Advertisement
ផ្លូវថ្នល់

សម្តេច ស ខេង រិះគន់​ក្រសួង​សាធារណការ​ជុំវិញ​ការ​ធ្វើ​ផ្លូវ​ជាតិ​លេខ​៨ គ្មាន​គុណភាព


ផ្លូវ​ជាតិ​លេខ៨ ដែល​ទទួល​បាន​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​ដែល​ទើប​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​កន្លង​ទៅ បាន​ខូចខាត​លើស​ដើម។ បញ្ហា​នេះ​ត្រូវ​បាន​សម្តេច ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​រិះគន់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន យ៉ាង​ចាស់​ដៃ នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​សាល​ចតុមុខ រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៨។
ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច ស ខេង (រូប​ខាង​ឆ្វេង) និង​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ រូបភាព៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន
ដោយ
Advertisement

សម្តេច ស ខេង ថ្លែង​​យ៉ាង​ដូច្នេះ​ថា៖ «មាន​ផ្លូវ​មួយ​ចំនួន គុណភាព​ល្អ ប៉ុន្តែ ផ្លូវ​មួយ​ចំនួន​ទៀត ខ្វះ​គុណភាព ដូចជា ពេល​យើង​ធ្វើ​ដំណើរ​ទាំងអស់​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​៨ ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦A ទៅ​ភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៧ ជា​ផ្លូវ​ទើប​ធ្វើ​ថ្មី ប៉ុន្តែ មក​ដល់​ពេល​នេះ មាន​សភាព​ទ្រុឌ​ទ្រោម ជាង​ផ្លូវ​ដែល​ចាស់​ពី​មុន និង​មិន​សូវ​បាន​ជួស​ជុល។ ផ្លូវ​លេខ​៨​បាន​ជួសជុល​ជា​បន្ត​បន្ទាប់ ប៉ុន្តែ នៅ​តែ​មិន​ធានា​គុណភាព»។

បើ​តាម​សម្តេច ស ខេង  បញ្ហា​នេះ​ជា​បទ​ពិសោធន៍​មួយ ដែល​ក្រសួង​សាធារណការ​ត្រូវ​ត្រួត​ពិនិត្យ​គុណភាព​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​អ្នក​ដំណើរ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ។

របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ស្ថិតិ​ផ្លូវ​ថ្នល់​ទាំង​ផ្លូវ​ជាតិ និង​ផ្លូវ​ខេត្ត មាន​ប្រវែង​សរុប ១៦.២៩២ គីឡូម៉ែត្រ ក្នុង​នោះ​ផ្លូវ​ចាក់​កៅស៊ូ​និង​បេតុង មាន​ប្រវែង ៨.៥២៦ គីឡូម៉ែត្រ។   

ទន្ទឹម​នឹង​ការ​រិះគន់​​ខាង​លើ សម្តេច ស ខេង បាន​បង្គាប់​ឲ្យ​ក្រសួង​សាធារណការ ពង្រឹង​ការ​ត្រួត​ពិនិត្យ​និង​ទប់​ស្កាត់​យានយន្ត​ដឹក​លើស​ទម្ងន់ ដែល​សម្តេច​ចាត់​ទុក​ថា ជា​ជំងឺ​និង​មេរោគ​ក្នុង​ការ​បំផ្លាញ​ផ្លូវ​ថ្នល់ ដែល​នាំ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ។ បន្ថែម​ពី​នេះ សម្តេច​បង្គាប់​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​ការ​កែច្នៃ​រថយន្ត​ខុស​បច្ចេសទេស និង​អំពាវ​ដល់​ពលរដ្ឋ ជាពិសេស អ្នក​ជិះ​ម៉ូតូ ត្រូវ​ពាក់​មួក​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្នុង​មួយ​ឆ្នាំៗ បណ្តាល​ឲ្យ​កម្ពុជា​ខាត​បង់​ថវិកា​ជាង​៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕     




អត្ថបទបន្ទាប់


តើ​ហេតុ​អ្វី​​ចាំបាច់​ត្រូវ​"កសាង​ផ្នត់​គំនិត​សហគ្រិន"? តើ​កសាង​ដូចម្ដេច?

ព័ត៌មាន
ជោគជ័យ​ដាច់​ខាត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រា​ថយ​នោះ​ទេ! ហើយ​ក៏​គ្មាន​ជោគជ័យ​ដែល​មាន​តម្លៃណា ​អាច​ក...

ផ្សារដារ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​ហើយ បន្ទាប់​ពី​​ពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ

ព័ត៌មាន
ក្រោយ​ពី​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៣​មក នៅ​ទីបំផុត ផ្សារដារ ដែល​ជា​ផ្សារ​គំរូ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ