កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង ៥ដង នៅឆមាសទី១ឆ្នាំនេះ


កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញសុទ្ធនៅឆមាសទី១ឆ្នាំ២០២១នេះ រហូតដល់ជិត៥១ពាន់លានរៀល ឬស្មើនឹងជាង១២លានដុល្លារអាមេរិក កើនឡើងដល់ទៅជាង៥ដង បើនឹងឆមាសទី១ កាលពីឆ្នាំ២០២០ ដែលមានទឹកប្រាក់ត្រឹមតែជាង២លានដុល្លារអាមេរិកប៉ុណ្ណោះ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជុន)

របាយការណ៍​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ កំពង់​ផែ​នេះ រក​ចំណូល​បាន​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១១% ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០២០​។ ក្នុង​នោះ ប្រាក់​ចំណេញ​សុទ្ធ​ដែល​កំពង់​ផែ ទទួល​បាន​មាន​ដល់​ទៅ​ជាង ១២ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ដល់​ទៅ​ជាង​៥​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ត្រឹមតែ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​។

តាម​ការ​គូសបញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ការ​កើនឡើង​ប្រាក់​ចំណេញ​របស់​ខ្លួន គឺ​បន្ទាប់​មាន​កំណើន​បរិមាណ​ទំនិញ និង​ទូ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​មានការ​កើនឡើង​ខ្លាំង​។ អត្រា​ប្តូរ​ប្រាក់​យ៉េន​ឡើងថ្លៃ ក៏​ជា​កត្តា​ជួយ​ឲ្យ​ប្រាក់​ចំណេញ​របស់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​លំដាប់​អន្តរជាតិ​មួយ​នេះ​កើនឡើង​ផង​ដែរ​។

ទាក់ទង​នឹង​កំណើន​ប្រាក់​ចំណេញ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​ដែរ លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ ដឹក​ជញ្ជូន​ទំនិញ​បាន​វាយតម្លៃ​ថា ការ​ប្រ​កើនឡើង​ប្រាក់​ចំណូល និង​ចំណេញ​សុទ្ធ​យ៉ាង​គំហុក​របស់​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ គឺ​បង្ហាញ​ពី​ចរន្ត​ផ្គត់ផ្គង់​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​មានការ​កើនឡើង​។ កត្តា​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ទោះបី​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តែ​សកម្មភាព​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ និង​អគារ​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​នៅ​តែ​បន្តសកម្មភាព​របស់​ខ្លួន​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​អ្នកជំនាញ វិស័យ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​កត្តា​ប្រឈម​ខ្លាំង​សម្រាប់​អ្នក​នាំ​ចេញ​ទំនិញ ដ្បិតថា តម្លៃ​ដឹក​ជញ្ជូន​បាន​និង​កំពុង​ហក់​ឡើងថ្លៃ​កប់​ពពក​មួយ​គុណ​៧ ទៅ​៨​ដង​ទៅ​ហើយ​។ មួយវិញទៀត បញ្ហា​កង្វះ​ទូ​កុងតឺន័រ ក៏​កំពុង​បង្ក​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន និង​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ផង​ដែរ ហើយ​បញ្ហា​ទាំង​អស់នេះ នៅ​តែ​បន្ដ​ចាក់​ស្រះ និង​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើផែនការបើកជើងមេឃទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចដំណើរការដល់ណាហើយ?

ព័ត៌មាន
តើក្ដីរំពឹងបើកជើងមេឃទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ កំពុងរសាត់បាត់ឆ្ងាយ ឬយ៉ាងណា? យើងឃើញកន្លងមកនេះ ក្រសួងទេសចរណ៍ និ…

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថៃមានជាង ៩០% ជាមេរោគបំប្លែងថ្មី ឌែលតា?

ព័ត៌មាន
ថៃកាន់តែយ៉ាប់យ៉ឺននៅក្នុងរលកឆ្លងកូវីដ-១៩ ខណៈដែល៩០% នៃអ្នកឆ្លងថ្មីប្រចាំថ្ងៃ គឺឆ្លងមេរោគបំប្លែងថ្មី ឌែលតា។ សម្ទុះនៃការឆ្លងជំងឺកូវីដ-១៩ នៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ