ទីបំផុតប្រទេសជប៉ុន រើសបាននាយករដ្ឋមន្ត្រីថ្មីហើយ!

ទីបំផុតប្រទេសជប៉ុន រើសបាននាយករដ្ឋមន្ត្រីថ្មីហើយ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ


យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា បានឱ្យដឹងថា ទីបំផុតប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤របស់ពិភពលោកជាមួយនឹងប្រជាជនសរុបជាង១២០លាននាក់ រើសបាននាយករដ្ឋមន្ត្រីថ្មីហើយ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា នេះ។ តើមេដឹកនាំថ្មីរបស់ជប៉ុនរូបនេះជានរណា និងមានប្រវត្តិការងារបែបណាដែរ?
ទីបំផុតប្រទេសជប៉ុន រើសបាននាយករដ្ឋមន្ត្រីថ្មីហើយ!
ដោយ

លោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) ដែលជាអ្នកនយោបាយជើងចាស់សម្ដីត្រង់ និងជាអតីតរដ្ឋមន្ត្រីការពារជាតិត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា នេះ ហើយតាមរយៈតំណែងនេះនឹងធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនផងដែរ។

លោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) បានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន គឺលោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) នៅក្នុងការប្រកួតប្រជែងជុំទី២ បន្ទាប់ពីក្នុងចំណោមបេក្ខភាពឈរឈ្មោះទាំង៩រូបគ្មានបេក្ខភាពរូបណាទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងការប្រកួតជុំទី១។ ជ័យជម្នះរបស់លោកបានរារាំងលោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) ពីការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន។

លោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) ដែលមានវ័យ៦៧ឆ្នាំនឹងជំនួសនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) ដែលបានជ្រើសរើសមិនឈរឈ្មោះបបោះឆ្នោតសម្រាប់អាណត្តិថ្មី។ លោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) នឹងត្រូវបោះឆ្នោតឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ ខណៈដែលគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) មានសំឡេងភាគច្រើននៅក្នុងសភា។

ជាអតីតធនាគារិក ឬម្ចាស់ធនាគារ និងសមាជិកសភាអស់រយៈពេលជិត៤០ឆ្នាំមកនេះ លោក ស៊ីហ្គើរូ អ៊ីស៊ីបា (Shigeru Ishiba) មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យការពារជាតិ កសិកម្ម និងតួនាទីសំខាន់ៗផ្សេងទៀត៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អង់គ្លេសចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ានលើពង្រីកពាណិជ្ជកម្ម ការអប់រំ និងវិស័យការពារជាតិ

មន្រ្តីជាន់ខ្ពស់កម្ពុជាបានប្រកាសស្វាគមន៍ និងរង់ចាំទទួលវត្តមានរបស់នាវា HMS SPEY របស់ចក្រភពអង់គ្លេស ក្នុងការធ្វើដំណើរមកកម្ពុជា នៅឆ្នាំ២០២៥ …

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បង្ហាញជាផ្លូវការត្រាក់ទ័រចនឌារកម្លាំងសេះធំ 195សេះ និង370សេះ ដែលតំណាងឱ្យភាពស៊ីវិល័យ និងភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាកសិម្មសម័យទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម បានធ្វើពិធីបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារម៉ូដែលថ្មីពីរ គឺម៉ូដែល 6195M ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ