ទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក

អាមេរិកត្រូវបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំខាងមុខនេះ


សហរដ្ឋអាមេរិកត្រូវការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីឲ្យកាន់តែខ្លាំងក្លាថែមទៀត នៅឆ្នាំខាងមុខនេះ ហើយវាក៏ត្រូវមានកំណត់នៅក្នុងគោលនយោបាយរបស់អាមេរិកសម្រាប់តំបន់នេះផងដែរ។ នេះបើតាមការអះអាងរបស់មន្ត្រីសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សេតវិមានអាមេរិក។
កិច្ចប្រជុំរបស់អាមេរិក ជាមួយប្រទេសជាសមាជិក Quad

បើ​តាម​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ដដែល​នេះ បាន​អះអាង​ទៀត​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន បាន​សម្រេច​យ៉ាង​ច្បាស់លាស់​នូវ​អ្វី​ដែល​អា​មេ​រិ​ក​ត្រូវការ ដើម្បី​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​អនុវត្ត​ដោះ​ដូរ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ស្រប​ពេល​ដែល​ឥទ្ធិពល​របស់​ចិន​ក៏​កំពុង​រីកសាយ​ភាយ​កាន់តែ​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​តំបន់​នេះ​។

លោក កូត ខេ​ម​បែ​ល (Kurt Campbell) មន្ត្រី​សម្របសម្រួល​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​សេត​វិមាន​អា​មេ​រិ​ក បាន​លើក​ឡើង​ថា នៅ​មាន​អ្វី​ផ្សេង​ទៀត ដែល​អា​មេ​រិ​ក​ត្រូវ​តែ​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។ លោក​បន្ថែម​ថា តួនាទី​របស់​អា​មេ​រិ​ក ត្រូវ​តែ​បន្ដ​ធ្វើ​អ្វី ក្រៅពី​សកម្មភាព​ពាណិជ្ជកម្ម​តាម​បែប​ប្រពៃណី ហើយ​នោះ គឺ​រួម​មាន​បញ្ចូល​នូវ​ទំនាក់ទំនង​ឌី​ជី​ថ​ល និង​ការ​កំណត់​នូវ​ស្ដង់ដារ​បច្ចេកវិទ្យា​ជាដើម​។

តាម​គំនិត​របស់​មន្ត្រី​សេត​វិមាន​រូប​នេះ អា​មេ​រិ​ក​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា អា​មេ​រិ​ក​មិន​ត្រឹមតែ​មាន​ទំនង​ទំនង​ស៊ីជម្រៅ​ខាង​ផ្នែក​ការទូត យោធា គ្រប់​ជ្រុងជ្រោយ និង​ជា​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ អា​មេ​រិ​ក​ត្រូវ​តែ​មានការ​បើកចំហ មានការ​ចូលរួម និង​សុទិដ្ឋិនិយម​ចំពោះ​សមាហរណកម្ម​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។ លោក ខេ​ម​បែ​ល ជឿជាក់​ថា រដ្ឋបាល​លោក​ចូ​បៃ​ឌិន នៅ​ឆ្នាំ​២០២២​នេះ នឹង​បន្ដ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ សម្រាប់​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​នៅ​ទូ​ទាំង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

ទំនាក់ទំនង​អា​មេ​រិ​ក និង​ចិន​បាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ ខណៈ​ដែល​លោក​ចូ​បៃ​ឌិន បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​ផ្សេង​ទៀត ពិសេស​ប្រទេស​លោក​ខាងលិច​តែ​ម្ដង ដើម្បី​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង ដែល​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​តែងតែ​មើលឃើញ​ថា កំពុង​មានការ​កើនឡើង​នូវ​ការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច និង​យោធា​។

តួយ៉ាង​ថ្មី​ៗ​នេះ អា​មេ​រិ​កបាន​ចូលរួម​បង្កើត​នូវ​សន្ធិសញ្ញា AUKUS ដែល​មានការ​ចូលរួម​ពី​ប្រទេស​២​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​រួម​មាន​អង់គ្លេស និងអូស្ត្រាលី​។ តាម​រយៈ​កិច្ចព្រមព្រៀង AUKUS នេះ អា​មេ​រិ​ក និង​អង់គ្លេស យល់ព្រម​ជួយ​អូស្ត្រាលី​ឲ្យ​ទទួល​បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដ៏​ទំនើប ហើយ​វា​ក៏​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ធ្វើ​ឲ្យ​ចិន​ក្ដៅក្រហាយ​មិន​តិច​នោះ​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​និយាយ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ខ្លះ គឺ​ពួក​គេ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​ជាមួយនឹង​ចិន ប៉ុន្ដែ អា​មេ​រិ​ក​វិញ គឺ​មិន​ទាន់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ​។ តួយ៉ាង នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់​ដ៏​ធំ​ចំនួន​២ គឺ RCEP និង CP TPP ក៏​មិន​មាន​វត្តមាន​អា​មេ​រិ​ក​ចូលរួម​ដែរ ប៉ុន្ដែ ក្នុង​នោះ ចិន​បាន​ចូលរួម​រួច​ហើយ​នៅ​ក្នុង​កិច្ចព្រមព្រៀង RCEP ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ខែមករា​នេះ​។ បន្ថែម​ពី​នេះ ចិន​ក៏​កំពុង​ស្នើ​សុំ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP ដែរ​។ កិច្ចព្រមព្រៀង​ទាំងនេះ គឺ​មាន​ប្រទេស​ជា​សមាជិក​ភាគច្រើន នៅ​ក្នុង​តំបន់​តំបន់​អាស៊ី​។

ទោះ​យ៉ាងណា លោក​ចូ​បៃ​ឌិន ធ្លាប់​បាន​ប្រាប់​មេដឹកនាំ​អាស៊ាន​កាលពី​ខែតុលា​កន្លង​ទៅ​នេះ​ថា ទោះបី​អា​មេ​រិ​ក មិន​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទាំងនេះ​ក៏​ដោយ ប៉ុន្ដែ ទីក្រុង​វ៉ា​សិន​តោន នឹង​ជំរុញ​ឲ្យ​មានការ​ចរចា​បង្កើត​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ថ្មី​មួយ​នា​ពេល​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ៖ គ្មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយផ្អាកសកម្មភាពនោះទេ នៅឆ្នាំ២០២១

ព័ត៌មាន
អ្នកឧកញ៉ លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាអះអាងថា ទោះបីក្នុងឆ្នាំ២០២១ មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ខ្លាំង តែពុំមានក្រុមហ៊ុ…

តើវៀតណាមនឹងទាញយកផលចំណេញរយៈពេលវែងអ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញធំៗនៅវៀតណាមអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ