ធនាគារវៀតណាមថា ពលរដ្ឋវៀតណាមភាគច្រើនប្រើប្រាស់គណនីធនាគារ

ធនាគារកណ្ដាលវៀតណាមថា មាន២ភាគ៣នៃពលរដ្ឋវៀតណាម គឺមានប្រើប្រាស់គណនីធនាគារ


ចំនួនប្រជាពលរដ្ឋវៀតណាម ដែលមានប្រើប្រាស់គណនីធនាគារ បានកើនឡើងទ្វេដង បើគិតក្នុងរយៈពេល៥ឆ្នចុងក្រោយនេះ ពោលគឺពលរដ្ឋវៀតណាមប្រហែល ៦៨% ដែលមានប្រើប្រាស់គណនីធនាគារ គិតមកទល់ពេលនេះ។ នេះបើតាមការអះអាងរបស់ធនាគារកណ្ដាលរបស់វៀតណាម។
ធនាគារកណ្ដាលវៀតណាមថា មាន២ភាគ៣នៃពលរដ្ឋវៀតណាម គឺមានប្រើប្រាស់គណនីធនាគារ

លោក លី អាញ ឌុង អនុប្រធាននាយកដ្ឋានទូទាត់នៃធនាគារជាតិរបស់វៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានបង្ហាញពីសញ្ញាណដ៏សំខាន់មួយ ដែលសម្រេចបាននៅក្នុងការប្រើប្រាស់សេវាធនាគារ ជាមួយនឹងការចាយវាយ ដោយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់។

ក្នុងនោះដែរ ពលរដ្ឋវៀតណាម ដែលមានគណនីធនាគារ ភាគច្រើន គឺមានវ័យ២៥ ទៅ៣៤ឆ្នាំ ហើយចំនួនអ្នកមានគណនីធនាគារនេះ បានកើនឡើងដល់ទៅប្រមាណ២ភាគ៣នៃពលរដ្ឋសរុបរបស់វៀតណាម។ ក្នុងនោះដែរ មានការប្រតិបត្តិការសេវាធនាគារដល់ទៅ ៩០% គឺធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ និងប្រតិបត្តិការសេវាធនាគារតាមទូរស័ព្ទចល័តបានកើនឡើង ៩០%ផងដែរ។ នេះបើតាមទិន្នន័យពីធនាគារកណ្ដាលវៀតណាម។

ឧស្សាហកម្មធនាគារត្រូវបានគេគិតគូរ ជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់គ្រប់សេវាកម្មទាំងអស់ រួមទាំងកម្ចីខ្នាតតូចផងដែរ។ យ៉ាងណាមិញ សម្រាប់សមាមាត្រនៃការចំណាយទៅលើប្រាក់ចំណូលសម្រាប់ធនាគារនៅវៀតណាម គឺជាមធ្យមមាន៣០% ដែលស្ថិត នៅក្នុង កម្រិតខ្ពស់ នៅក្នុង តំបន់។

ធនាគារកណ្ដាលវៀតណាមក៏បានសហការ ជាមួយក្រសួងសន្ដិសុខសាធារណៈ ដើម្បីបង្កើតកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបទៅនឹងការបំពានលើសន្ដិសុខនៅក្នុងប្រព័ន្ធធនាគារផងដែរ។ បន្ថែមពីនេះ

ធនាគារពាណិជ្ជនានានៅវៀតណាម ក៏មានការតម្រូវឲ្យមានការវិនិយោគរបស់ពួកគេ១៥% ទៅលើផ្នែក IT និង វាក៏ត្រូវការត្រួតពិនិត្យយ៉ាងទៀងទាត់ដោយធនាគារកណ្ដាលរបស់វៀតណាមផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសជាផ្លូវការនូវគណៈរដ្ឋមន្ត្រី ដែលជាក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ហុងកុង

ព័ត៌មាន
ប្រទេសចិនបានបង្ហាញជាផ្លូវការកាលពីចុងសប្តាហ៍មុននូវបញ្ជីឈ្មោះមន្ត្រីដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុងហុងកុង នៅក្នុងរដ្ឋបាលថ្មីក្រោមការដឹកនាំរបស់ល…

ប្រទេសឥណ្ឌានៅតែបន្ដបង្កើនការទិញប្រេង និងធ្យូងថ្មតម្លៃថោកកាន់តែច្រើនឡើងពីប្រទេសរុស្ស៊ី

ព័ត៌មាន
ការទិញធ្យូងថ្មរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបើទោះបីជាមានការដាក់ទណ្ឌកម្មជាសកលលើទីក្រុងម៉ូស្គូក៏ដោយ ដ្បិតថា រុស្ស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ