មែនទែនទៅ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងប្រទេសសម្ព័ន្ធមិត្ត ជាអ្នកផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀង CPTPP នេះឡើង បានអាមេរិកបែរជាដកខ្លួនចេញទៅវិញក្នុងអាណិត្តលោកដូណាល់ត្រាំ។យ៉ាងណាមិញ សហរដ្ឋអាមេរិក មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយនោះទេ ជុំវិញការអំពាវនាវឲ្យចូលរួមជាមួយ CPTPP ពីប្រទេសជប៉ុន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូស៊ីមីសុ ម៉ូតេហ្គី បាននិយាយថា៖ វាពិតជាមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការចូលរួម ដើម្បីបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការវិលមកចរចារក្នុងកិច្ចព្រមព្រៀង CPTPP ឡើងវិញ។
ការអំពាវនាវឲ្យសហរដ្ឋអាមេរិកត្រឡប់មកចូលរួមជា CPTPP ដូចនេះធ្វើឡើងស្របពេលដែលចិន កំពុងខ្នះខ្នែងស្វែងរកការគាំទ្រសម្រាប់បេក្ខភាពរបស់ខ្លួនចួលរួមជាមួយកិច្ចព្រមព្រៀងនេះដែរ។ ខណៈកោះតៃវ៉ាន់ឯណោះវិញ ក៏បានប្រកាសសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះ នៅមិនយូរប៉ុន្មានបន្ទាប់ពីសំណើរបស់ប្រទេសចិនផងដែរ។ ប្រការនេះបានប្រែក្លាយ CPTPP អោយក្លាយជាសង្វៀនប្រកួតប្រជែងថ្មីមួយទៀតរវាងមហាអំណាច ព្រមទាំងបង្កើនកំដៅមួយកម្រិតទៀតរវាងទំនាក់ទំនងចិន និងកោះតៃវ៉ាន់។
មែនទែនទៅ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងប្រទេសសម្ព័ន្ធមិត្ត ជាអ្នកផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀង CPTPP នេះឡើង។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៧ក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនវិញ។
យ៉ាងណាមិញ សហរដ្ឋអាមេរិក មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយនោះទេ ជុំវិញការអំពាវនាវឲ្យចូលរួមជាមួយ CPTPP ពីប្រទេសជប៉ុន។
គួរជម្រាបថា ភាគីចិនធ្លាប់អះអាងកន្លងមកថាខ្លួនបានទទួលការគាំទ្រពីប្រទេសសមាជិកមួយចំនួនក្នុងការស្នើចូលរួមជាមួយ CPTPP ក្នុងនោះមានដូចជាប្រទេសសិង្ហបុរី និងឈីលី។
ជុំវិញសំណើរបស់ចិននេះដែរ លោក រ៉េម៉ុន ហ្គ្រីន(Raymond Greene) ឯកអគ្គរដ្ឋទូតបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតូក្យូ បានព្រមានថាការអនុវត្តពាណិជ្ជកម្មមិនស្មើភាពរបស់ និងការប្រើប្រាស់សម្ពាធផ្នែកសេដ្ឋកិច្ចដាក់ទៅលើប្រទេសដទៃ របស់ចិន គួរតែត្រូវយកមកពិចារណា មុនអនុញ្ញាតឲ្យចិនចូលជាសមាជិករបស់ CPTPP។
ប៉ុន្តែលោកបានបង្ហាញការគាំទ្រដល់សំណើចូលជាសមាជិករបស់កោះតៃវ៉ាន់ទៅវិញ ដោយបានអះអាងថា កោះតៃវ៉ាន់មានកំណត់ត្រា ជាសមាជិកដែលមានទំនួលខុសត្រូវខ្ពស់ក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយការឱបក្រសោបយ៉ាងរឹងមាំនៃតម្លៃប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ក៏ជាចំណុចល្អសម្រាប់ការពិចារណាឲ្យក្រុងតៃប៉ិបានចូលជាសមាជិកនៃ CPTPP ផងដែរ៕