មេដឹកនាំគណបក្សប្រឆាំងថៃ

មេបក្សប្រឆាំងជំរុញឱ្យលោក អានុទីន ស្វែងរកជំនួយពីបារាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា


ស្របពេលដែលនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ត្រៀមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នៅសប្តាហ៍នេះ មេដឹកនាំគណបក្សប្រឆាំងថៃស្នើឱ្យនាយករដ្ឋមន្ត្រីថៃ ប្រើប្រាស់ថវិកាក្នុងដំណើរទស្សនកិច្ចនេះឱ្យមានប្រយោជន៍បំផុត។ មេដឹកនាំបក្សប្រឆាំងរូបនេះបានជំរុញឱ្យលោក អនុទីន គួរស្វែងរកជំនួយពីប្រធានាធិបតីបារាំង ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
មេដឹកនាំគណបក្សប្រឆាំងថៃ
ដោយ

បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក ណាតថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជនថៃ ស្នើឱ្យលោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ស្វែងរកជំនួយពីបារាំង ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២១ ខែឧសភា មេបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះបានបង្ហាញការគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក អានុទីន ទៅកាន់ប្រទេសបារាំង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែឧសភា។ តែយ៉ាងណាលោកជំរុញឱ្យលោក អនុទីន ប្រើប្រាស់ឱកាសនេះ ដើម្បីគូសបញ្ជាក់ឱ្យបានច្បាស់អំពីតួនាទីយុទ្ធសាស្ត្ររបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ដើម្បីស្តារមុខមាត់ឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្នើឱ្យលោក អនុទីន អញ្ជើញប្រធានាធិបតីបារាំងលោក អេម៉ានុយអេល ម៉ាក្រុង ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃឱ្យបានមុន លោក មកបំពេញទស្សនកិច្ចនៅកម្ពុជានៅអំឡុងខែវិច្ឆិកា ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឬកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
មេដឹកនាំគណបក្សប្រឆាំងថៃរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើប្រធានាធិបតីបារាំង អាចឆ្លៀតពេលមកបំពេញទស្សនកិច្ចនៅប្រទេសថៃ មុនពេលបន្តដំណើរទៅកាន់ប្រទេសកម្ពុជា វានឹងក្លាយជាឱកាសដ៏មានតម្លៃក្នុងការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្រាប់មេដឹកនាំបក្សប្រឆាំងរូបនេះ ដំណើរទស្សនកិច្ចកម្រិតខ្ពស់បែបនេះ ក៏អាចជួយទាក់ទាញការវិនិយោគពីបរទេសផងដែរ ជាពិសេសលើវិស័យប្តូរផ្លាស់ថាមពល។ លោកបានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់រដ្ឋាភិបាលថៃ គឺត្រូវធ្វើយ៉ាងណាដាក់ប្រទេសថៃឱ្យក្លាយជាស្នូល នៃស្ថិរភាពនៅក្នុងតំបន់អាស៊ាន និងជាស្ពានតភ្ជាប់តំបន់នេះទៅកាន់សហភាពអឺរ៉ុបផងដែរ៕




អត្ថបទបន្ទាប់


អង្គការ NATO និងមន្ទីរបញ្ចកោណស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយលោក ត្រាំ ប្រកាសបញ្ជូនទ័ព៥,០០០នាក់ទៅប្រទេសប៉ូឡូញ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២១ ខែឧសភា បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពចំនួន៥,០០០នាក…

តើការបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅជួយកិច្ចការងារនៅសមរភូមិជួរមុខ​អាចផ្តល់បញ្ហា និងផលប្រយោជន៍យ៉ាងណាដែរ?

ទណ្ឌិតដែលជាក្រុមក្មេងទំនើងជិត៨០០នាក់ ដែលធ្លាប់បង្កអសន្តិសុខនៅក្នុងសង្គម ត្រូវបានផ្ទេរឱ្យទៅបម្រើការងារសាងសង់លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ