លោក Joe Biden នឹងធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ី

ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ីនៅខែឧសភាខាងមុខ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកបានបញ្ជាក់ថា លោក Joe Biden គ្រោងនឹងធ្វើដំណើរទស្សនៈកិច្ច នៅតំបន់អាស៊ីក្នុងនៅអំឡុងខែឧសភាឆ្នាំនេះ ដែលដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងហើយរបស់ប្រធានាធិបតីអាមេរិករូបនេះ ខណៈដែលលោកក៏នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្ត QUAD នៅក្នុងប្រទេសជប៉ុន ដែលកិច្ចប្រជុំនេះនឹងមានការចូលរួមពី ឥណ្ឌា អូស្ត្រាលី និងជប៉ុន។
លោក Joe Biden នឹងធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ី

ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី និង​កិច្ចប្រជុំ Quad ពី​សំណាក់​អា​មេ​រិ​ក កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​របស់​អា​មេ​រិ​ក ចំពោះ​តំបន់​អាស៊ី ខណៈ​តំបន់​នេះ ក៏​កំពុង​មានការ​ការ​រីកសាយ​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ពី​មហាអំណាច​ចិន​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាល​លោក​ចូ បៃ​ឌិន បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ទស្សនៈកិច្ច របស់​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ​នៅ​អាស៊ី អាច​ចាប់ផ្តើម​នៅ​អំឡុង​ខែឧសភា ដោយ​របៀបវារៈ​នៃ​កិច្ចប្រជុំ​នឹង​និយាយ​អំពី​ការ​ព្រួយបារម្ភ​ចំពោះ បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន និង​កូរ៉េ​ខាងជើង​។ ទន្ទឹម​នឹង​នេះ​លោក Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

មែនទែន​ទៅ​លោក Biden ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ជា​ច្រើន​ដង​ក្នុង​អំឡុង ពេល​ដែល​លោក​នៅ​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​អនុ​ប្រធានាធិបតី​ក្នុង​រដ្ឋបាល​លោក Obama​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​ករណី​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន អាច​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​សហរដ្ឋអាមេរិក ក្នុង​ការ​យកចិត្តទុកដាក់​នៅ​តំបន់​អាស៊ី​ដែរ ឬទេ0x017d7 មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​អា​មេ​រិ​ក បាន​អះអាង​ថា អា​មេ​រិ​ក​នឹង​បន្ដ​អាទិភាព​សម្រាប់​ការ​ផ្ដោត​លើ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​កាន់តែ​ខ្លាំង​ថែម​ទៀត​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​ប្រាប់​រ៉​យ​ទ័​រថា ប្រធានាធិបតី ចូ បៃ​ឌិន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី នៅ​ក្នុងឆ្នាំនេះ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​សម្រាប់​កិច្ចប្រជុំ​កំពូល (Quad) ដែល​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​។

បន្ថែម​ពីលើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អា​មេ​រិ​ក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ប្រធាន​សហរដ្ឋអាមេរិក  ក៏​មាន​ផែនការ​នឹង​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ផង​ដែរ​។ បន្ថែម​ពី​នេះ នៅ​ស​ប្ដា​ហ៍​ក្រោយ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន់​តូ​នី ប្លី​ង​ឃី​ន ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស Quad ផង​ដែរ​។

ក្រៅ​តែ​ពី​កិច្ចប្រជុំ Quad នៅ​ជប៉ុន និង​ទស្សនកិច្ច​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ខែឧសភា​ខាង​មុខ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​លោក ចូ​បៃ​ឌិន នឹង​បន្ដ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ណា​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​នេះ​នៅឡើយ​ទេ ពោល​គឺ​ត្រូវ​ចាំ​មើល​ស្ថានភាព​ជាក់ស្តែង​សិន​។ នេះ​បើ​តាម​គូសបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​លោក​ចូ បៃ​ឌិន​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាមេរិកនឹងអនុម័តច្បាប់ថ្មី បង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិកជាមួយចិននៅសប្តាហ៍នេះ!

ព័ត៌មាន
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលទើបតែបានបង្កើតសេចក្ដីព្រៀងច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អា…

ប្រធានអាស៊ានស្នើមីយ៉ាន់ម៉ាឲ្យបើកផ្លូវសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសអាស៊ាន

ព័ត៌មាន
អស់រយៈពេល ១ឆ្នាំ ហើយ នៃការធ្វើរដ្ឋប្រហារដោយក្រុមយោធាមកលើរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលបានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ