លុយយេនជប៉ុន

ជប៉ុនជះលុយជាង៦២ពាន់លានដុល្លារធ្វើអន្តរាគមន៍លើរូបិយប័ណ្ណជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២


ក្រោយលុយយេនធ្លាក់ថ្លៃដល់កម្រិតថោកបំផុតនៅក្នុងរយៈពេល៣៤ឆ្នាំកាលពីខែមេសា ក្រសួងហិរញ្ញវត្ថុរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះបានបញ្ជាក់ថា រដ្ឋភិបាលជប៉ុន បានធ្វើអន្តរាគមន៍លើរូបិយប័ណ្ណជាលើកដំបូងចាប់តាំងពីឆ្នាំ២០២២។ បើតាមក្រសួងសេដ្ឋកិច្ច ជប៉ុនបានចំណាយថវិការហូតដល់ជាង៦២ពាន់លានដុល្លារ ដើម្បីទប់ប្រាក់យេនកុំឱ្យបន្តដាំក្បាលចុះ។
លុយយេនជប៉ុន
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ទិន្នន័យពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ បានបញ្ជាក់ពីការសម្រេចចិត្តធ្វើអន្តរាគមន៍ដ៏កម្រលើរូបិយប័ណ្ណដំបូងចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីប្រាក់យេនបានដាំក្បាលចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ៣៤ឆ្នាំកាលពីខែមេសា កន្លងទៅថ្មីៗនេះ។ ទិន្នន័យដែលបានបែកធ្លាយបានឲ្យដឹងថា ជប៉ុនបានចំណាយថវិការហូតដល់ជាង៦២ពាន់លានដុល្លារ លើការធ្វើអន្តរាគមន៍រូបិយប័ណ្ណចន្លោះពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៩ ខែឧសភា។

ប្រភពដដែលបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលជប៉ុន បានចាត់វិធានការលើទីផ្សារហិរញ្ញវត្ថុតាមវិធីសាស្រ្តបែបនេះចាប់តាំងពីខែតុលា ឆ្នាំ២០២២។ កាលពីខែមេសា កន្លងទៅលុយយេនរបស់ជប៉ុន បានដាំក្បាលចុះដល់១ដុល្លារស្មើនឹង១៦០យេន ប៉ុន្តែក្រោយជប៉ុនបានធ្វើអន្តរាគមន៍ភ្លាមៗ តម្លៃលុយយេនបានប្រសើរឡើងវិញបន្តិច ដោយ១ដុល្លារស្មើនឹង១៥៦យេន ពោលគឺវាបានប្រសើរឡើងវិញប្រមាណជា២%។

លោក ស៊ូនីជី ស៊ូហ្សូគី ( Shunichi Suzuki ) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានគាំទ្រដល់តម្រូវការសម្រាប់អន្តរាគមន៍ ប្រសិនបើមានការជួញដូររូបិយប័ណ្ណធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីនីតិវិធី នៃការសម្រេចរក្សាស្ថិរភាពប្រាក់យេន។ លោកបាននិយាយកាលពីពេលថ្មីៗថា នៅពេលមានចលនាលំហូរសាច់ប្រាក់ហួសហេតុ វាចាំបាច់ដែលជប៉ុន ត្រូវសម្រេចចិត្តដើម្បីធ្វើឱ្យចរន្តសាច់ប្រាក់អាចប្រតិបត្តិការដោយរលូន។ គេនៅចាំបានថា កាលពីឆ្នាំ២០២២ ជប៉ុនបានទទួលស្គាល់ថា ធ្លាប់ធ្វើអន្តរាគមន៍លើប្រាក់យេន៣ដង ដោយចំណាយសរុបប្រមាណជា៩ទ្រីលានយេន៕

None



អត្ថបទបន្ទាប់


ថៃគ្រោងទប់ស្កាត់ការប្រើប្រាស់កញ្ឆា ក្រោយការចំណាយលើវេជ្ជសាស្ត្រផ្សំពីកញ្ឆាកើនឡើងជិត៦ដង

ក្រសួងសុខាភិបាលរបស់ប្រទេសថៃ កំពុងរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីរឹបបន្តឹងការប្រើប្រាស់ឱសថផ្សំពីកញ្ឆា ក្រោយការចំណាយលើឱសថនេះបានកើនឡើងជិត៦…

សេដ្ឋកិច្ចឥណ្ឌាកើនឡើង៧, ៨% ខណៈលោក ណារ៉េនដ្រា មូឌី កំពុងប្រមូលយកជ័យជម្នះពីការបោះឆ្នោត

នៅត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ឥណ្ឌាដែលជាប្រទេសមានប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកសម្រេចបានកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់៧,៨ %។ នេះគឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ