![ជប៉ុនពិចារណាលើកការរឹតត្បិតចំពោះអ្នកដំណើរមកពីថៃ វៀតណាម អូស្ត្រាលី និងញូវហ្ស៊ីលែន ក្នុងពេលឆាប់ៗខាងមុខ។](https://cdn.cambonomist.com/media/images/japan_streets_covid19.2e16d0ba.fill-960x540.jpg)
កាសែតនេះបានសរសេរថា រដ្ឋាភិបាលជប៉ុនអាចនឹងដកការរឹតត្បិតនេះ នៅដើមខែរដូវក្ដៅខាងមុខនេះ (រដូវក្ដៅ គឺចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកញ្ញា)។
បើតាមកាសែតដដែល ដែលដកស្រង់ប្រភពមន្ត្រីរដ្ឋាភិបាលជប៉ុន ភ្ញៀវទេសចរដែលមកពីប្រទេសទាំងបួនខាងលើនេះ នឹងត្រូវតម្រូវឲ្យបង្ហាញឯកសារបញ្ជាក់ថា ពួកគេបានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ នៅមុនចាកចេញពីប្រទេសរបស់ខ្លួន ហើយពេលមកដល់ប្រទេសជប៉ុនភ្លាម នឹងត្រូវធ្វើតេស្តឡើងវិញម្ដងទៀត។
រដ្ឋាភិបាលលោក ស្ហ៊ិនហ្សូ អាបេ នៅតែប្រយ័ត្នប្រយែងខ្ពស់ចំពោះការបន្ធូរបន្ថយការរឹត្បិតចំពោះការធ្វើដំណើររបស់ប្រជាជនមកពីប្រទេសចិន ដោយសារតែខ្លួនគិតថា ការឆាប់បើកឲ្យចិនចូលពេក អាចនឹងនាំឲ្យមានបញ្ហាចម្រូងចម្រាសពីសំណាក់សហរដ្ឋអាមេរិក ដោយសារសហរដ្ឋអាមេរិកបានរិះគន់ចិនចំពោះចំណាត់ការរបស់ចិនក្នុងការដោះស្រាយការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩។
ទន្ទឹមនឹងនេះដែរ ជប៉ុនក៏នៅប្រយ័ត្នប្រយែងដូចគ្នាចំពោះភ្ញៀវទេសចមកពីកូរ៉េខាងត្បូង ដោយសារតែនៅកូរ៉េខាងត្បូងករណីឆ្លងវីរុសកូវីដ១៩ នៅកំពុងកើនឡើងនៅឡើយ៕