Advertisement
Advertisement
Advertisement
លក្ខខណ្ឌតម្រូវភូតគាម​អនាម័យ​

តើត្រូវអនុវត្តលក្ខខណ្ឌតម្រូវអ្វីខ្លះ ទើបអាចនាំចេញស្វាយស្រស់ទៅចិនបាន?


កម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងជំរុញការនាំចេញ ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលផ្លែស្វាយស្រស់១កុងតឺន័រ ត្រូវបានដឹកទៅកាន់ទីផ្សារចិនជាលើកដំបូងកាលពីថ្ងៃទី ០២ ខែធ្នូឆ្នាំ ២០២០។ ទោះយ៉ាងណា ដើម្បី អាចនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនបានក៏ត្រូវមានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យយ៉ាងម៉ត់ចត់ផងដែរ។
រូបភាព៖ ហ្វេសប៊ុក​សមាគមស្វាយ​កំពង់ស្ពឺ
ដោយ
Advertisement

តាមការ​បញ្ជាក់​ពីក្រសួង​កសិកម្ម ដើម្បីបំពេញ​តាមលក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យបាន​ល្អ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពីកម្ពុជា​ទៅកាន់​ប្រទេសចិន អគ្គនាយកដ្ឋាន​កសិកម្ម បាននិង​កំពុង​អនុវត្ត​សកម្មភាព​មួយចំនួន​នៅតាម​ទីតាំង​ចម្ការ​ដែលបាន​ដាក់ពាក្យ​ស្នើសុំ ​ឱ្យបំពេញ​បាននូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេសចិន។ សកម្មភាព​ទាំងនោះ​រួមមាន៖ 

១, បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពីការ​អនុវត្ត​កសិកម្មល្អ

២, បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការគ្រប់គ្រង​សមាសភាព​ចង្រៃ

៣, បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ 

៤, អង្កេតតាម​ដាន​និងរៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅតាមចម្ការ​ដែលបាន​ចុះបញ្ជី​នាំចេញ 

៥, ត្រួតពិនិត្យ គុណភាព និង​សុវត្ថិភាព​ដំណាំស្វាយ។

បន្ទាប់ពី​សកម្មភាព​ទាំង​៥ខាងលើ បានដំណើរការ​ចប់សព្វគ្រប់​ ក្រុមការងារ​ជំនាញ​នៃអគ្គនាយកដ្ឋាន​កសិកម្ម ​នឹងវាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការអនុវត្ត​កសិកម្ម​ល្អ និងចុះបញ្ជី​ជាកសិដ្ឋាន​សម្រាប់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេសចិន រួចផ្ញើ​ជូនភាគី​ចិន​ដើម្បី​ពិនិត្យ​ និងវាយ​តម្លៃ​បញ្ចប់​ចុងក្រោយ។

ក្រោយពី​មានពិធីសារ​នាំចេញ​ផ្លែស្វាយត្រូវបាន​ចុះហត្ថលេខា​រួចមក ​អគ្គនាយកដ្ឋាន​កសិកម្ម បានទទួល​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការស្វាយ និងទីតាំង​វេចខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ចំនួន​៤៨​ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។

របាយការណ៍ពីក្រសួង​កសិកម្ម​បាន​បង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ ២០២០នេះ ផ្លែស្វាយស្រស់​ចំនួន​ជាង ៩ម៉ឺន តោន ត្រូវបាន​នាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស ដែល​មាន​កំណើន ៨៣,៥០% ធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា បាននាំចេញស្វាយស្រស់លើកដំបូងទៅកាន់ប្រទេសចិនហើយ ក្រោយពី​ចុះពិធីសារ​នាំចេញ​បានជិត​​៦ខែ

ព័ត៌មាន
ក្រោយពីបានចុះចុះពិធីសាររួមគ្នារវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន កាលពីខែមិថុនា ឆ្នាំ២០២០រួចមក នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន...

ក្រុមហ៊ុនត្រៀមនាំចេញស្វាយទៅចិនមួយចំនួន ត្រូវបានផ្អាកផែនការសកម្មភាព ដោយសារតែវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រោយពីមានការចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ដោយក្រសួងកសិកម្មកម្ពុជា ជាមួយនឹងអគ្គរដ្ឋបាលគយចិនកាលពីខែមិថុនារួច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ