
ក្នុងភាពល្បីល្បាញ ដែលត្រូវបានគេសរសើរថាជារថយន្ត SUV ដែលរូបរាងស្អាត និង មានសមត្ថភាពពិសេសសម្រាប់ផ្លូវ Off-Road រថយន្ត Jeep Wrangler Rubicon ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់លើគ្រប់ស្តានភាពផ្លូវ តាំងពីផ្លូវ Off-Road ដ៏លំបាកៗ រហូតដល់ការប្រើប្រាស់លើផ្លូវធម្មតា និងការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយសមត្ថភាពពិសេស 4x4 ដែលអមមកជាមួយ ការបំពាក់បច្ចេកវិទ្យាទំនើប និងរចនារូបរាងខាងក្រៅដ៏មានអំណាចខ្លាំងក្លា រថយន្ត Jeep Wrangler Rubicon ធានាជូននូវបទពិសោធន៍បើកបររថយន្តដ៏រំភើបនិងថ្មីប្លែកពីរថយន្តដទៃ។
រថយន្ត Jeep Wrangler Rubicon 4x4 ទំនើបចុងក្រោយនេះនៅតែរក្សាអត្តសញ្ញាណ Adventure និងបន្តភាពល្បីល្បាញរបស់ត្រកូល Wrangler។ ដោយសារតែកិត្តិនាមដែលល្បីល្បាញបែបធន់រឹងមាំនេះ ដែលអមមកជាមួយ និងបច្ចេកវិជ្ជាទំនើបរបស់វា វាបានជំរុញចិត្តរបស់អ្នក បើកបរឱ្យ "អាចទៅគ្រប់ទីកន្លែង និងអាចធ្វើអ្វីក៏បាន"។ All-New Jeep Wrangler នេះត្រូវបានរចនាឡើងសម្រាប់តម្រូវចិត្តអ្នកដែលចូលចិត្តការស្វែងរកថ្មី និងអ្នកបង្កើតភាពច្នៃប្រឌិត ដែលនេះបាន ធ្វើឱ្យម៉ូដែលនេះក្លាយជា ដៃគូដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តបើកបរលើផ្លូវ off-road។



ការរចនាខាងក្រៅប្រកបដោយភាពល្អឥតខ្ចោះ
អមជាមួយវត្តមានដែលមានកិត្តិនាមល្បីល្បាញ រថយន្ត Jeep Wrangler Rubicon បានបំពាក់មកជាមួយប៉ាណាខាងមុខដែលមានលំហូរខ្យល់ចំនួន 7 ដែលអាចកាត់បន្ថយកម្តៅម៉ាស៊ីនបានយ៉ាងល្អ។ ម៉ូឌែលនេះត្រូវបានបំពាក់មកជាមួយ ភ្លើងបំភ្លឺផ្លូវប្រភេទ LED ចង្កៀងមុខស្វ័យប្រវត្តិ និងចង្កៀងកាត់អ័ព្វ ប្រភេទ LED និងចង្កៀងមុខប្រភេទ LED Premiumដែលមានពន្លឺភ្លីកាត់ច្បាស់ល្អ។
នៅផ្នែកទាំងសងខាងនៃរថយន្តនេះ មានបំពាក់មកជាមួយអក្សរ RUBICON និងភ្ជាប់មកជាមួយនិងការរចនាទំពក់ពណ៍ក្រហម និងផ្លាកតែម Jeep ពណ៌ប្រផេះ និងផ្លាកសំគាល់ភាពលេចធ្លូរនៃម៉ូដែលនេះគ័ Trail Rated® ។ កញ្ចក់រថយន្តជាប្រភេទ Power Heated ដែលមានភាពធន់ខ្លាំង។ ចំណែកផ្នែកខាងក្រោយមានស្តុបប្រភេទ LED និងកង់សាគួរពេញខ្នាតដែលភ្ជាប់នៅផ្នែកខាងក្រោយនៃរថយន្ត។
នៅពីខាងលើរបស់រថយន្ត Jeep Wrangler Rubicon នេះមានកញ្ចក់ទប់ខ្យល់ប្រភេទ CORNING GORILLA® GLASS និងផ្នែកខាងក្រោយ ដែលរចនាមកជាបង្គំពណ៍ខ្មៅចំនួន បីផ្នែកដែលអាចដោះចេញបានយ៉ាងងាយស្រួល ដែលអាចផ្តល់អោយបទពិសោធន៍បើកបររថយន្ត Jeep កាន់តែស្រស់ស្រាយនិងមានសេរីភាពជាមួយ អារម្មណ៍បែប Off-Road។
ចំណែកយ៉ាន់របស់រថយន្ត Jeep Wrangler Rubicon នេះមានទំហំ17 អ៊ីញ និងជាប្រភេទអាលុយមីញ៉ូម ដែលកាន់តែសាកសមសម្រាប់ការប្រើប្រាស់លើគ្រប់ស្ថានភាពផ្លូវ និង មើលទៅមានអំណាច បែបស្ព័រ ដែលសមស្របជាមួយនិងប្រភេទកង់ Off-Road ទំហំ 35 អ៊ីញ ដែលមានភាពធន់ និងរឹងមាំ។


មុខងារសុវត្ថិភាពជាមួយបច្ចេកវិទ្យាចុងក្រោយ
All-New Jeep Wrangler Rubicon ថ្មីនេះមានប្រពន្ធ័សុវត្ថិភាពច្រើនជាង 85 មុខងារដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរលើផ្លូវលំបាកៗខ្លាំង។ កាន់តែពិសេសស៊េរីថ្មីនេះមានប៉ោងសុវត្តិភាពទាំងផ្នែកខាងមុខនិងជំហៀង ដែលច្រើនជាងម៉ូឌែលមុនៗ។
ក្រៅពីនេះទៀត រថយន្ត Jeep Wrangler Rubicon ថ្មីនេះមានមុខងារជាច្រើនដូចជា៖
-ប្រពន្ធ័ការពារក្រឡាប់ (Sway Bar)
- ប្រពន្ធ័កាពីតាស់
- Adaptive Cruise Control with stop ប្រពន្ធ័កំណត់លឿននិងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ
- ប្រពន្ធ័កំណត់ល្បឿន / Select-Speed Control
- ប្រពន្ធ័ជំនួយចាប់ប្រាំងស្វ័យប្រវត្តិ/ Advanced Brake Assist
- ប្រពន្ធ័ការកាត់បន្ថយរំកិលអេឡិចត្រូនិច/ Electronic Roll Mitigation
- ប្រពន្ធ័ហ្រាំង Anti-Lock 4-Wheel FNC Disc HD Brakes
- ប្រព័ន្ធគ្រប់គ្រងស្ថេរភាពអេឡិចត្រូនិច/Electronic Stability Control
- ការព្រមានការប៉ះទង្គិចទៅមុខពេញល្បឿន/Full Speed Forward Collision Warning Plus
- ប្រព័ន្ធជំនួយពេលឡើងនឹងចុះចំណោត/ Hill Start Assist
-ប្រព័ន្ធជំនួយការរអិល/Traction Control
-ប្រពន្ធ័ផ្តល់ដំណឹងពីការវ៉ាជែងដល់អ្នកបើកបរពេលមានរថយន្តមកពីក្រោយ / Blind Spot and Cross-Path Detection
- ប្រព័ន្ធ Sensor ក្រោយសម្រាប់ជំនួយការចូលចត/ Park Sense Rear Park Assist System
-កាមេរ៉ាមុខ និង កាមេរ៉ាក្រោយ (Off-Road Camera) ដែលច្បាស់ល្អ។


ភាពប្រណិតនិងផាសុកភាពសម្រាប់ការរចនាខាងក្នុង
បើកទ្វាររបស់រថយន្ត All-New Jeep Wrangler Rubicon មកអ្នកនឹងទទួលបានអារម្មណ៍បែបប្រណិតនិងមានមុខងារដ៏ទំនើបច្រើន ។ ខុសពីរថយន្ត 4x4 ផ្សេងទៀត រថយន្ត Jeep Wrangler Rubicon បំពាក់កាប៊ីនមុខដែលមានផាសុកភាព សម្រាប់ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ភាពកក់ក្ដៅដល់អ្នកធ្វើដំណើរប្រចាំថ្ងៃឬការធ្វើដំណើរផ្លូវ Off-road។
កៅអីរថយន្តជាប្រភេទអូតូទាំងខាងអ្នកបើកបរ និងកៅអីអ្នកដំណើរ ដែលបំពាក់មកជាមួយប្រភេទស្បែក Nappa។
អេក្រង់ Touch screen ទំហំ 12.3 អ៊ីញដ៏ទំនើប និងធំជាងគេដែលមិនធ្លាប់មានលើ Wrangler ពីមុន។
ប្រព័ន្ធ Uconnect 5 ផ្តល់ល្បឿនប្រតិបត្តិការដែលលឿនជាងជំនាន់មុនដល់ទៅប្រាំដង។ ប្រព័ន្ធ Uconnect 5 នេះផ្តល់នូវមុខងារជាច្រើនសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលរួមមាន៖
- អេក្រង់ Touch screen ទំហំ 12.3 អ៊ីញ (ថ្មី)
- ការរៀបការរចនារូបរាង Dashboard ថ្មី
- កម្មវិធី Wireless Apple CarPlay និង Google Android Auto ដែលមិនត្រូវការភ្ជាប់ខ្សែ
- Seamless Navigation មុខងារស្វែងរកទីតាំងដោយមិនប្រើ Internet
- ទំព័រព័ត៌មាន Off-Road Page
- កម្រងព័ត៌មានអ្នកប្រើប្រាស់ចំនួន 5 បូករួមទាំងមុខងារ Valet – ចំណូលចិត្តតន្ត្រីដែលអាចប្ដូរតាមបំណង កម្មវិធី និងកម្រិតផាសុកភាពអាកាសធាតុ (ថ្មី)
- អេក្រង់ដើមដែលអាចប្ដូរតាមបំណងបានពេញលេញសម្រាប់ការចូលប្រើរហ័សទៅកាន់មុខងារដែលប្រើញឹកញាប់ និងប្រតិបត្តិការដោយប៉ះតែម្តង (ថ្មី)
- ការភ្ជាប់ទូរស័ព្ទ និងសម្លេង Hands-free Bluetooth ដែលអាចភ្ជាប់ទូរស័ព្ទបាន 2 គ្រឿង
ភ្ជាប់ជាមួយប្រព័ន្ធ infotainment របស់ម៉ូដែលនេះគឺប្រព័ន្ធសំឡេង speaker Alpineចំនួន 9 ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយបន្ថែមទៀតសម្រាប់ការបើកបរ Off-Road និង ក្នុងទីក្រុងប្រចាំថ្ងៃ។
ជាងនេះទៅទៀត ម៉ូដែលដ៏ពេញនិយមនេះត្រូវបានបំពាក់មក ដើម្បីរក្សាទំនាក់ទំនងរវាងអ្នកបើកបររថយន្តពេលកំពុងធ្វើដំណើរ។ មុខងារត្រូវបានពង្រឹងសម្រាប់អ្នកដំណើរខាងមុខជាមួយនឹងរន្ធ USB Type C ដែលអនុញ្ញាតឱ្យឧបករណ៍សាកថ្មលឿនជាងបួនដងជាមួយ កំលាំងភ្លើង 12 វ៉ុលស្តង់ដារ ។
លើសពីនេះ រថយន្តមានប្រព័ន្ធបញ្ជារបញ្ឆេះពីចំងាយផងដែរ។
អតិថិជនអាចមកទស្សនារថយន្តដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម និង ណាត់ជួបសម្រាប់ការបើកបរសាកល្បងបាននៅទីតាំងលក់រថយន្ត Jeep: ជាន់ទី 1, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1 (ផ្លូវក្រោយផ្សារ Olympia ទីក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.jeep.com.kh/ ឬទាក់ទងទៅកាន់លេខទូរស័ព្ទលេខ Hotline ផ្នែកលក់៖ +85589888116


