សេដ្ឋកិច្ចជប៉ុន

សេដ្ឋកិច្ចមហាយក្សជប៉ុនដាំក្បាលចុះ១,៣% នៅត្រីមាសទី១ ឆ្នាំ២០២១


ចូលមកដល់ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចបណ្ដាប្រទេសជាច្រើនហាក់មិនទាន់វិលមករកភាពល្អប្រសើរច្រើននោះទេ ពោលគឺនៅតែបន្ដភាពរអាក់រអូលជាមួយនឹងតួលេខអវិជ្ជមាន(-)។ ជាក់ស្ដែង ប្រទេសជប៉ុន ដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចទី៣ក្នុងពិភពលោក ក៏នៅតែបន្ដមានសេដ្ឋកិច្ចដាំក្បាលចុះដែរ ពោលគឺនៅត្រីមាសទី១ ឆ្នាំនេះ ជប៉ុនមានសេដ្ឋកិច្ចធ្លាក់ចុះដល់ទៅ១,៣ %ឯណោះ។ នេះបើតាមតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបឯកសារ៖ ពលរដ្ឋជប៉ុន ដើរកម្សាន្តក្នុងតំបន់ពាណិជ្ជកម្មមមាញឹកមួយ នៃទីក្រុងតូក្យូ - Xinhua
ដោយ

ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ជប៉ុន​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ការិយាល័យ​គណរដ្ឋមន្ត្រី​ជប៉ុន បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​មានការ​ធ្លាក់​ចុះ តួយ៉ាង ការ​ចំណាយ​ក្នុង​គ្រួ​សារបាន​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រចាំឆ្នាំ ៥,៦% ខណៈ​ដែល​ការ​ចំណាយ​របស់​រដ្ឋាភិបាល​វិញ​ធ្លាក់​ចុះ​ប្រមាណ​៧%​។

ប្រទេស​ជប៉ុន​មាន​សេដ្ឋកិច្ច​កើនឡើង ២​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០ ប៉ុន្ដែ ការ​កើនឡើង​នេះ ត្រូវ​បាន​បង្អាក់​ទៅ​វិញ នៅ​ក្រោយ​ពេល​ដែល​មេរោគ​ឆ្លង​កូ​វី​ដ​-១៩ បាន​ចូល​មក​លុកលុយ​ប្រទេស​ជប៉ុន​កាន់តែ​ខ្លាំង​ឡើង​។

ជប៉ុន​ពេល​បច្ចុប្បន្ន​នេះ បាន​ដាក់​តំបន់​ជា​ច្រើន​នៅ​ក្រោម​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​ក្នុង​នោះ មាន​កន្លែង​ជា​ច្រើន​ត្រូវ​បាន​បិទ​ខ្ទប់ ដូច​ជា​ភោជនីយដ្ឋាន និង ហាង​ផឹកស៊ី​ជាដើម ដើម្បី​គ្រប់គ្រង​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​-១៩ នៅ​កន្លែង​ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ច្រើន​ទាំង​អស់នោះ​។

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ និង​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​តែ​បន្ដ​កើនឡើង ចំ​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​នេះ គឺ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​មែនទែន រហូត​មក​ទល់​ពេល​នេះ ជប៉ុន​មាន​អ្នក​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១ ត្រឹមតែ ៤%​ប៉ុណ្ណោះ នៃ​ចំនួន​ពលរដ្ឋ​សរុប​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ម៉ត់ចត់​ជាង​នេះ គឺជា​មធ្យោបាយ​ប្រាកដនិយម​តែ​មួយ​គត់ ដែល​អាច​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នឹង​វិល​មក​រក​ភាព​ធម្មតា និង អាច​បន្ដ​កំណើន​ឡើង​វិញ​ដល់​កម្រិត​នៅ​មុន​ពេល​មាន​មេរោគ​រាតត្បាត​។ យ៉ាងណាមិញ សេដ្ឋកិច្ច​ជប៉ុន​កាលពី​ឆ្នាំ​សារពើពន្ធ​មុន​នេះ បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​ខ្លាំង​មែនទែន គឺ​មាន​តួលេខ​អាក្រក់​បំផុត បើ​គិត​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​បញ្ចប់​មក ពោល​គឺ​អាក្រក់​លើស​ពី​អ្វី​ដែល​ធ្លាប់​មាននៅ​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ទៅ​ទៀត​។

នាយក​ប្រចាំ​តំបន់​ផ្នែក​ស្រាវជ្រាវ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ក្រុមហ៊ុន ING បាន​និយាយ​ថា លទ្ធផល​នៅ​រយៈពេល​ចុង​ក្រោយ​សម្រាប់​ប្រទេស​ជប៉ុន បាន​បង្ហាញ​ពី​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​អ្វី​ដែល​អ្នកវិភាគ​បាន​រំពឹង​ទុក​ទៅ​ទៀត ដោយ​ក្នុង​នោះ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​បាន​កើនឡើង​បណ្ដាល​មក​ពី​ការ​រឹតត្បិត​លើ​ចលនា​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​អំឡុង​ពេល​វិ​បត​ត្តិ​កូ​វី​ដ​១៩​។ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​រូប​នេះ បន្ថែម​ថា តាម​ការ​សង្កេត​ស្រាវជ្រាវ​ឃើញ​ថា កំណើនសេដ្ឋកិច្ច​របស់​ជប៉ុន​នៅ​ឆ្នាំ​នេះ អាច​នឹង​មានការ​ចុះ​ខ្សោយ​ថែម​ទៀត​។

ទោះបីជា​ពាណិជ្ជកម្ម​នៅ​ក្រៅប្រទេស​របស់​ជប៉ុន​ហាក់បីដូចជា​មានការ​ប្រសើរ​ឡើង​ដោយសារ​តែ​ប្រទេស​ទាំងអស់​ជា​ដៃគូ​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ ប៉ុន្ដែ​សេដ្ឋកិច្ច​ជប៉ុន​នៅ​តែ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​តម្រូវការ​ក្នុងស្រុក​។

សូម​បញ្ជាក់​ថា ជប៉ុន​គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ជិត​៧០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ជាង​១​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្គត់ផ្គង់សាច់ចាប់ផ្តើមកើនឡើងតិចតួច ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ព័ត៌មាន
ក្រោយការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបញ្ចប់ តម្រូវការសាច់ចាប់ផ្ដើមកើនឡើងវិញជាបណ្ដើរៗហើយ ខណៈដែល តម្លៃសាច់ជ្រូក សាច់គោ សាច…

អ្នកជំនាញថា ចរន្តទិញលក់អចលនទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញហើយ!

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរបន្ថយបិទខ្ទប់ភូមិសាស្ត្រមួយចំនួនធំនៅក្នុងរាជធានីភ្នំពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ