វិស័យថាមពល

ក្រុមប្រឆាំងកំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលថៃ លុបចោលការចរចាជាមួយកម្ពុជា លើគម្រោងអភិវឌ្ឈន៍រួមនៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ


ក្រុមប្រឆាំងថៃ កំពុងដាក់សម្ពាធលើរដ្ឋាភិបាល ឱ្យបញ្ឈប់ការចរចាជាមួយកម្ពុជា លើគម្រោងអភិវឌ្ឍន៍រួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ដែលមានទំហំប្រមាណ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ដែលសម្បូរដោយធនធានប្រេងកាត និងឧស្ម័នធម្មជាតិដ៏មហាសាល។ ក្រុមសកម្មជននេះ បានប្រដូចការពិភាក្សានេះទៅនឹងសកម្មភាពក្បត់ជាតិ។ នេះបើយោងតាមការចុះរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យថាមពល
ដោយ

ក្រុមអ្នកតវ៉ាជាតិនិយមថៃ បានប្រដូចគម្រោងចរចាក្នុងការទាញយកឧស្ម័នធម្មជាតិ និងធនធានរ៉ែប្រេងកាតរួមគ្នាជាមួយកម្ពុជា នៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ដែលរដ្ឋាភិបាលថៃ បានផ្តួចផ្តើមឡើងនេះទៅនឹងអំពើក្បត់ជាតិ នៅអំឡុងពេលពួកគេធ្វើបាតុកម្មនៅមុខការិយាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ ក្រុមអ្នកជាតិនិយមទាំងនោះ ក៏បានដាក់ញត្តិ ដែលមានហត្ថលេខាប្រជាពលរដ្ឋថៃជាង១សែននាក់ជូនរដ្ឋាភិបាលថៃ នៅក្នុងពេលនោះផងដែរ។

ភាពចលាចលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍រួមគ្នានេះ បានចាប់ផ្តើមនៅចុងខែតុលា នៅពេលដែលគណបក្ស ប៉ាឡាង ប្រាឆារ៉ាត ( Palang Pracharath ) ដែលគាំទ្រយោធា បានអំពាវនាវឱ្យលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ រវាងប្រទេសថៃ និងប្រទេសកម្ពុជា លើតំបន់សមុទ្រ ដែលគ្មានព្រំដែនពិតប្រាកដរបស់ប្រទេសទាំងពីរ។

តំបន់ដែលកំពុងរងការរិះគន់ នៅឈូងសមុទ្រភាគខាងកើតនៃប្រទេសថៃនេះ មានទំហំប្រមាណ២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ហើយសម្បូរដោយឧស្ម័នធម្មជាតិ និងប្រេងកាតឆៅមានតម្លៃសរុបប្រមាណ៥៧៧ ពាន់លានដុល្លារ។

អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ បានបង្កើតក្របខណ្ឌមួយសម្រាប់ការចរចាឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នារវាងប្រទេសថៃ និងកម្ពុជា ប៉ុន្តែគណបក្ស ប៉ាឡាង ប្រាឆារ៉ាត បាននិយាយថា ប្រទេសថៃ អាចនឹងបាត់បង់ទឹកដីនៅលើកោះ គុត ស្ថិតនៅឆ្នេរភាគខាងលិចនៃខេត្តត្រាតជាប់ព្រំប្រទល់ប្រទេសកម្ពុជា ហើយជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវបរទេស។ តែយ៉ាងណាលោកស្រី ផែថងថា ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃបានច្រានចោលចំពោះការលើកឡើងរបស់ ប៉ាឡាង ប្រាឆារ៉ាត ដោយនិយាយថា កោះគុត គឺស្ថិតនៅក្រៅវិសាលភាពនៃអនុស្សរណៈ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ គ្រោងបញ្ចេញថវិកាជាង១ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយកសិករជំរុញការដាំដុះស្រូវ

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកស្រី ណារូមុន ពីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានទម្លាយឱ្យដឹងថា រដ្ឋាភិបាលថៃ នឹងបញ្ចេញថវិ…

ប្រាក់ដុល្លារហក់ឡើងថ្លៃក្រោយលោក ត្រាំ បានប្រកាសដំឡើងពន្ធលើប្រទេសមួយចំនួននៅពេលលោកឡើងកាន់តំណែង

ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងភ្លាមៗ បើធៀបនឹងរូបិយប័ណ្ណជាគូប្រជែងមួយចំនួន ក្រោយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ