ក្រុមហ៊ុនអាកាសចរណ៍ Emirates

ក្រោយផ្អាកអស់រយៈពេលជាច្រើន ក្រុមហ៊ុនអាកាសចរណ៍ Emirates បើកដំណើរការហោះហើរមកកម្ពុជាឡើងវិញ


នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោកបានសម្រេចចិត្តតភ្ជាប់ជើងហោះហើរមកកាន់កម្ពុជាឡើងវិញហើយ ជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមកដល់កម្ពុជានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ ដោយយន្តហោះ Boeing 777-300ER ជាមួយអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត១៨០នាក់ពីទីក្រុងឌួបៃមកទីក្រុងភ្នំពេញ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates
ដោយ

នាសន្និសីទសារព័ត៌មានក្រោយពិធីស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់រាជធានីភ្នំពេញនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជានេះ គឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តបង្កើតឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរ ទាំងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ក្រោយពីមានការខកខានការហោះហើរអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិកូវីដ១៩ និងបញ្ហាជម្លោះផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្តម បានបន្ថែមថា ការសម្រេចបាននូវការតភ្ជាប់ឡើងវិញនេះ គឺជាលទ្ធផលជាក់ស្តែង នៃការអនុវត្តគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ស្របពេលទាំងអស់គ្នាកំពុងធ្វើដំណើរឈានទៅមុខនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលរូបនេះ អំពាវនាវឱ្យមានការរួបរួមគ្នាបំពេញការងារ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុខភាពរបស់អ្នកដំណើតាមផ្លូវអាកាសចេញនិងចូលកម្ពុជា ព្រមទាំងទទួលបទពិសោធន៍ថ្មីៗ នៃសេវាកម្មលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុនអាកាសចរណ៏ Emirates ផងដែរ។ តាមរយៈការដំណើរការជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុននេះ ឯកឧត្តមរំពឹងថា នឹងមានការតភា្ជប់ជើងហោះហើរត្រង់ និងចំនួនជើងហោះហើរកាន់តែច្រើនបន្ថែមទៀតមកកាន់កម្ពុជាពីគ្រប់តំបន់ ដើម្បីរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានគូសបញ្ជាក់ថា តាមរយៈសេវាកម្មតភ្ជាប់ឡើងវិញរបស់ Emirates ពីទីក្រុងឌូបៃមកកាន់ទីក្រុងភ្នំពេញ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី គឺនឹងអាចជួយគាំទ្រដល់សកម្មភាពពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចេញនាំចូលកាន់តែងាយស្រួលរវាងសិង្ហបុរី កម្ពុជា និងសហព័ន្ធអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀត។ មិនតែប៉ុណ្ណោះ គឺនឹងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៀតមកកម្ពុជា ដែលជាទីតាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។

សូមជម្រាបថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅមកពីទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជាសេវាកម្មដឹកជញ្ចូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស តាមកាលវិភាគ ជាមួយនឹងជើងហោះហើរចំនួន៧ជើងក្នុងមួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 777-300ER៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះដែលគេបោះបង់ចោលនៅជប៉ុន កើនឡើងដល់រាប់លានខ្នង ដោយសារចំនួនប្រជាជនធ្លាក់ចុះនៅតាមជនបទ

ព័ត៌មាន
ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនផ្ទះដែលគេបោះបង់ចោលនៅក្នុងប្រទេសជប៉ុន បានកើនឡើងរហូតដល់ទៅប្រមាណ៨០% ក្នុងរយៈពេ…

កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងបង្គុំយានយន្ត និងបរិក្ខាអេឡិចត្រូនិកនាពេលអនាគត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅកាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ