ការអភិវឌ្ឍបណ្ដាញ 6G

ជប៉ុនសំឡឹងឃើញឱកាសក្នុងការអភិវឌ្ឍបណ្ដាញ 6G នាំមុខគេក្នុងពិភពលោក


ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត នឹងចូលរួមជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល អភិវឌ្ឍដំឡើងបណ្ដាញបច្ចេកវិទ្យាជំនាន់ទី ៦ (6G) ក្នុងប្រទេសជប៉ុន ដើម្បីក្លាយជាប្រទេសនាំមុខគេមួយក្នុងការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយមួយនេះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
ជប៉ុនសំឡឹងឃើញឱកាសក្នុងការអភិវឌ្ឍបណ្ដាញ 6G នាំមុខគេក្នុងពិភពលោក

គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​បច្ចេកវិទ្យា 6G នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ២០៣០  ខណៈ​ដែល​បណ្ដាញ 6G ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ល្បឿន​លឿន​ជាង ១០ ដង បើ​ធៀប​នឹង 5G ដែល​ពិភពលោក​កំពុង​មាន​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​។ 

បណ្ដាញ​បច្ចេកវិទ្យា​ជំនាន់​ទី​៦ ឬ​ហៅ 6G នេះ ដែល​មាន​សមត្ថភាព​ខ្ពស់ ជាមួយនឹង​ល្បឿន​ប្រើប្រាស់​លឿន​ជាង 5G ដល់​ទៅ​១០​ដងនោះ វា​អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ពេញលេញ​លើ បច្ចេកវិទ្យា​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្តិ ហើយ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ​វិញ វា​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​វះកាត់​ពី​ចម្ងាយ ដែល​ត្រូវការ​ការ​បញ្ជូន​ទិន្នន័យ​លឿន​និង​ទំហំ​ធំ ជាមួយនឹង​ផល​រំខាន​តិចតួច​បំផុត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Nikkei Asia​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ចាប់​យកគំនិត​ផ្តួចផ្តើម​នូវ​ការ​ដំឡើង​បណ្តាញ 6G នេះ បង្ហាញ​ពី​ជំហរ​ប្រកួតប្រជែង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​ការ​កំណត់​គោលដៅ​ជាក់លាក់ គឺ អាច​មាន​ផល​ពិបាក បើ​គ្មាន​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ ដើម្បី​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​ទិន្នន័យ​ទេ​នោះ​។ 

ទោះជា​យ៉ាងណា​ក្តី សេចក្តី​ព្រាង​សំណើ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 6G របស់​ជប៉ុន​នេះ នឹង​រួម​បញ្ចូល​តម្រូវការ​ជាក់លាក់​ចំពោះ​ការ​អ​ភ​វិ​ឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ធានា​ថា​បណ្ដាញ 6G មាន​សុវត្ថិភាព អាច​ទុកចិត្ត​បាន និង​ត្រឹមត្រូវ​តាម​ស្ដងដារ​ប្រើប្រាស់​របស់​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ពិភពលោក​។

គួរ​ជម្រាប​ថា សំណើ​របស់​ជប៉ុន ទាក់ទង​នឹង​ការ​អភិវឌ្ឍ​បណ្ដាញ 6G នឹង​ត្រូវ​ដាក់​ជូន​កិច្ចប្រជុំ​នៃ​ក្រុមការងារ​នៅ​ក្នុង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែល​ជាទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ដោយ​ក្រុមការងារ​ជប៉ុន​នៃ​រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​បង្កើត​លក្ខខណ្ឌ​បច្ចេកទេស​សម្រាប់​បណ្តាញ 6G នៅ​ខែមិថុនា ឆ្នាំ ២០២៣ ខាង​មុខ និង​រំពឹង​ថា នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដាញ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​បំផុត​នេះ នៅ​ឆ្នាំ​២០៣០​ខាង​មុខ​៕

អត្ថបទ​ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូងនឹងលើកការិយាល័យរបស់ខ្លួន ទៅទីតាំងក្រសួងការពារជាតិវិញ?

ព័ត៌មាន
លោក យុន ស៊ុក យែល (Yoon Suk-yeol) ដែលទើបឆ្នោតជាប្រធានាធិបតីថ្មីនៅប្រទេសកូរ៉េខាងត្បូងបាននិយាយនៅអាទិត្យម្សិលមិញនេះថា លោកនឹងផ្លាស់ប្តូរកា…

ចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០លានដូសថែមទៀតដល់កម្ពុជាដោយ៥លានដូសដំបូងនឹងមកដល់ចុងខែមីនានេះ

ព័ត៌មាន
ប្រទេសចិនបានសន្យាថានឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ រហូត២០លានដូសបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដល់កម្ពុជា ខណៈ៥លានដូសដំបូងរំពឹងនឹងដឹក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ