គណបក្ស LDP ជប៉ុន

គណបក្សកាន់អំណាចរបស់ជប៉ុន កំពុងជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជំនួសតំណែងលោក ហ្វូមីអូ គីស៊ីដា


គណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន កំពុងបើកយុទ្ធនាការប្រកួតប្រជែងជ្រើសរើសមេដឹកនាំថ្មី ដើម្បីបន្តតំណែងពីលោក ហ្វូមីអូ គីស៊ីដា ដែលគ្រោងលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅអំឡុងខែកញ្ញា នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
គណបក្ស LDP ជប៉ុន
ដោយ

គណបក្សកាន់អំណាចរបស់ជប៉ុន កំពុងបើកយុទ្ធនាការប្រកួតប្រជែងរយៈពេល២សប្តាហ៍ ដើម្បីជ្រើសរើសប្រធានគណបក្សថ្មី ជំនួនលោក ហ្វូមីអូ គីស៊ីដា ដែលគ្រោងលាលែងពីតំណែងនេះក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកឈ្នះក្នុងការប្រកួតប្រជែងដណ្តើមតំណែងប្រធានគណបក្សនេះ ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីបន្តពីលោក គីស៊ីដា នៅដើមខែក្រោយផងដែរ នៅពេលសភារបស់ប្រទេសជប៉ុន បើកសម័យប្រជុំឡើងវិញដោយសារគណបក្ស LDP ដែលកំពុងគ្រប់គ្រងសភាក្នុងសំឡេងភាគច្រើន។

បេក្ខជនចំនួន៩រូប កំពុងប្រជែងគ្នាដណ្តើមតំណែងប្រធានគណបក្ស ដែលមានអាណត្តិរយៈពេល៣ឆ្នាំនេះ ហើយបេក្ខជនទាំងនេះមានចាប់ពីអតីតយុទ្ធជនគណបក្សនេះរហូតដល់សមាជិកសភាវ័យក្មេងអាយុខ្ទង់៤០ឆ្នាំ រួមទាំងស្ត្រីពីរនាក់ ផងដែរ។ កន្លងមកគណបក្ស LDP មិនធ្លាប់មានប្រធានជាស្ត្រី ហើយជប៉ុនក៏មិនធ្លាប់មានស្ត្រីធ្វើជានាយករដ្ឋមន្ត្រីនោះដែរ ហើយម្យ៉ាងទៀតនេះ គឺជាចំនួនបេក្ខជនចូលរួមច្រើនបំផុតមិនធ្លាប់មានពីមុនមកដូចគ្នា។

បេក្ខជនទាំងនេះទើបតែដាក់ពាក្យនៅគណបក្ស LDP កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ហើយ ការចាប់ផ្តើមជាផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសដោយលោក អ៊ីឈីរ៉ូ អៃសាវ៉ា (Ichiro Aisawa) ជាសមាជិកសភា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការបោះឆ្នោតរបស់ LDP។

អ្នកឈ្នះត្រូវទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងចំណោមសំឡេងសភាសរុបចំនួន៧៣៤សំឡេង ដោយក្នុងនោះ៣៦៧សំឡេង គឺជាសំឡេងរបស់សមាជិកសភាមកពីគណបក្ស LDP។ បេក្ខជននឹងត្រូវធ្វើយុទ្ធនាការដោយថ្លែងសុន្ទរកថា និងការជជែកដេញដោលជាសាធារណៈរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ដែលជាថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតតែម្ដង។

អ្នកជាប់ឆ្នោត ក៏នឹងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនរួមមានបញ្ហាសេដ្ឋកិច្ច ការគ្រប់គ្រងតុល្យភាពមនុស្សចាស់ និងយុវជន ការចំណាយ និងការដោះស្រាយបញ្ហាសង្គមដ៏រសើបមួយចំនួនទៀតដូចជា ថាតើត្រូវអនុញ្ញាតឱ្យដាក់នាមត្រកូលដាច់ដោយឡែកសម្រាប់គូស្វាមីភរិយាដែរ ឬយ៉ាងណាជាដើម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


លោក ម៉ូឌី មានមហិច្ឆតាប្រែក្លាយឥណ្ឌា ជាមហាអំណាចផលិតបន្ទះឈីប នៅលើពិភពលោក

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍បន្ទះឈីបឥណ្ឌា ឆ្នាំ២០២៤ ថា លោកមានបំណងជំរុញឱ្យប្រទេសឥណ្ឌា ក្លាយជាមហាអ…

អាម៉េរិក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំនៅខែក្រោយនេះ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ក្រោយរដ្ឋាភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ