ធនាគារកណ្ដាលអាមេរិក

តើធនាគារកណ្ដាលអាមេរិកនឹងសម្រេចដំឡើងអត្រាការប្រាក់គោលដល់ ៥% មែន ឬយ៉ាងណា?


ធនាគារកណ្តាលអាមេរិកនៅថ្ងៃពុធទី១៨ បានបង្ហើបឱ្យដឹងថា អាចនឹងបន្តតម្លើងអត្រាការប្រាក់គោលបន្ថែមទៀត ដើម្បីបន្តទប់ទល់នឹងការកើនឡើងនៃអតិផរណា។ រហូតមកទល់ពេលនេះ មានមតិមួយចំនួនគាំទ្រឲ្យដំឡើងអត្រាការប្រាក់គោល ឲ្យបានយ៉ាងហោចណាស់ដល់ ៥% ស្របពេលដែលអតិផរណានៅមិនទាន់ថយចុះខ្លាំង ហើយសេដ្ឋកិច្ចមានកំណើនយឺត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ធនាគារកណ្ដាលអាមេរិកចង់ដំឡើងអត្រាការប្រាក់គោលដល់ ៥%!

ប្រធាននៃសាខាធនាគារកណ្ដាលប្រចាំទីក្រុង ឃ្លីវឺលេន (Cleveland) សហរដ្ឋអាមេរិក អ្នកស្រី ឡូរ៉េតា ម៉េសស្ទើ (Loretta Mester) បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានAPថា ធនាគារកណ្ដាលនឹងដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត គ្រាន់តែថា ចំពោះតួរលេខជាក់ស្ដែងគឺនឹងសម្រេចនៅក្នុងកិច្ចប្រជុំពិភាក្សានៅអំឡុងថ្ងៃទី៣១ខែមករា ដល់ថ្ងៃទី១ខែកុម្ភៈខាងមុខ។

ការគូសបញ្ជាក់បែបនេះ បានឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកបង្កើតគោលនយោបាយផ្សេងទៀត ដែល គិតត្រឹមខែធ្នូឆ្នាំ២០២២ អ្នកបង្កើតគោលនយោបាយហិរញ្ញវត្ថុភាគច្រើនបានឯកភាពកំណត់អត្រាការប្រាក់គោលចន្លោះពី ៥%ទៅ ៥,២៥%សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។ គួរជម្រាបថា បច្ចុប្បន្នអត្រាការប្រាក់កម្ចីគោលរបស់ធនាគារកណ្ដាលអាមេរិក បច្ចុប្បន្នស្ថិតនៅក្នុងចន្លោះគោលដៅពី ៤,២៥%ទៅ៤,៥០%។

អ្នកស្រី ឡូរ៉េតា ម៉េសស្ទើ គិតថាធនាគារកណ្ដាលគួរតែដំឡើងអត្រាការប្រាក់គោលឲ្យបានខ្ពស់ជាងនេះ ហើយរក្សាតម្លៃនោះឲ្យនៅថេរមួយរយៈសិន ដើម្បីរង់ចាំមើលថា តើវាអាចបន្ថយអតិផរណាកំរិតណា។ ដោយឡែក អ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលនឹងដំឡើងអត្រាការប្រាក់កម្ចីចំនួន ០,២៥%បន្ថែមទៀត ប៉ុណ្ណោះ។

ប៉ុន្តែកត្តាមួយចំនួនដូចជាភាពយឺតយ៉ាវនៃការចំណាយរបស់ពលរដ្ឋ អតិផរណា និងការផលិត បានជំរុញឱ្យមានការរំពឹងទុកថ្មីមួយទៀតថា ក្នុងពេលឆាប់ៗនេះថា ធនាគារកណ្ដាល អាចនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ត្រឹមជិត៥%នេះ។

សូមជម្រាបថា ធនាគារកណ្តាលបានចាប់ផ្តើមដំឡើងអត្រាការប្រាក់គោលតាំងពីខែមីនាឆ្នាំ២០២២ ដែលកាលនោះអត្រាការប្រាក់គោលស្ថិតនៅត្រឹមចន្លោះពី 0%ទៅ០,២៥%ប៉ុណ្ណោះ។ កម្រិតអតិផរណាកំពុងចាប់ផ្តើមកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ដែលវាច្រើនជាងការកំណត់ទុកត្រឹម២% របស់ធនាគារកណ្ដាលកាលពីឆ្នាំ២០២២។ ទិន្នន័យអតិផរណាអាមេរិកនៅខែធ្នូចុងឆ្នាំ២០២២ ឈរនៅកំរិត ៦,៥% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលតួលេខនេះនៅតែមានខ្ពស់ជាងគោលដៅរបស់ធនាគារកណ្តាលដដែល៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


អាល្លឺម៉ង់ថាខ្លួននឹងបញ្ចូនរថក្រោះទៅអ៊ុយក្រែនភ្លាម ប្រសិនបើអាមេរិកព្រមផ្តល់ឱ្យដែរ

ព័ត៌មាន
ប្រភពពីរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះធុនធ្ងន់ទៅឱ្យអ៊ុយក្រែន ដើម្បីប្…

ជប៉ុនកត់ត្រាឱនភាពពាណិជ្ជកម្មដល់ទៅ ១៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២

ព័ត៌មាន
មិនខុសពីប្រទេសផ្សេងៗឡើយ ប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ី គឺជប៉ុនបាននិងកំពុង ទទួលរងឥទ្ធិពលអវិជ្ជមានពីការកើនឡើងនៃតម្លៃថាមពលទូទាំងពិភពលោកដែរ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ