អាមេរិកវិភាគទានទៅWHO

រដ្ឋការលោក Joe Biden នឹងផ្តើមបង់វិភាគទានដល់ WHO ឡើងវិញនៅខែក្រោយ


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប្លីងឃីន បានឲ្យដឹងនៅថ្ងៃពុធទី១៨ កុម្ភៈថា អាមេរិកនឹងចាប់ផ្តើមបង់ប្រាក់វិភាគទានចំនួនជាង ២០០លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក (WHO) ឡើងវិញចាប់ពីខែមិនាក្រោយនេះតទៅ។
រដ្ឋការលោក Joe Biden នឹងផ្តើមបង់វិភាគទានដល់ WHO ឡើងវិញ
ដោយ
អំពី WHO Joe Biden

នៅក្នុងសុន្ទរកថា​របស់​លោក អានតូនី តាមរយៈប្រព័ន្ធ Video Conference ទៅកាន់​សន្និសីទនៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តីពី កូវីដ-១៩​បាននិយាយថា៖ «នេះគឺជាជំហាន​សំខាន់មួយឆ្ពោះទៅការ​ការបំពេញ​កាតព្វកិច្ច​ផ្នែកហិរញ្ញវត្ថុ​របស់យើង​ក្នុងនាម​ជាសមាជិក​អង្គការ​សុខភាពពិភពលោក ដើម្បីជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដែលកំពុង​រាតត្បាត​យ៉ាងខ្លាំង»។

សូមជម្រាបថាកន្លងមក រដ្ឋបាល​របស់​អតីត​ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីឆ្នាំមុន បានប្រកាស​ដកបេក្ខភាព និងវិភាគទាន​របស់​សហរដ្ឋអាមេរិក ចេញពី​អង្គការ​សុខភាព​ពិភពលោក និងបានបង្វែរ​ការផ្តល់​វិភាគទាន​របស់ខ្លួន​សម្រាប់​ស្ថាប័ន​ផ្សេងទៀត​របស់​អង្គការ​សហប្រជាជាតិ ដែលពេលនោះ​នាំឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ទាំងក្នុង និងក្រៅ​ប្រទេស គ្រា​ដែលកូវីដ-១៩ កំពុងរាលដាល​ខ្លាំងផងនោះ។

ក្រោយលោកត្រាំ ត្រូវអស់អាណត្តិ គេសង្កេត​ឃើញថា រដ្ឋការ​អាមេរិក​ថ្មី​របស់លោក ចូ បៃឌិន បានត្រលប់​មកកាន់​ឆាកអន្តរជាតិ​វិញគួរឲ្យកត់​សម្គាល់​ ដែលក្នុងនោះរួមមាន ចូលរួម​ក្នុង​សន្ធិសញ្ញា​ស្តីពីការប្រែប្រួល​អាកាសធាតុ​ទីក្រុងបារីស និងចុងក្រោយ គឺត្រលប់មក​ចូល​បេក្ខភាពអង្គការ​សុខភាពពិភពលោក​នេះផ្ទាល់តែម្តង៕  

None



អត្ថបទបន្ទាប់


ឱនភាពថវិកាអាមេរិកឆ្នាំ២០២១ ត្រូវបានព្យាករថាមាន២,៣ទ្រីលានដុល្លារ បើគ្មានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច

ការិយាល័យថវិកាសភារបស់អាមេរិក បានព្យាករថាថា ឱនភាពកញ្ចប់ថវិកាសហព័ន្ធរបស់អាមេរិកអាចនឹងមានដល់ទៅ២,៣ ទ្រីលានដុល្លារនៅឆ្នាំ២០២១នេះ ដែលមាន…

Ford ចាប់ដៃគ្នាជាមួយ Google នាំយក Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣

ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការក្នុងការនាំយកប្រព័ន្ធប្រតិបត្តិការ Android របស់ Google មកដាក់ដំណើរកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ