រដ្ឋប្រហារនៅភូមា

រុស្ស៊ីចេញមុខព្រមានថាទណ្ឌកម្មលើភូមាអាចបង្កជា «សង្គ្រាមស៊ីវិល»


ប្រទេសរុស្ស៊ីបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារទី៦ខែមេសាថា ខ្លួនធ្វើការជំទាស់នឹងទណ្ឌកម្មនានាដែលអន្តរជាតិបានដាក់មលលើរបបយោធានៅក្នុងប្រទេសភូមា ដោយព្រមានថាវិធានការដាក់ទណ្ឌកម្មទាំងនោះអាចបង្កឱ្យមានជាសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ពលរដ្ឋភូមា ចុះផ្លូវធ្វើបាតុកម្មដោយលើស្លាកស្នើឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍តាមរយៈកម្លាំងទ័ព
ដោយ

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី​បាន​និ​យា​យា​ថា ការ​គម្រាមកំហែង និង​ទណ្ឌកម្ម​នានា​ជា​ការ​ដាក់​សម្ពាធ​លើ​របប​សឹក​យោធា​ភូមា មិន​បាន​ជួយ​ឲ្យ​ស្ថានការណ៍​ធូរស្រាល​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ សម្ពាធ​នឹង​អាច​វិវដ្ដ​ទៅ​ជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ភូមា​ទាំងមូល ពោល​គឺ​សង្គ្រាមស៊ីវិល​នឹង​អាច​កើតឡើង​រវាង​ជាតិ​សាសន៍​មួយ​នេះ​។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​វិមាន​ក្រឹម​ឡាំង​ដូចនេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ ពិសេស​លោក​ខាងលិច បាន​ដាក់​សម្ពាធ​លើ​របប​យោធា​ជា​បន្តបន្ទាប់ តាម​គ្រប់​រូបភាព​ថែម​ទាំង​ការ​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន បរទេស​ឈប់​ធ្វើការ​រកស៊ី​នៅ​ភូមា​ថែម​ទៀត​។

យ៉ា​ណា​ក៏​ដោយ​ចុះ​អស់​ពេល​ជាង ២​ខែ​មក​ហើយ យោធា​ភូមា​មិន​បាន​បង្ហាញ​ពី​សញ្ញា​ណាមួយ​ក្នុង​ន័យ​សម្រួល​ស្ថានការណ៍​នៃ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ ទោះបីជា​សម្ពាធ​អន្តរជាតិ​បន្ត​ធ្លាក់​មក​យ៉ាងណា​ក៏​ដោយ​ចុះ​។ ផ្ទុយ​ទៅ​វិញ ការ​បាញ់​បង្ក្រាប​ពី​យោធា​លើ​បាតុករ នៅ​តែ​បន្ត​កើតឡើង​រៀង​ត​រាល់ថ្ងៃ​។

សូម​បញ្ជាក់​ថា កាលពី​ចុងខែ​មីនា​កន្លង​ទៅ ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ភូមា ក៏​ធ្លាប់​បាន​ព្រមាន​ពី​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​រក​សង្គ្រាមស៊ីវិល​នៅ​ភូមា​ដូច​គ្នា​ដែរ ហើយ​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​ឆ្លើយ​តប​វិបត្តិ​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលម្រេចកំពតឆ្នាំនេះប្រឈមនឹងការធ្លាក់ចុះខណៈការប្រមូលផលយឺតយ៉ាវ

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតបានធ្វើការវាយតម្លៃថា ទិន្នផលម្រេចកំពតឆ្នាំនេះ នឹងមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារតែមកដល់ដើមខែមេសានេះ ចម្ការម្រេច...

ថៃឆ្នាំនេះនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មីទាំងក្រៀមក្រោះ

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយ ហើយនៅប្រទេសថៃក្បែរយើងឯណោះវិញក៏នឹងប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មីរបស់ខ្លួន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ