ច្បាប់សន្តិសុខអ៊ិនធឺណិត អាមេរិក

ជប៉ុនស្នើឱ្យក្រុមហ៊ុនជាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលគោរពច្បាប់សន្តិសុខអ៊ិនធឺណិត របស់អាមេរិក


សារ ព័ត៌ មាន ជប៉ុន នីកេអេស៊ា រាយ ការណ៍ ថា ប្រទេសជប៉ុននឹងតម្រូវឱ្យក្រុម ហ៊ុន ជាប់ កិច្ច សន្យា ជាមួយរដ្ឋាភិបាល ទាំង អស់ បំពេញតាមគោលការណ៍ណែនាំផ្នែកសន្តិសុខ តាម អ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដើម្បីការពារព័ត៌មានរសើប ។ វិធាន ការ នេះ អាច នឹង ប៉ះពាល់ដល់ក្រុមហ៊ុនជាង ១ ពាន់ រួមទាំងក្រុមហ៊ុន ស្រាវជ្រាវ និងក្រុមហ៊ុនទូរគមនាគមន៍ផង ។
ជប៉ុនស្នើឱ្យក្រុមហ៊ុនជាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលគោរពច្បាប់សន្តិសុខអ៊ិនធឺណិត អាមេរិក
ដោយ

ការិយាល័យយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលជប៉ុន នឹងកែប្រែ ស្តង់ ដាសុវត្ថិភាពព័ត៌មានសម្រាប់ក្រសួង និងភ្នាក់ងាររដ្ឋបាលឯករាជ្យ ដើម្បីពង្រឹងវិធានការទប់ ទល់ ដែលតម្រូវឱ្យក្រុមហ៊ុនជាប់ កិច្ច សន្យាក្រៅ ស្ថាប័នរដ្ឋអនុវត្តតាម។ ស្តង់ដារនេះនឹងចូលជាធរមានក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។

គោលការណ៍ណែនាំនេះបាន ដាក់ ការ ត្រួត ពិនិត្យចំនួន ៨ ចំណុច ស្របតាមច្បាប់ស្ដីពី ការ ទប់ ស្កាត់ ជា មុនរបស់សហរដ្ឋអាមេរិក។ វាគ្របដណ្តប់លើ អ្នកជាប់ កិច្ច សន្យា និង អ្នកផ្គត់ផ្គង់របស់ក្រសួងការពារជាតិ អង្គការ NASA និងទីភ្នាក់ងារសហព័ន្ធនិងស្ថាប័នរដ្ឋផ្សេងៗទៀត ។

គេនឹងតម្រូវឱ្យអ្នកជាប់ កិច្ច សន្យាទាំង អស់រឹតត្បិត ការ ចូល ទៅក្នុង ប្រព័ន្ធ, ពិនិត្យ ឡើងវិញលើ អ្នកដែលអាចផ្ដល់ សិទ្ធិឱ្យ ប្រើប្រាស់ប្រព័ន្ធ នេះ, បង្កើតប្រព័ន្ធវាយតម្លៃនិងត្រួតពិនិត្យហានិភ័យជាប្រចាំ, ព្រមទាំង គ្រប់គ្រងនិង ការពារការទាក់ទងគ្នាពីចម្ងាយដែលមានលក្ខណៈ រសើប ដែរ ។

ចំពោះ ក្រុមហ៊ុនណា ដែលមិនបានបំពេញតាមស្តង់ដារ ថ្មី នេះ ទេ ពួកគេ នឹង មិនអាច ចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបាន ឡើយ ហើយ ទោះ ជា ពួកគេ បាន ចុះ ហត្ថ លេខា លើ កិ ច្ចសន្យា រួច ហើយ ក៏ ដោយ ក៏ ក្រុមហ៊ុន នោះ នឹងត្រូវបានស្នើសុំឱ្យធ្វើរបាយការណ៍ជា ទៀង ទាត់ អំពីវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត ផង ដែរ ។

គោលការណ៍ណែនាំនេះបាន អនុវត្តរួចហើយ ចំពោះអ្នកធ្វើការនៅ ក្រសួងការពារជាតិជប៉ុន ហើយ ចំណាត់ ការចុងក្រោយនេះបាន កើតឡើងចំពេលដែលការលើកកម្ពស់ប្រព័ន្ធ ឌីជីថលរបស់ រដ្ឋាភិបាល បាន ពង្រីកបរិមាណព័ត៌មានដែលគេ ចាំ បាច់ ត្រូវតែ ការពារ ។

ការវាយប្រហារតាមអ៊ីនធឺណិតបានកើនឡើង ៨,៥ ដងនៅទូទាំងពិភពលោក ក្នុង ចន្លោះ ឆ្នាំ ២០១៥ និង ឆ្នាំ ២០២០ ។ នេះបើយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌ មាន និងទំនាក់ទំនងរបស់ប្រទេសជប៉ុន។ សេវាកម្មផ្ដល់កន្លែងរក្សាទុកឯកសារនៅក្នុងបណ្ដាញអ៊ិនធើណិត (cloud) ដែល ដាក់ឱ្យដំណើរការដោយ ក្រុមហ៊ុនបច្ចេកវិទ្យា ហ្វូជីត ស៊ូ (Fujitsu) ត្រូវបានគេវាយប្រហារតាមអ៊ីនធឺណិតក្នុងឆ្នាំ២០២១ និង ឆ្នាំ ២០២២។ ស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលបានផ្ញើឯកសារនឹងក្រុមហ៊ុននេះដែរ ៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំខេត្តកោះកុងរំពឹងកំពង់ផែដងទង់តម្លៃជាង៣លានដុល្លារ ជួយជំរុញកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ច

ព័ត៌មាន
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងមានសុទិដ្ឋិនិយមខ្ពស់ចំពោះកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកម…

ជនបរទេសចំណាយប្រាក់ជិត៤៨៦លានដុល្លារ ទិញខុនដូនៅថៃ ក្នុងត្រីមាសទី១

ព័ត៌មាន
អគារខុនដូចំនួនជិត៤ពាន់ យូនីត តម្លៃសរុបប្រមាណជាជិត ៤៨៦លានដុល្លារ ត្រូវបានលក់ឱ្យជនបរទេស នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយចំនួននេះកើន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ