Evergrande

Evergrande បង្ហាញសញ្ញាវិជ្ជមាន ដោយគ្រោងដំណើរការគម្រោងសាងសង់ផ្ទះឲ្យបានពេញលេញឡើងវិញ


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលគេស្គាល់ច្បាស់ថា ជាក្រុមហ៊ុនដ៏ធំមួយកំពុងប្រឈមនឹងវិបត្តិបំណុធ្ងន់ធ្ងរនោះ ថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការគម្រោងសាងសង់ផ្ទះ ឲ្យបានពេញលេញឡើងវិញ ធ្វើយ៉ាងណាសម្រេចប្រគល់ផ្ទះជូនអតិថិជនឲ្យបាន ៣ម៉ឺន៩ពាន់ខ្នងត្រឹមខែធ្នូឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
Evergrande ចាប់ផ្តើមដំណើរការសាងសង់ឡើងវិញពេញលេញ
ដោយ

ថ្លែងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យទី២៦ខែធ្នូ ប្រធានក្រុមហ៊ុន Evergrande លោក ហ៊ុយ កាយាន (Hui Ka Yan) បានសង្កត់ធ្ងន់ថា គ្មានបុគ្គលិកណាម្នាក់នៅ Evergrande ចុះញមនឹងឧបសគ្គ​ដែលកំពុង​កើតឡើងនោះទេ។ លោក កាយាន អះអាងទៀតថា បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ បាន​តស៊ូទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការលក់អាចបន្តទៅមុខ និងបានឆាប់រួចខ្លួនពីបំណុល។

Evergrande ជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេលើលោក ដល់ទៅជាង ៣០០ពាន់លានដុល្លារ ជួបបញ្ហាហរិញ្ញវត្ថុធ្ងន់ធ្ងរ ខ្វះថវិកាសងបណ្ណបំណុលក្រៅប្រទេស ខ្វះប្រាក់ទូទាត់ថ្លៃសម្ភារៈសំណង់ និងមិនអាចប្រគល់ផ្ទះជូនអតិថិជនបានទាន់ពេល។

យ៉ាងណាមិញ នៅអំឡុងកិច្ចប្រជុំ​ប្រធាន​ក្រុមហ៊ុន Evergrande គឺ លោក ហ៊ុយ កាយាន បាននិយាយថា ការដ្ឋានសំណង់នឹងចាប់ផ្តើមពេញលេញឡើងវិញ ហើយគ្រោងនឹងសាងសង់​ឲ្យបាន​សម្រេច ១១៥គម្រោង ដែលស្មើនឹងចំនួនអចលនទ្រព្យចំនួន ៣ម៉ឺន៩ពាន់យូនីត ត្រឹមខែធ្នូឆ្នាំនេះ។

គួរកត់សម្គាល់ថា ការលើកឡើងនេះធ្វើឡើងមួយថ្ងៃ ក្រោយនិយ័តករជាន់ខ្ពស់ក្រុងប៉េកាំងអះអាងប្រាប់សារព័ត៌មានចិន ស៊ីនហួថា រដ្ឋាភិបាលចិននឹងរក្សាគោលនយោបាយអចលនវត្ថុរបស់ខ្លួនឱ្យជាប់លាប់ និងមានស្ថិរភាព ស្របពេលដែលគេនឹងពង្រឹង​ការសម្របសម្រួល​ក្នុងវិស័យនានា រួមមាន ហិរញ្ញវត្ថុ ការគ្រប់គ្រងដីធ្លី និងទីផ្សារ​ឲ្យបានល្អ ដើម្បីផ្តល់លំនឹង​ដល់​វិស័យ​អចលនទ្រព្យ និងសម្រួលដល់​អ្នកទិញឲ្យទទួលបានអចលនទ្រព្យដែលខ្លួនទិញបានទាន់ពេលវេលា។

បន្ថែមពីលើនេះ កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងការពារសិទ្ធិស្របច្បាប់របស់អ្នកទិញផ្ទះ ព្រមទាំងបំពេញតម្រូវការរស់នៅរបស់ពួកគេឲ្យបានប្រសើរជាងមុន ដោយសន្យាថា នឹងលើកកម្ពស់ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព នៃទីផ្សារអចលនទ្រព្យក្នុងប្រទេស។

បើតាមរបាយការណ៍ដែលបង្ហាញដោយ Evergrande ក្រុមហ៊ុនមួយនេះ បានចាប់ផ្តើមបន្តកិច្ចសហប្រតិបត្តិការជាមួ​យជាង ៨០% នៃក្រុមហ៊ុនតុបតែងផ្នែកខាងក្នុងផ្ទះ ហើយថែមទាំងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីៗចំនួនជិត៧ពាន់កិច្ចសន្យា ជាមួយក្រុមហ៊ុនអ្នកផ្គត់ផ្គង់សម្ភារៈថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារខុនដូនថៃឆ្នាំ២០២២ នឹងបន្ដដាំក្បាលចុះ ឬកើនឡើង?

ព័ត៌មាន
បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ ក៏ដូចជាវត្តមានមេរោគបំប្លែងថ្មី អូមីក្រុងក៏ពិតមែន តែទីប្រឹក្សាអចលនទ្រព្យថៃបាននិយាយថា ទីផ្សារខុនដូនៅទី…

ក្រសួងប្រៃសណីយ៍ ព្រមានផាកពិន័យលើក្រុមហ៊ុនផ្តល់សេវាទូរសព្ទ ឬអ៊ិនធឺណិតនៅតាមបុរីមិនត្រឹមត្រូវ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះប្រតិបត្តិករទាំងឡាយណា ដែលផ្តល់សេវាទូរសព្ទចល័ត និងអ៊ិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ