ជំនួបកំពូលចិន-អាមេរិក

ជំនួបកំពូល ចូ បៃឌិន និងស៊ី ជីនពីង អាចជាក្តីសង្ឃឹមថ្មីផ្សះផ្សារទំនាក់ទំនងចិន-អាមេរិកដែរទេ?


ស្របពេលដែលសហរដ្ឋអាមេរិក និងចិនបានចូលរួមប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកំពុងតែប្រទាញប្រទុងគ្នាក្នុងករណីរឿងដ៏រសើបទាក់ទងនឹងកោះតៃវ៉ាន់នោះ ពិភពលោកបានងាកមកចាប់អារម្មណ៍នឹងសម្ដីរបស់មេដឹកនាំចិនមួយឃ្លា ដែលអាចជាសញ្ញាល្អមួយ និងជាក្តីសង្ឃឹមសម្រាប់ការផ្សះផ្សាទំនាក់ទំនងរវាងចិនអាមេរិក នៅក្នុងជំនួបកំពូលនៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ។
លោក ចូ បៃឌិន និង លោក ស៊ី ជីនពីង ក្នុងជំនួបកំពូលតាមប្រព័ន្ធអនឡាណ
ដោយ

«​ប្រទេស​ទាំង​ពីរ  គឺ​ចិន និង​អា​មេ​រិ​ក នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា ហើយនឹង​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផង​ដែរ​» នេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់ គណៈកម្មាធិការ​ជាតិចិន​ស្តី​ពី​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក ដែល​មាន​ទីតាំង​ប្រចាំ​នៅ​ក្រុង​ញូ​យក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។

ក្នុង​លិខិត​ដដែល​នោះ លោក ស៊ី ជី​ន​ពីង​បាន​និយាយ​ច្បាស់​ៗ​ថា​៖ កិច្ចសហការ​គ្នា គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ជា​ជម្រើស​តែ​មួយ​គត់​។

លិខិត​ដ៏​កម្រ​មួយ​នេះ បាន​គូសបញ្ជាក់​ឡើង​វិញ ពី​តម្រូវការ​សម្រាប់​ការ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ការ​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិវិធី និង​កិច្ច​សហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ ក្នុង​ពេល​ដែល​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុង​ចំណុចប្រសព្វ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​។

សម្រាប់​ភាគី​ចិន គឺ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ធ្វើការ​ជាមួយ​អា​មេ​រិ​ក ក្នុង​ន័យ​ពង្រឹង ដោះ​ដូរ និង​សហការ​គ្នា លើ​គ្រប់​វិស័យ​។

អ្វី​ដែល​បាន​រៀបរាប់​ខាងលើ និង​ទាំង​អ្វី​ដែល​លោក​ស៊ី ជី​ន​ពីង បាន​សរសេរ​នៅ​ក្នុង​លិខិត បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​មួយ​ដល់​ការ​ផ្សះផ្សារ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ ដែល​បាន​ល្អក់កករ​អស់​ពេល​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ​នោះ ឲ្យ​វិល​មក​រក​សភាព​ធម្មតា​វិញ ឬ​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​ឲ្យ​បាន​គ្រាន់បើ​ជាង​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​មុន​ជំនួប​កំពូល​មេដឹកនាំ​ទាំង​ពី​មក​ដល់ ប្រមុខ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ក៏​បាន​ព្រមាន​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ទាក់ទង​នឹង​រឿង​ជម្លោះ​កោះ​តៃវ៉ាន់ ដោយ​អា​មេ​រិ​ក​ប្រាប់​ចិន​ថា កុំ​ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​កោះ​តៃវ៉ាន់​បន្ដ​ទៅ​ទៀត ខណៈ​ដែល​ចិន​វិញ​ក៏​ព្រមាន​ចំ​ៗ​ប្រាប់​ទៅ​អា​មេ​រិ​ក​ដែរ គឺ​ឲ្យ​អា​មេ​រិ​ក​ប្រយ័ត្ន​ពាក្យ​សម្ដី​របស់​ខ្លួន​ជៀសវាង​ការ​បញ្ជូន​សារ​ខុស​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ឲ្យ​មាន​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​។

សូម​ជម្រាប​ថា មុន​មានការ​ជួប​ពិភាក្សា​គ្នា​ម្តងទៀត​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​គឺ លោក​ស៊ី ជី​ន​ពីង និង​លោក ចូ បៃ​ឌិន ធ្លាប់​បាន​និយាយ​គ្នា​តាម​ទូរ​សព្ទ​ម្តង​រួច​ហើយ កាលពី​ខែកញ្ញា​ឆ្នាំ​នេះ​។ កាលនោះ អ្នក​ទាំង​ពីរ​ចំណាយពេល​ជាង ៩០​នាទី ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​ជា​ច្រើន​។ ប៉ុន្តែ​មានរឿង​ជា​ច្រើន​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ដែល​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩ទាញទម្លាក់សេដ្ឋកិច្ចជប៉ុន០,៨%នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

ព័ត៌មាន
សេដ្ឋកិច្ចជប៉ុន នៅប៉ុន្មានខែចុងក្រោយនេះ ហាក់មិនសូវមានភាពល្អប្រសើរនោះទេ។ តួយ៉ាង នៅក្នុងត្រីមាសទី៣នៅឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសមហាយក្សសេដ្…

ក្រុមអ្នកជំនាញនិងអ្នកជំនួញចាត់ទុកការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាជាស្ពានបើកសេដ្ឋកិច្ចពេញលេញឡើងវិញ

ព័ត៌មាន
ក្រុមអ្នកជំនាញ ក្នុងវិស័យសេដ្ឋកិច្ច ពិសេសវិស័យសេដ្ឋកិច្ច និងទេសចរណ៍ សុទ្ធតែមានការគាំទ្រពេញទំហឹង លើការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ