អចលនទ្រព្យ

បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ


នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធនាគារ សហពាណិជ្ជ ក.អ បានសម្រេចចុះកិច្ចសហប្រតិបត្តិការដោយចុះហត្ថលេខាលើអនុស្សរណៈនៃកាយោគយល់ ដើម្បីផ្តល់ជាកម្ចីហិរញ្ញប្បទានក្នុងការទិញផ្ទះជូនអតិថិជនរហូតដល់ទៅ ៨០% និងអាចរំលស់រហូតដល់ ២០ឆ្នាំ ឯណោះ ជាមួយនឹងអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៧% តែប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ។
បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ
ដោយ

សម្រាប់ភាគីទាំងសងខាងពិតមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះភាពជាដៃគូលើហិរញ្ញប្បទាន ផ្ទះ ក្រោមលក្ខខណ្ឌពិសេសបំផុតជូនដល់អតិថិជន  ។

គួរបញ្ជាក់ផងដែរថាធនាគារសហពាណិជ្ចគឺជាធនាគាដែលផ្តល់សេវាធនាគារអន្តរជាតិប្រកបដោយគុណភាពខ្ពស់បំផុតតាមរយៈបណ្តាញសាខាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រនិងសេវាធនាគារលើអ៊ិនធើណិត។

ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក បានបង្ហាញពីគុណសម្បត្តិថាជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំមួយតាមរយៈការរចនា គុណភាពនៃអចលនទ្រព្យ និងប្រភេទផ្ទះជាច្រើនប្រភេទនៅទីតាំងល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅរបស់អតិថិជន ។ ភាពជាដៃគូនេះនឹងនាំមកជូនមកយើងទាំងអស់គ្នានូវអត្ថប្រយោជន៍លក្ខណៈឈ្នះ-ឈ្នះ ទាំង ធនាគារ សហពាណិជ្ជ ក.អ ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន ។

បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ

ការចាប់ដៃគូសហការមួយនេះ បានផ្ដល់ជូននូវភាពងាយស្រួល កាន់តែខ្លាំងឡើងមួយកម្រិតទៀតជូនទៅដល់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញលំនៅដ្ឋានក្នុងក្តីស្រមៃ ដោយសារតែផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ល្អ និងអត្រានៃការបង់ប្រាក់ប្រចាំខែត្រឹមតែជាង ៣០០ដុល្លារអាមេរិកក្នុងមួយខែ តែប៉ុណ្ណោះ ។

សម្រាប់ម៉ូតផ្ទះទាំងអស់របស់បុរី មេគង្គលែន ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដើម្បីបំពេញជាមួយនឹងតម្រូវការរស់នៅជាក់ស្តែងរបស់អតិថិជនសម្រាប់បទពិសោធន៍រស់នៅបែបអភិជន ពោរពេញទៅដោយឧត្តមភាព និងភាពស៊ីវីល័យ សម្រាប់ម៉ូតផ្ទះវិញគឺមានច្រើនជម្រើស រួមមាន៖  វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។ 

សព្វថ្ងៃក្រុមហ៊ុននេះមានគម្រោងធំៗចំនួនពីរនោះគឺ គម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ ហួសវត្តក្រាំងធ្នង់ជិត១គីឡូម៉ែត្រ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ហួសស្ពានទី១០ ប្រមាណ ១៥០ម៉ែត្រ ៕

បុរី មេគង្គ លែន បាន​ចាប់​ដៃគូ​សហការ​លើ​កម្ចី​ហិរញ្ញប្បទាន​លំនៅឋាន​ជាមួយ​ធនាគា​សហពាណិជ្ជ ក.អ



អត្ថបទបន្ទាប់


២ខែដំបូងឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញ ៣ពាន់លានដុល្លារ ខណៈការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង RCEP នៅមានតិចតួច

ព័ត៌មាន
កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត៣ពាន់លានដុល្លារអាមេរិកនៅពីរខែដើមឆ្នាំ២០២២ កើនឡើងជាង១៥% បើធៀបនឹងរយៈព…

ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជាទាំង៣ តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល

ព័ត៌មាន
ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជា តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល។ ប្រទេសវៀតណាម ថៃ និងឡាវ ដែលជាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ