ពលករបរទេស

ជប៉ុន ត្រូវការពលករបរទេសជិត១លាននាក់បន្ថែមទៀត ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន


ការសិក្សាថ្មីមួយបង្ហាញថា ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបជាង១២០លាននាក់ នឹងត្រូវការពលករបរទេសចំនួន៩៧ម៉ឺននាក់បន្ថែមទៀតឈានរហូតដល់ជិត៧លាននាក់នៅត្រឹមឆ្នាំ២០៤០ ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រទេសនេះក្នុងការទាក់ទាញ និងរក្សាពលករបរទេសដែលមានទេពកោសល្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ពលករបរទេស
ដោយ

ការសិក្សាមួយកាលពីឆ្នាំ២០២២ បានបង្ហាញថា ប្រទេសជប៉ុន នឹងខ្វះពលករបរទេសចំនួន៤២ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៤០។ ទោះជាយ៉ាងណា ការសិក្សាថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បង្ហាញថា កង្វះពលករបរទេសនៅក្នុងប្រទេសជប៉ុន នឹងឈានរហូតដល់៩៧ម៉ឺននាក់ នៅក្នុងឆ្នាំនោះ ខណៈដែលប្រទេសនេះទាក់ទាញពលករពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីបានកាន់តែតិច។

ការប៉ាន់ប្រមាណថ្មីនេះមិនបានរាប់បញ្ចូលផលប៉ះពាល់នៃអត្រាប្តូរប្រាក់ផងនោះទេ ព្រោះវាពិបាកនឹងព្យាករ។ ទោះជាយ៉ាងណា ការធ្លាក់ថ្លៃនៃប្រាក់យ៉េន ជប៉ុន បានធ្វើឱ្យប្រទេសជប៉ុនមិនសូវមានភាពទាក់ទាញដល់ពលករមកទៅពីប្រទេសវៀតណាម និងបណ្ដាប្រទេសផ្សេងទៀតដែលអាចធ្វើឱ្យខ្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ។

ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់១,២៤% ដែលនឹងពង្រីកផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២០% គិតចាប់ពីឆ្នាំ២០២៣ ឈានដល់ជាង៤,៣ទ្រីលានដុល្លារអាម៉រិកនៅត្រឹមឆ្នាំ២០៤០។

ហើយដើម្បីសម្រេចគោលដៅនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានប៉ាន់ប្រមាណថា ប្រទេសនេះនឹងត្រូវការពលករបរទេសរហូតដល់ទៅជាង៤លាននាក់ នៅត្រឹមឆ្នាំ២០៣០ និងរហូតដល់ទៅជាង៦,៨លាននាក់ នៅត្រឹមឆ្នាំ២០៤០ ទោះបីជាបច្ចេកវិទ្យា និងគ្រឿងចក្ររីកចម្រើនកាន់តែលឿនយ៉ាងណាក្ដី។ ទោះជាយ៉ាងណា យោងតាមការព្យាករបង្ហាញថា ប្រទេសជប៉ុននឹងមានពលករបរទេសត្រឹមតែជាង៣,៤លាននាក់ប៉ុណ្ណោះ នៅឆ្នាំ២០៣០ និងត្រឹមតែ៥,៩លាននាក់នៅឆ្នាំ២០៤០៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិនវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ថៃ

ប្រទេសចិន បានវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ថៃ បន្ទាប់ពីភ្ញៀវទេសចិនជាង៣លាននាក់ បានទៅលេងកម្សាន្តនៅប្រទេសក្បែរខាងកម្ព…

ឡាវ ស្វែងរកការពន្យាពេលសងបំណុល ខណៈការទូទាត់បំណុលខាងក្រៅកើនជិតទ្វេដងឡើងដល់ជិត១ពាន់លានដុល្លារ

ប្រទេសឡាវ កំពុងស្វែងរកការពន្យារពេលវេលាបន្ថែមទៀត ដើម្បីសងបំណុលរបស់ខ្លួន ខណៈដែលការទូទាត់បំណុលខាងក្រៅរបស់ខ្លួនបានកើនឡើងជិតទ្វេដងដោយកើនពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ