តាមប្រភពសារព័ត៌មាន Kyodo របស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន មានបំណងនឹងដកចេញការរឹតត្បិតការធ្វើដំណើរសម្រាប់ជនបរទេស សម្រាប់រដូវក្ដៅនេះ ដោយជំហានដំបូង នឹងអនុវត្តទៅលើធុរជន ដូចជានាយកក្រុមហ៊ុន និងវិស្វករជាដើម។
ប្រទេសជប៉ុន បច្ចុប្បន្ននេះ បានហាមឃាត់ការធ្វើដំណើរចូលចេញចូល បណ្ដាប្រទេស និងតំបន់ចំនូន ១១១ ហើយបើអ្នកដំណើរបទេសណាបានធ្វើដំណើរបានធ្វើដំណើរទៅកាន់ប្រទេស ឬតំបន់ដែលបានហាមឃាត់ទាំងនេះ ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនោះ នឹងត្រូវបញ្ជូនចេញពីប្រទេសជប៉ុន។
បើតាមក្រសួងការបរទេសជប៉ុន មានប្រទេសនិងតំបន់ចំនួន ១៨១ ក៏បានរឹតត្បិតការធ្វើដំណើរមកកាន់ប្រទេសជប៉ុនដូចគ្នាដែរ រួមមាន ប្រទេសអូស្ត្រាលី នេវែលសេឡង់ ថៃ និងវៀតណាម។
ការដកចេញការរឹតត្បិតការធ្វើដំណើរ ត្រូវបានរាជរដ្ឋាភិបាលជប៉ុនរំពឹងថា នឹងត្រូវមានការយោគយល់គ្នាទៅវិញទៅមក ហើយការពិភាក្សាគ្នានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងនេះផងដែរ ដើម្បីឲ្យប្រាកដថា នឹងមិនមានហានិភ័យការឆ្លងរីករាលដាលកូវីដ-១៩នោះទេ នៅពេលមានដកចេញការរឹតត្បិតការធ្វើដំណើររវាងគ្នានោះ។
ជប៉ុន បានជ្រើសយកប្រទេសចំនួន ៤ខាងលើ សម្រាប់គម្រោងដកការរឹតត្បិតការធ្វើដំណើរនេះ ពីព្រោះតែប្រទេសទាំងនេះ មានការគ្រប់គ្រងការឆ្លងមេរោគរាតត្បាតបានល្អ ហើយដោយសារតែពួកគេមានសេដ្ឋកិច្ចជិតស្និទ្ធជាមួយនឹងប្រទេសជប៉ុន។ នេះបើតាមប្រភពព័ត៌មានបានបញ្ជាក់។
អាស្រ័យលើស្ថានភាពជាក់ស្ដែង រាជរដ្ឋាភិបាលជប៉ុន នឹងពង្រីកបន្ថែមការដកការរឹតត្បិតការធ្វើដំណើរនេះ ចំពោះប្រទេសដទៃទៀតនៅពេលខាងមុខ រួមមានដូចជា ចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម៕