អត្ថបទក្រុមហ៊ុន

អបអរសាទរ សមាជិកថ្មីរបស់ត្រកូល BFGOODRICH គឺ BFGOODRICH TRAIL-TERRAIN T/A


កាលពីថ្មីៗនេះ ក្រុមហ៊ុន វើលដ៍ប្រ៊ីដត្រេឌីងដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុនសំបកកង់ម៉ាកមីឆែលីន (Michelin) ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោកមកពីប្រទេសបារាំង, សំបកកង់ម៉ាកប៊ីអេហ្វហ្គូដរីច (BFGOODRICH) ដែលមានគុណភាពខ្ពស់ របស់អាមេរិច និង សំបកកង់ម៉ាកដាប់បលស្តារ (DoubleStar) ក្នុងប្រទេសកម្ពុជា បានធ្វើពិធីសម្ភោធសំបកកង់ក្រឡាថ្មីរបស់ សមាជិកត្រកូល ប៊ីអេហ្វហ្គូដរីច (BFGOODRICH) ដែលហៅថា BFGOODRICH TRAIL-TERRAIN T/A។
អបអរសាទរ ពិធីសម្ពោធសមាជិកថ្មីរបស់ត្រកូល BFGOODRICH

ក្នុងនោះ​លោក ហ្គ្រេសហ្កយ ហ្គោដ ជាអ្នកតំណាងពីក្រុមហ៊ុនប៊ីអេហ្វហ្គូដរីចប្រចាំនៅកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា BFGOODRICH គឺជាយីហោមួយដ៏ល្បី របស់សហរដ្ឋអាមេរិចដែលបានផ្ដើម ត្រឹមជាក្រុមហ៊ុនផលិតជ័រកៅស៊ូដ៏តូចមួយ ក្នុងទីក្រុងអាក្រុន រដ្ឋអូហៃយ៉ូ កាលពីឆ្នាំ1870 បានឈានចូលដល់អាយុកាល 152 ឆ្នាំហើយនាពេលនេះ។ BFGOODRICHគឺជាសំបកកង់ដំបូងគេដែលគេបំពាក់លើរថយន្តដែលបើកបរកាត់ប្រទេសអាមេរិច ចំនែកឯនៅប្រទេសកម្ពុជាវិញ​ BFGOODRICH ត្រូវបានទទួលស្គាល់ និងភាពល្បីល្បាញជាសំបកកង់ដែលពូកែនៅលើស្ថានភាពផ្លូវភក់, ​ផ្លូវពិបាក, ធននិងការសឹករិចរិល ដែលគ្រប់គ្នាតែងតែហៅកាតសំបកក្រឡាដង្កៅទឹក BFGOODRICH KO2 និង BFGOODRICH KM3។

គ្រប់សំបកកង់ថ្មី BFGOODRICH TRAIL-TERRAIN T/A បង្កើននូវក្រឡាកាន់តែក្រាស់ ការរចនាជំរៅក្រឡា 3-D Locking Sipes ផ្ដល់ដុំក្រឡាដែលមានលំនឹងល្អ​ ថែមទាំងការពារការសឹករឹល ដែលធ្វើឲ្យការប្រើប្រាស់បានយូរ  ផ្ដល់ភាពស្ងាត់ និងផាសុកភាព។ សំបកនេះអាចប្រើបានគ្រប់រដូវ ជាពិសេសអាចគ្រីបនិងស្ថានភាពផ្លូវភក់បានកាន់តែប្រសើរ ជាង១១%ធៀបនិងសំបកកង់ម៉ាកល្បីដទៃ។ ដូច្នេះកុំឲ្យស្ថានភាពផ្លូវក្លាយជាឧបសគ្គក្នុងការបើកបរ របស់អ្នក។  BFGOODRICH TRAIL-TERRAIN T/A ស័ក្ដសមជាមួយ សេរីភាពក្នុងការធ្វើដំណើរកំសាន្ដ និង សម្រាប់ការប្រើប្រាស់ការងារប្រចាំថ្ងៃ ជាពិសេសសំរាប់អ្នកប្រើប្រាស់រថយន្តប្រភេទ SUV & Pick-Up។ 

អញ្ជើញរកជាវ និងព័ត៌មានលំអិតបន្ថែមសូមអញ្ជើញទំនាក់ទំនងទៅកាន់គ្រប់ដេប៉ូចែកចាយទូទំាងប្រទេស ផ្នែកបច្ចេកទេស 015 222 886 / 095 222 771

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូកា-កូឡា កម្ពុជា ប្រគល់ធុងបែងចែកសំរាមជូនសាលារាជធានីភ្នំពេញ

ព័ត៌មាន
ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្ន…

ក្រសួងពាណិជ្ជកម្មត្រៀមជំរុញការផ្សព្វផ្សាយបន្ថែម ដើម្បីជំរុញការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីផែនការក្នុងការផ្សព្វផ្សាយបន្ថែមតាមរយៈការរៀបចំធ្វើសិក្ខាសាលាស្ដីអំពីអត្ថប្រយោជន៍ដែលអ្នកនាំចេញនឹងទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ