វឌ្ឍនភាពគម្រោងThe Peak

រយៈពេល២ខែ ក្រុមហ៊ុនទទួលសាង់សង់គម្រោង The Peak បង្កើនកម្លាំងធ្វើការ​ទាំងថ្ងៃទាំងយប់ ទោះមានបញ្ហាប្រឈមខ្លះក៏ដោយ


ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន China Railway Urban Construction Group Co., Ltd. (CRUCG) ដែលជាក្រុមហ៊ុនទទួលការសាងសង់បន្ត នូវគម្រោង The Peak បានឲ្យដឹងថា បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្មនិងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបានដោះស្រាយដោយជោគជ័យ ថែមទាំងអាចពន្លឿនវឌ្ឍនភាពនៃការសាងសង់គម្រោង The Peak បានយ៉ាងច្រើនក្នុងរយៈពេល២ខែនេះទៀតផង។
រយៈពេល២ខែ ក្រុមហ៊ុនទទួលសាង់សង់គម្រោង THE PEAK បង្កើនកម្លាំងធ្វើទាំងថ្ងៃទាំងយប់ ទោះមានបញ្ហាប្រឈមខ្លះក៏ដោយ

លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន​សាងសង់​ផ្លូវដែក​ចិន CRUCG ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​យើង​សូម​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CRUCG ជាមួយ​និង​ឱកាស​ក្នុង​ការ​គ្របគ្រង​គំរោង​ដ៏​អស្ចារ្យ​នេះ​»​។

លោក​បាន​បន្ត​ថា​«​ការ​គាំទ្រ​និង​ការ​ណែនាំ​ជា​បន្តបន្ទាប់​របស់​ពួក​គេ​បាន​ផ្ដល់​ជា​ឥទ្ធិពល​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឱ្យ​យើង​ទទួល​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ខែ​ចាប់តាំងពី​យើង​បាន​ចាប់ផ្តើម​ធ្វើ​ការងារ​នេះ​កាលពី​ខែមីនា​ឆ្នាំ ២០២០»​។

តំណាង​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem ក៏​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដែរ ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវដែក​ចិន CRUCG ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ផ្តោត​លើ​ការងារ​គម្រោង ជា​ពិសេស​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់​ដើម្បី​ផ្តល់​នូវ​កន្លែងធ្វើការ​ដែល​មាន​សុវត្ថិភាព​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

អគ្គនាយក​ក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬ​ទ្ធី បាន​មាន​ប្រសាសន៍​ថា «​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើការ​សន្យា​ក្នុង​ពេលវេលា​ដ៏​ល្អ ប៉ុន្តែ​ពិបាក​ចេញ​ជា​លទ្ធផល ជា​ពិសេស​នៅ​ក្នុង​បរិយាកាស​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​។ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ខ្លាំង​និង​មាន​បទ​ពិសោធ​ដូច​ជា​ដៃគូ​របស់​យើង​គឺ​ក្រុមហ៊ុន Oxley Holdings Limited យើង​អាច​បង្វែរ​ស្ថានភាព​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ឆ្ពោះទៅ​រក​ការ​បញ្ចប់​គម្រោង​នេះ​ប្រកបដោយ​ភាព​ជោគជ័យ​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Ching Chiat Kwong អគ្គនាយក​និង​ជានា​យក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន Oxley Holdings Limited ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ដៃគូ​កម្ពុជា​របស់​ខ្លួន​ផង​ដែរ​ថា «​ក្រុមហ៊ុន Worldbridgeland តែងតែ​ជា​ដៃគូ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​របស់​យើង​។​យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Worldbridgeland ខណៈ​ដែល​យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពួក​គេ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​គម្រោង​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍គយ៖ ការនាំចេញ-នាំចូលទំនិញនៅតែកើនជាង ១៣% ក្នុងត្រីមាសទី១នេះ ទោះមានការរំខានពីកូវីដ-១៩

ព័ត៌មាន
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលសារព័ត៌មានអេឡិចត្រូនិចខេមបូណូមីសទទួលបាននាពេលថ្មីៗនេះ បានបង្ហាញ ការនាំចេញ និងនាំចូ…

ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់បានរថយន្ត ៨០គ្រឿង ម៉ូតូ៩០០ គ្រឿង ត្រឹមតែរយៈពេល៣ម៉ោង

ព័ត៌មាន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីរបាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ