កំពង់ផែទេសចរណ៍

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅត្រីមាសទី៣ និងបើកជាផ្លូវការនៅចុងឆ្នាំនេះ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដែលសាងសាង់រួចរាល់ជាផ្លូវការអស់រយៈពេលជិត២ឆ្នាំមកនេះ នឹងដាក់ឱ្យដំណើរការបណ្ណោះអាសន្ននៅត្រីមាសទី៣ និងគ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។
កំពង់ផែទេសចរណ៍
ដោយ

នាកិច្ចពិភាក្សាពិសេសអំពី«ស្ថានភាពនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅអំឡុងត្រីមាសទី៣ឆ្នាំនេះ ហើយបើពុំមានការប្រែប្រួលទេកំពង់ផែនេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះតែម្តង។

នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតតែម្តង ហើយដំណឹងនេះ ក៏ជាការជួយស្រាយបំភ្លឺចំពោះក្តីកង្វក់ និងការរិះគន់មួយចំនួនជុំវិញកំពង់ផែនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍នា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបិទបញ្ចប់នីតិវិធីជ្រើសរើសក្រុមហ៊ុនឯកជន និងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគឯកជននៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។

ជាមួយគ្នានេះឯកឧត្តម ប៉េង ពោធិ៍នា ក៏បានបញ្ជាក់ដែរថា ដើម្បីធានាបានថា កំពង់ផែនេះមានសុវត្ថិភាពល្អ និងមាននិរន្តរភាព សម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរណ៍បានដោយរលូននោះ រាជរដ្ឋាភិបាលបានតម្រូវឱ្យប្រតិបត្តិករកំពង់ផែអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្តារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេស ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរណ៍ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ ដើម្បីធានាឱ្យបានថា កំពង់ផែនេះ នឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញស្របតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយកំពង់ផែទេសចរណ៍អន្តរជាតិនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសវានឹងជួយសម្រួលដល់ការធ្វើដំណើរកម្សាន្តតាមផ្លូវទឹកពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយទៀតរបស់ភ្ញៀវទេសចរ។ លើសពីនេះវាក៏កាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងថវិការបស់ភ្ញៀវទេសចរផងដែរ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយលាតសន្ធឹងលើផ្ទៃដីទំហំជាង៤ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលកាលពី ខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ដែលថា ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ ជាការខណ្ឌបែងចែកទឹកដី

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ គឺជាគម្រោងសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយមិនមែនជ…

ក្រសួងរ៉ែប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា

ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបោសសម្អាតឱ្យអស់នូវសកម្មភាពរុករក និងចម្រាញ់រ៉ែមាសអនាធិបតេយ្យនៅកម្ពុជា ដ្បិតថា ការចម្រាញ់បែបនេះមិនត្រឹមតែធ្វើឱ្យប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ