
នេះបើតាមសេចក្តីដំណឹងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលសារព័ត៌មាន ខេមបូណូមីស ទទួលបាន។
ទន្ទឹមនឹងការជួសជុសស្ពានដែលមានរយៈពេល២១ខែ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរក្រុងភ្នំពេញ បានប្រកាសបិទចរាចរណ៍លើស្ពានទ្រុឌទ្រោមមួយនេះ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញធ្វើការជួសជុលឡើងវិញ។
ទោះបីបិទចរាចរណ៍លើស្ពានជ្រោយចង្វារមែន តែសាលាក្រុងនឹងបង្វែរអ្នកដំណើរ ឲ្យធ្វើចរាចរណ៍តាមស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានថ្មី) ដោយមានប៉ូលិសចរាចរណ៍ជួយសម្រួលចរាចរណ៍ ហើយបើសិនមានការកកស្ទះចរាចរណ៍ អាជ្ញាធរនឹងផ្តល់ស្រឡាងដឹកអ្នកដំណើរឆ្លងទន្លេសាបបន្ថែមទៀត។
ស្ពានជ្រោយចង្វារត្រូវបានសាង់សង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយម (ឆ្នាំ១៩៦៦) ដោយរដ្ឋាភិបាលជប៉ុន។ ក្រោយមក ក្នុងសម័យសង្គ្រាមនាទសវត្សរ៍៧០ ស្ពានជ្រោយចង្វារត្រូវបានរងការខូចខាតយ៉ាងដំណំ នឹងត្រូវបានគេបោះបង់ចោល ប៉ុន្តែ ក្រោយពេលប្រទេសមានសន្តិភាពឡើងវិញ ពោល គឺនៅឆ្នាំ១៩៩៥ តាមរយៈការស្នើសុំពីរដ្ឋាភិបាលចម្រុះនៃប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនក៏បានឲ្យវិស្វកររបស់ខ្លួនមកជួយជួសជុលស្ពាននេះឡើងវិញ៕