ក្រុមហ៊ុន Nissan

តើមានកត្តាចម្បងអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចាស់វស្សាខ្នាតយក្សរបស់ជប៉ុន Nissan គ្រោងបិទរោងចក្រជាច្រើនរបស់ខ្លួន?


ស្របពេលវិស័យរថយន្តអគ្គិសនីកំពុងវាយលុកទីផ្សារយ៉ាងសម្បើមនៅទូទាំងពិភពលោក ជាពិសេសរថយន្តអគ្គិសនីចិន ក្រុមហ៊ុនផលិតរថយន្តចាស់វស្សាខ្នាតយក្សរបស់ជប៉ុន Nissan Motor បានទទួលរងការខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៤,៥ទ្រីលានដុល្លារ។ ដើម្បីសង្គ្រោះអាជីវកម្ម នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុននេះ គ្រោងបិទរោងចក្ររហូតដល់ទៅ៧កន្លែងក្នុងចំណោមរោងចក្រទាំង១៧របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុន Nissan
ដោយ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Nissan គ្រោងបិទរោងចក្ររហូតដល់ទៅ៧ក្នុងចំណោមរោងចក្រទាំង១៧របស់ខ្លួន ក្រោមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំមិនធ្លាប់មានរបស់នាយកប្រតិបត្តិថ្មីរបស់ខ្លួន ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងការខាតបង់ធ្ងន់ធ្ងរមួយនេះ។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក អ៊ីវែន អេស្ពីណូសា (Ivan Espinosa) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែឧសភា ថា ក្រុមហ៊ុន Nissan នឹងបង្រួមចំនួនរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ហើយនឹងរើទីតាំងផលិតកម្មនៅក្នុងប្រទេសអាហ្សង់ទីនទៅកាន់ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា ក្រុមហ៊ុន Nissan កំពុងវាយតម្លៃស្ថានភាពទីផ្សារទូទាំងពិភពលោក រួមទាំងក្នុងប្រទេសជប៉ុន ផងដែរ។

ការប្រកាសផែនការកាត់បន្ថយចំនួនរោងចក្រនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ ដែលក្រុមហ៊ុន Nissan បានប្រកាសការខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់ទៅ៤,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបានបិទបញ្ចប់ត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥។ ការខាតបង់នេះគឺនៅតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករកាលពីចុងខែមេសា ថា ខ្លួនអាចនឹងខាតបង់ចន្លោះពី៤,៧ពាន់លានដុល្លារ ទៅ៥,១ពាន់លានដុល្លារ។ ដោយសារតែខាតបង់ធ្ងន់ធ្ងរ ក្រុមហ៊ុន Nissan នឹងមិនបែងចែកភាគលាភឡើយ ពោលគឺមិនខុសពីឆ្នាំមុននោះទេ។

សូមបញ្ជាក់ថា ការខាតបង់ដ៏ធ្ងន់ធ្ងរនេះ គឺដោយសារការលក់របស់ក្រុមហ៊ុន Nissan នៅក្នុងបណ្ដាប្រទេស ដែលជាទីផ្សារធំៗរបស់ខ្លួនរួមមានទាំងសហរដ្ឋអាម៉េរិក និងប្រទេសចិនផងដែរ ព្រមទាំងការខាតបង់ដែលបណ្ដាលមកពីការធ្លាក់ថ្លៃនៃទ្រព្យសកម្មរបស់ខ្លួននៅទូទាំងទ្វីបអាម៉េរិកខាងជើង តំបន់អាម៉េរិកឡាទីន អឺរ៉ុប និងជប៉ុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការដាក់ចេញវិធានការរបស់គយ អាចទប់ស្កាត់ការហូរចូលទុរេនមិនមានគុណភាពពីប្រទេសជិតខាងកម្រិតណាដែរ?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីរឹតបន្តឹងលើការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងនៅតាមច្រកព្រំដែន សំដ…

អាជ្ញាធរវៀតណាម បង្កើនការត្រួតពិនិត្យលើការជួញដូរមាស

អាជ្ញាធរវៀតណាម កំពុងបង្កើនការត្រួតពិនិត្យលើការជួញដូរមាសនៅក្នុងស្រុក ក្រោយតម្លៃមាសក្នុងស្រុកហក់ឡើងខ្ពស់ ដើម្បីរក្សាគម្លាតនៃភាពខុសគ្នារវាងតម្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ