WHO ព្រមានអំពីបញ្ហាច្រើនដែលគេមើលមិនឃើញពីការឆ្លងកូវីដ-១៩

WHO ព្រមានថា ករណីឆ្លងរាលដាលកូវីដ ១៩ នៅមានបញ្ហាច្រើនដែលគេមើលមិនឃើញ


អង្គការសុខភាពពិភពលោក បានលើកឡើងកាលពីថ្ងៃអង្គារថា តួលេខបានបង្ហាញពីការកើនឡើងជាសាកលនៃករណី កូវីដ ១៩ ដែលនេះជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ខណៈដែលប្រទេសមួយចំនួនបានធ្លាក់ចុះនូវការពង្រឹងការធ្វើតេស្តរកមេរោគកូវីដ១៩។ អង្គការសុខភាពពិភពលោក បានដាស់តឿនដល់ប្រទេសនានាត្រូវតែបន្តរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងមេរោគនេះ។បើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ។
WHO ព្រមានអំពីបញ្ហាច្រើនដែលគេមើលមិនឃើញពីការឆ្លងកូវីដ-១៩
ដោយ

អង្គការ​សុខភាព​ពិភពលោក បាន​លើក​ឡើង​ថា បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ជាង​មួយ​ខែ គេ​សង្កេត​ឃើញ​ថា ករណី​ឆ្លង​កូ​វី​ដ​១៩ បាន​ចាប់ផ្តើម​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​កាលពី​ស​ប្តា​ហ៍​មុន ជាមួយនឹង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់​អាស៊ី និង​ខេត្ត ជី​លីង​ប្រទេស​ចិន ខណៈ​ដែល​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​មេរោគ​នេះ​។

អង្គការ សុខភាព​ពិភពលោក បាន​បន្ត​ថា កត្តា​បន្ធូរបន្ថយ​នៃ​ការ​ចាត់វិធានការ​គ្រប់គ្រង កូ​វីត ១៩ បាន​បណ្តាល​ឱ្យ​ករណី​ឆ្លង​ថ្មី​ៗ​មានការ​កើនឡើង ស្រប​ពេល មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ប្រភេទ BA.2 គឺ​មាន​មានការ​ឆ្លង​យ៉ាង​ឆាប់រហ័ស​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក Tedros បាន​អះអាង​ថា ការ​កើនឡើង គឺ​នៅ​តែ​បន្ត​កើតឡើង ទោះបីជា មានការ​ថយ​ចុះ​នៃ​ការ​ធ្វើតេស្ដ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក៏​ដោយ​។ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាប​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តែ​មាន ដោយសារ ការ​បំផុស​បំផុត​នៃ​ព័ត៌មាន​មិន​ពិត ទៅ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​។ 

ការ​ឆ្លង​ថ្មី​បាន​កើនឡើង ៨% នៅ​ទូ​ទាំង​ពិភពលោក បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ដោយ​មាន​ករណី​ថ្មី​ចំនួន ១១ លាន​នាក់ និង​មាន​អ្នក​ស្លាប់​ថ្មី​ជាង ៤ ម៉ឺន​នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១៣ ខែមីនា​។

គួរ​កត់​សម្គាល់ថា អត្រា​កើនឡើង​ករណី​ឆ្លង​ច្រើន​ជាងគេ​បំផុត គឺ​មាននៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ដែល​រួម​មាន​កូរ៉េ​ខាងត្បូង និង​ចិន ដែល​ករណី​បាន​កើនឡើង ២៥% និង​ការ​ស្លាប់​កើនឡើង ២៧ %​។

ក្នុង​នោះ អាហ្វ្រិក​ក៏​បានឃើញ​ការ​កើនឡើង ១២% នៃ​ករណី​ឆ្លង​ថ្មី និង​១៤% បាន​ស្លាប់ ខណៈ​នៅ​អឺរ៉ុប​វិញ​មាន​ករណី​ឆ្លង​ថ្មី​កើនឡើង ២% ប៉ុន្តែ​មិន​មានការ​កើនឡើង​នៃ​ការ​ស្លាប់​នោះ​ទេ​។

គួរ​ជម្រាប​ថា អ្នកជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ថា អឺរ៉ុប​អាច​ប្រឈម​មុខ​នឹង​រលក​នៃ​មេរោគ​ឆ្លង​ថ្មី​មួយទៀត ដោយសារ​ករណី​ឆ្លង​ថ្មី​កំពុង​កើនឡើង​ចាប់តាំងពី​ដើមខែ​មីនា​មក​ពិសេស នៅ​ក្នុង​ប្រទេស​អូ​ទ្រី​ស អា​ល្លឺ​ម៉​ង់ ស្វី​ស ហូ​ឡង់ និង​ចក្រភព​អង់គ្លេស​។

បច្ចុប្បន្ន ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ជាង ៤៦៤​លាន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ជាង​៦​លាន​នាក់​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមប្រមូលពន្ធពីក្រុមហ៊ុន Google, Facebook និង Microsoft បានជាង ២១៨ លានដុល្លារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ហូ ឌុចហ្វុក (Ho Duc Phoc) បានអះអាងថា រដ្ឋាភិបាលបានប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក…

ក្រុមហ៊ុនទ្រូម៉ាន់នី ចុះអនុស្សរណៈយោគយល់នឹង អគ្គស្នងការដ្ឋាននគរបាលជាតិ លើការបង់ប្រាក់ពិន័យចរាចរណ៍ផ្លូវគោក តាមរយៈទ្រូម៉ាន់នី

ព័ត៌មាន
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី(ខេមបូឌា) ម.ក លើការសហការផ្ដល់សេវាកម្មប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ