ឱនភាពពាណិជ្ជកម្មជប៉ុន

ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេល៨ឆ្នាំចុងក្រោយ


ប្រទេសជប៉ុនបានមានឱនភាពពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងមួយខែដំបូងនៅឆ្នាំ២០២២នេះ ជាជាកម្រិតឱនភាពខ្ពស់មិនធ្លាប់មានឡើយគិតក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ កត្តាដែលនាំឲ្យឱនភាពពាណិជ្ជកម្មជប៉ុនកើនខ្ពស់ ដោយសារតែតម្លៃថាមពលខ្ពស់បានធ្វើឱ្យការនាំចូលប៉ោងឡើងខ្លាំង ហើយបញ្ហានេះក៏បានកើតឡើងស្របពេលជាមួយគ្នានឹងក្រុមហ៊ុនផលិតបានជួបនឹងឧបសគ្គនៃការផ្គត់ផ្គង់សកល ដែលបណ្តាលឱ្យមានការធ្លាក់ចុះការនាំចេញរថយន្ដ ដែលជាផលិតផលនាំចេញដ៏សំខាន់របស់ជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទូរទំនិញកុងតឺន័រនៅកំពង់ផែជប៉ុន

ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​បង្ហាញ​ពី​ភាព​ងាយ​រង​គ្រោះ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី ៣ របស់​ពិភពលោក​មួយ​នេះ ដូច​ជា​ការ​កើនឡើង​នៃ​ថ្លៃ​ទំនិញ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​ជិត ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​ចិន​ក៏​នៅ​តែ​ជួប​នូវ​បញ្ហា​ក្នុង​រក្សា​សន្ទុះ​កំណើន​ឡើង​វិញ​ផង​ដែរ​។

ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បាន​បង្ហាញ​ថា ការ​នាំ​ចូល​ទំនិញ​នៅ​ខែមករា​បាន​កើនឡើង​ជិត ៤០%​បើ​ធៀប​ទៅ​នឹង​ខែមករា​ឆ្នាំ​មុន ដែល​ការ​នាំ​ចូល​នះ បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​រហូត​ដល់​ជិត ៧៤​ពាន់​លាន​ដុល្លារ ពោល​គឺ​ការ​នាំ​ចូល​ទំនិញ​មាន​លើស​ការ​នាំ​ចេញ​ជិត ១០% ដែល​វា​នាំ​ឲ្យ​ជប៉ុន​មាន​ឱនភាព​ពាណិជ្ជកម្ម​នៅ​ខែមករា​ជិត ២០​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ដ៏​ធំ​បំផុត គិត​ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៤​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​បាន​និយាយ​ថា ការ​នាំ​ចេញ​មាន​ទំនោរ​ធ្លាក់​ចុះ​កាលពី​ខែមករា​នេះ ដោយសារ​កត្តា​តាម​រដូវ​កាល ដែល​អត្រា​ប្រតិបត្តិការ​របស់​រោងចក្រ​ជា​ធម្មតា​មាន​កម្រិត​ទាប នៅ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី​ចិន ហើយ កត្តា​ដ៏​ធំ​មួយ​នៅ​ក្នុង​ឱនភាព​នេះ គឺ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​រថយន្ត​។ ការ​នាំ​ចេញ​រថយន្ត​មានការ​ធ្លាក់​ចុះ ក៏​ព្រោះតែ ក្រុមហ៊ុន​ផលិត​ជា​ច្រើន​នៅ​ជប៉ុន​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​រោងចក្រ​មួយ​ចំនួន​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ប្រឈម​នឹង​ការ​រំខាន​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​សម្ពាធ​ពី​ការ​កើនឡើង​កំណត់​ត្រា​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ខណៈ​ការ​នាំ​ចូល​មានការ​កើនឡើង ដោយសារ​តែ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​ការ​ការ​នាំ​ចូល​ប្រេង ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​យ៉ាងច្រើន​។

ទិន្នន័យ​របស់​រដ្ឋាភិបាល បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​បាន​កើនឡើង​តិច​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ ខណៈ​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ក៏​បាន​ជួយ​ជំរុញ​ដល់​ការ​ប្រើប្រាស់​មួយ​ចំនួន​។ ទោះ​យ៉ាងណា ការ​រំពឹង​ទុក​នេះ ក៏​ត្រូវ​បាន​ប្រឈម​នឹង​ការ​កើនឡើង​នូវ​មេរោគ​អូ​មី​ក្រុង និង​តម្លៃ​វត្ថុធាតុដើម​ខ្ពស់​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីសម្ទុះប្រមូលចំណូលកើនឡើងនៅដើមឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ នៅដើមឆ្នាំ២០២២ បានបង្ហាញពីតួលេខនៃការប្រមូលចំណូលពន្ធមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានបើ…

ប្រទេសលោកខាងលិចចោទរុស្សីថា នៅតែបង្កើនទ័ព ដោយមិនបានកាត់បន្ថយដូចការនិយាយនោះទេ

ក្រុមប្រទេសលោកខាងលិច បានព្រមាននៅថ្ងៃពុធទី១៦កុម្ភៈថា រុស្សីនៅតែបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅតាមបន្ទាត់ព្រំដែនជាមួយនឹងអ៊ុយក្រែន ក្រោយពេលដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ