វិស័យពាណិជ្ជកម្ម

បណ្ដាធនាគារ និងក្រុមហ៊ុនលក់រាយរបស់ជប៉ុន ឈានមុខគេ លើការបង្កើនការបោះទុនវិនិយោគនៅតំបន់អាស៊ាន


បណ្ដាក្រុមហ៊ុនរបស់ប្រទេសជប៉ុន កំពុងងាកមកផ្ដោតលើការបោះទុនវិនិយោគកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ាន រាប់ចាប់ពីរោងចក្ររហូតដល់សេវាកម្ម ហិរញ្ញវត្ថុ និងការលក់រាយ ដោយឈានមុខសហគ្រាសផលិតជប៉ុន នៅក្នុងតំបន់រយៈពេល៥ឆ្នាំជាប់ៗគ្នាមកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

បណ្ដាធនាគារ និងក្រុមហ៊ុនលក់រាយរបស់ជប៉ុន ​កំពុងសម្រុកបង្កើនការបោះទុនវិនិយោគនៅក្នុងតំបន់អាស៊ាន ដោយឈានមុខសហគ្រាសផលិតជប៉ុន នៅក្នុងតំបន់។ តួយ៉ាងធនាគារធំៗរបស់ជប៉ុន ដូចជាធនាគារ MUFG និងម៉ាកយីហោល្បីៗ ដូចជាផ្សារទំនើប Aeon និងក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Uniqlo ជាដើម កំពុងពង្រីកទីផ្សារយ៉ាងឆាប់រហ័សនៅក្នុងអាស៊ាន ដូចជានៅប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ីជាដើម ដែលចំនួនប្រជាជនវណ្ណៈកណ្តាលកំពុងកើនឡើង ខណៈដែលទីផ្សារក្នុងស្រុករបស់ប្រទេសជប៉ុន បានធ្លាក់ចុះដោយសារតែចំនួនប្រជាជនវ័យចំណាស់មានកាន់តែច្រើនឡើងៗ។

ធនាគារ MUFG ដែលល្បីល្បាញខាងជួយគាំទ្រដល់បណ្ដាសហគ្រាសផលិតជប៉ុន នៅក្រៅប្រទេសកំពុងវិនិយោគលើសេវាហិរញ្ញវត្ថុ និងសេវាឌីជីថល ដូចជា Grab និង Akulaku ជាដើម ហើយប្រាក់ចំណេញនៅបរទេសភាគច្រើនរបស់ធនាគារនេះ គឺចេញពីតំបន់អាស៊ាននេះឯង។

ក្រុមហ៊ុនលក់រាយដូចជាផ្សារទំនើប Aeon និងក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ Uniqlo ជាដើម ក៏កំពុងពង្រីកវត្តមានរបស់ពួកគេផងដែរ ដោយបានបើកផ្សារទំនើប ហាងជាបន្តបន្ទាប់ និងរោងកុនជាដើម ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង។ ហើយផ្សារទំនើប Aeon គ្រោងបង្កើនចំនួនហាងរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឱ្យលើស១គុណ៣នៅត្រឹមឆ្នាំ២០៣០។

ការវិនិយោគរបស់ជប៉ុន នៅក្នុងវិស័យមិនមែនផលិតកម្មក្នុងតំបន់អាស៊ាន ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការថែទាំសុខភាពជាដើម បានកើនឡើងឈានមុខសហគ្រាសផលិតជប៉ុន ក្នុងតំបន់អាស៊ានរយៈពេល៥ឆ្នាំជាប់ៗគ្នាមកហើយ។ ការផ្លាស់ប្តូរនេះ គឺមានខ្លាំងបំផុតនៅក្នុងប្រទេសថៃ វៀតណាម និងឥណ្ឌូណេស៊ី ជាកន្លែងដែលផលិតផលរបស់ជប៉ុន ទទួលបានការជឿជាក់ខ្ពស់។

ហើយសូម្បីតែក្រុមហ៊ុនជប៉ុនខ្នាតតូច និងមធ្យម ក៏កំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ានដែរ ដើម្បីបង្កើនប្រាក់ចំណេញ។ ជាការពិតណាស់ ស្របពេលមានការប្រកួតប្រជែងកាន់តែច្រើនពីប្រទេសចិន និងកូរ៉េខាងត្បូង បណ្ដាក្រុមហ៊ុនជប៉ុន ត្រូវតែសម្របខ្លួនឱ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងទីផ្សារឌីជីថលដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារយក្ស Goldman Sachs ព្រមានថា ពន្ធគយរបស់អាម៉េរិក អាចធ្វើឱ្យពលរដ្ឋចិន រហូតដល់១៦លាននាក់ ប្រឈមបាត់បង់ការងារ

ក្រុមអ្នកវិភាគនៅធនាគារវិនិយោគធំបំផុតទី២របស់ពិភពលោក Goldman Sachs បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពក ដែលប្រធានាធិបតីអាម៉េរិក លោក ដ…

តម្លៃមាស បានធ្លាក់ចុះខ្លាំង ក្រោយវិនិយោគិនរំពឹងសង្គ្រាមពន្ធមានភាពធូរស្បើយ

តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានពីមុនមកនៅមួយសប្តាហ៍កន្លងមកនេះ ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលឡើងកម្តៅដូចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ