ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​ Samsung

Samsung ចាប់ផ្ដើមការសាងសង់​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០ លានដុល្លារនៅវៀតណាម


ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung បានចាប់ផ្ដើមសាងសង់ហើយនូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ តម្លៃ ២២០ លានដុល្លារអាមេរិក នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទ ទី១ ខែមីនា ម្សិលមិញនេះ។
Samsung ចាប់ផ្ដើមការសាងសង់ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ តម្លៃ ២២០ លានដុល្លារ នៅវៀតណាម (រូបភាព៖http://www.ashtonhawks.com)
ដោយ

សារព័ត៌មាន Reuters បានបញ្ជាក់ថា សំណង់​អគារមជ្ឈមណ្ឌល​នេះ គឺស្ថិតនៅក្នុងរដ្ឋធានីហានូយ ដែលនឹងត្រូវបញ្ចប់​ការសាងសង់​នៅចុងឆ្នាំ២០២២ខាងមុខ ហើយមជ្ឈមណ្ឌលនេះ នឹងមានតម្រូវការ​បុគ្គលិក​បម្រើការ​​ប្រមាណ ចន្លោះពី ២២០០ ទៅ ៣០០០ នាក់។

ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​វិនិយោគ​បរទេស​ធំបំផុត​តែមួយ​នៅវៀតណាម ដែលមាន​ទំហំវិនិយោគ​​សរុប​ ១៧លាន​ដុល្លារអាមេរិក។ នេះបើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​មួយនេះ។

មជ្ឈមណ្ឌលដែល​​ទើបចាប់ផ្ដើមសាងសង់នេះ គឺមាន​ទំហំ​ធំជាងគេបំផុត​ ក្នុងចំណោម​មជ្ឈមណ្ឌល​របស់ក្រុមហ៊ុននេះ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយវា​នឹង​ពង្រីកបន្ថែម​នូវសមត្ថភាព​សិក្សាស្រាវជ្រាវ​ នៅក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI), Internet of Things, ការផ្ទុកទិន្នន័យ​ខ្នាតធំ និងបណ្ដាញ​បច្ចេកវិទ្យា​ 5G ជាដើម។

រដ្ឋាភិបាលវៀតណាមនៅព្រឹកថ្ងៃចន្ទទី ០១ មីនា បានប្រកាសចាប់ផ្តើមការកសាង​មជ្ឈមណ្ឌល​ស្រាវជ្រាវនិងអភិវឌ្ឍន៍។

ការនាំចេញ​ផលិតផល ស្មាតហ្វូន និង​គ្រឿងបន្លាស់​របស់វៀតណាម គឺភាគច្រើន​បំផុត ត្រូវបាន​ផលិត​ដោយក្រុមហ៊ុន​អេឡិចត្រូនិក Samsung ដែល​មានកំណើន ៤,៤% កាលពីឆ្នាំមុន មានតម្លៃសរុប ៥១,៣៨ ពាន់លាន​ដុល្លារ នេះបើតាម​ទិន្នន័យពីគយ​វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា អាចនឹងថយចុះចំណូលពីភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ១០% នៅក្នុងឆ្នាំនេះ

ព័ត៌មាន
វិស័យទេសចរណ៍ ជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជាមាសបៃតង នឹងបានរួមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជ…

ការនាំចេញអង្ករកម្ពុជា រំពឹងកើនឡើងដល់ ៨០ម៉ឺនតោន នៅឆ្នាំនេះ ខណៈ២ខែដំបូងកើនជាង ២២%

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថា អាចនឹងមានការកើនឡើងដល់ ៨០ម៉ឺនតោន ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ