Advertisement
Advertisement
Advertisement
វិស័យខុនដូ

អគារខុនដូនឹងមានវត្តមានកាន់តែច្រើនបន្ថែមទៀតនៅតំបន់បឹងកេងកង១


ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលកំពុងមានតម្រូវការអគារស្នាក់នៅរួមប្រភេទខុនដូ បន្តកើនឡើងជារៀងរាល់ឆ្នាំផងនោះ និងត្រូវបានអ្នកជំនាញចាត់ទុកថា ទីផ្សារខុនដូនឹងក្លាយជាទីផ្សារនាំមុខនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមងាកមកវិនិយោគលើអគារខុនដូជំនួសឲ្យគម្រោងអភិវឌ្ឍន៍បុរី និងដីឡូតិ៍។
អគារខុនដូនឹងមានវត្តមានកាន់តែច្រើនបន្ថែមទៀតនៅតំបន់បឹងកេងកង១
ដោយ
Advertisement

ជាការឆ្លើយតបទៅ​នឹងកំណើន​តម្រូវការអគារ​ខុនដូ​បច្ចុប្បន្ន ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំមួយ​ក្នុងស្រុក​បានប្រកាស​ចាប់ផ្តើម​សកម្មភាព​សាងសង់​តាមផែនការ​របស់ខ្លួន ដែលបាន​គ្រោងទុក​កាលពីចុង​ឆ្នាំ២០១៩ ថា នៅដើមឆ្នាំ២០២០នេះ ក្រុមហ៊ុន ឌឹផ្លរ៉ា នឹងវិនិយោគ​អគារណិជ្ជកម្ម និង​អគារខុនដូ លំដាប់ផ្កាយ៥ កម្ពស់​៣៨ជាន់ ស្មើនឹង១៩៨ យូនីតស្ថិតនៅ​តំបន់​បឹងកេងកងទី១។

តំណាងក្រុមហ៊ុន ឌឹផ្លរ៉ា បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​អគារខុនដូ ឌឹផ្លរ៉ា ស្វីត នេះគឺជាចំណែក​មួយនៃការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំណង់​កម្ពុជា ដើម្បីបំពេញ​តម្រូវការ​កើនឡើង​នៃប្រជាជន ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល។

ពិធីបុកគ្រឹះសាងសង់​អគារខុនដូ​របស់ក្រុមហ៊ុន ឌឹផ្លរ៉ា

ផ្នែកតាមជំរឿន​ប្រជាសាស្ត្រ កម្ពុជានៅ​ឆ្នាំ២០៣០ ខាងមុខ នឹងមាន​តម្រូវការ​លំនៅដ្ឋាន​រហូតជាង ១,១ លានខ្នង ដែលក្នុងនោះ​សម្រាប់រាជធានី ខេត្ត និងទីប្រជុំជន​នឹងមាន​តម្រូវការ​លំនៅដ្ឋាន ៨០ ម៉ឺនខ្នង និងជា​មធ្យម​ក្នុងមួយឆ្នាំ​អាចមាន​តម្រូវការ​លំនៅដ្នាន​៥ម៉ឺនខ្នង។

រូបអគារខុនដូរបស់ក្រុមហ៊ុន​ឌឹផ្លរ៉ា

យោងតាមរបាយការណ៍​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ​២០០៥ រហូតមកដល់​បំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទូទាំងប្រទេស​កម្ពុជា​មានចំនួន​អគារខ្ពស់​កម្ពស់​ចាប់ពី៥ ជាន់ឡើង​ទៅ​សរុប ១.៦២៤ អគារ។ ប៉ុន្តែបើគិតជា​លំនៅដ្ឋាន​លក្ខណៈ​ជាអគារ​សហកម្មសិទ្ធិ​វិញនៅក្នុង​រាជធានីភ្នំពេញ​ចាប់ពីឆ្នាំ​២០១១ រហូតមកដល់​ឆ្នាំ២០១៩ មានអគារ​ស្នាក់នៅរួម​សរុប ជាង ២,២ ម៉ឺននៃ​ចំណែកឯកជន៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកស្លាប់កើនដល់១០នាក់ និងរបួស២៣នាក់ពីការបាក់អគារនៅក្រុងកែប

ព័ត៌មាន
អគារមួយដែលកំពុងសាងសង់ នៅក្រុងកែប បានបាក់កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ នេះ ដោយបានសម្លាប់កម្មករចំនួន១០នាក់ និង២៣នាក់ផ្សេងទៀត ...

កំពូលមហាសេដ្ឋីវៀតណាម៥រូប មានទ្រព្យសម្បត្តិ​សរុបរហូតដល់ ១៤,៤ ពាន់លានដុល្លារ

ព័ត៌មាន
ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារចំនួន ៥រូប របស់វៀតណាម ដែលសុទ្ធសឹងជាអ្នកជំនួញដ៏មា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ