អត្ថបទក្រុមហ៊ុន

ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា


ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំជាមួយតំណាងអ្នកចែកចាយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ដែលជាដៃគូសហការរបស់ខ្លួន មកពីទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញនូវទម្រង់អភិវឌ្ឍន៍ថ្មីនៃផលិតផលម៉ាក ខេ ស៊ីមេន របស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្តបន្តលើកកម្ពស់ការរស់នៅកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា ។
ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា
ដោយ

នៅក្នុងឱកាសជួបជុំនេះ «ថ្មី»បី​យ៉ាង​ត្រូវបាន​បង្ហាញជូន ៖ ទីមួយ គឺ ការរចនា​សំបក​បាវ​ថ្មី​សម្រាប់​
​ស៊ីម៉ងត៍ ខេ ស៊ីមេន; រូបមន្តថ្មី​សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ុបពែរ; និង​ផលិតផល​ថ្មី​ គឺ ខេ ផោវើរ ផ្លាស្ទ័ររីង ។

លោក Ratchayut Kasemchaisiri នាយកគ្រប់គ្រង អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងទៅកាន់តំណាង​អ្នកចែកចាយ និង​ដៃគូ​ ថា ទោះបីជា​ឆ្នាំ២០២០​កន្លងមក វាជាពេលវេលា​លំបាកបំផុត​ចំពោះក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់ក្ដី «យើង​បាន​បង្ហាញ​ឲ្យឃើញ​ពីសាមគ្គីភាព និង​បាន​ឆ្លងកាត់វិបត្តិនេះរួមជាមួយគ្នា​បាន​មួយ​ឆ្នាំរួចហើយ» ។

លោក Ratchayut មានប្រសាសន៍ថា «យើង​ប៉ាន់ប្រមាណថា ឆ្នាំនេះក៏មិនមែនងាយស្រួលដែរ សម្រាប់​អាជីវកម្ម​គ្រប់វិស័យ ... ប៉ុន្តែ នៅក្រុមហ៊ុន អេសស៊ីជី និង ខេ ស៊ីមេន យើង​តែង​តែ​ខំប្រឹងប្រែង​ជំរុញ​ខ្លួនឯង​ដើម្បី​ជម្នះការលំបាក និង​ធ្វើ​ឲ្យ​អាជីវកម្ម​យើង​រីកលូតលាស់​ជាបន្ត ។»

លោក​បានបន្ថែមថា «នៅឆ្នាំ២០២១នេះ យើង​គ្រោង​ចាប់ផ្ដើម​ទសវត្សរ៍ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ទម្រង់​ថ្មីសម្រាប់​ផលិតផលស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីៗនេះ គឺផ្ដើមចេញពី​មហិច្ឆតា​ដ៏រឹងមាំ​របស់​យើង​ដើម្បីរក្សា​ភាពឈានមុខគេរបស់​យើងនៅក្នុងចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីតលើសគេ​ផ្នែក​ម៉ាក​យីហោ ។»

យោងតាម​លោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ីមេន នឹងមាន​សំបក​បាវថ្មី​ ហើយ​រចនាបថ​នៃ​សំបកបាវថ្មីនេះគឺ​កើតចេញ​ពី​ឆន្ទៈមុះមុតរបស់​យើង​ក្នុង​ការ​បោះជំហាន​ឲ្យ​លឿន​ឆ្ពោះទៅរកអនាគត ដោយ​ប្រើ​កេរ​ដំណែល​និង​បទពិសោធន៍​របស់​យើង​ក្នុងនាម​ជា​ម៉ាកយីហោ​ខ្មែរ​ដំបូងគេ​បំផុត នៅក្នុងទីផ្សារ​កម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី ។ វាត្រូវបាន​កែលម្អ​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍​ដែល​អាចប្រើបាន​សម្រាប់​ការងារចម្រុះ ។ អ្នកប្រើប្រាស់​នឹង​វាយតម្លៃខ្ពស់​ចំពោះគុណតម្លៃរបស់​ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយ​ប្រភេទ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប​និង​គ្រឿងបង្គុំ​ស្រាលៗ ការរៀបឥដ្ឋ និងការងារ​​​បូក ។ 

ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា

រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា​ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អបំផុត​ ដែលធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាពរលោង​ស្អាត​បំផុត និង​គ្មាន​ស្នាមប្រេះ ។

ជាមួយនឹងការអភិវឌ្ឍ​ថ្មីទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណថ្មីនិងផលិតផលថ្មី​ទាំងនេះ នឹងបំពេញសេចក្ដីត្រូវការរបស់អតិថិជន​កាន់តែល្អ​បន្ថែមទៀត និងជួយ​ឲ្យ​អ្នកចែកចាយទាំងអស់ សម្រេចបាន​បរិមាណលក់​កើនឡើង និងមានភាព​ងាយស្រួលក្នុងការលក់ផលិតផលទាំងនេះ ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន ។ 

ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា

លោក Ratchayut បានបន្ថែមថា គោលដៅ​ធំបំផុត គឺ​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​និង​កំណើន​ប្រកប​ដោយ​ចីរភាព​ ដល់​វិស័យ​សំណង់​និង​ការរស់នៅ​របស់​ប្រទេស​កម្ពុជា ដែល​នឹងនាំ​មកនូវ​ការរស់នៅ​ប្រកប​ដោយ​គុណភាព​កាន់តែប្រសើរឡើង​ចំពោះម្ចាស់លំនៅដ្ឋាន​គ្រប់រូប នៅកម្ពុជា ៕

None



អត្ថបទបន្ទាប់


ថ្មីទៀតហើយពី អេស៊ីលីដា ! បើកគណនីបញ្ញើ​សំចៃ​ដោយ​មិនចាំបាច់​មាន"ប្រាក់តម្កល់ដំបូង"!

លោក​អ្នក​នាង​ដែល​ប្រើ​ប្រាស់​ធនាគារ​ អេស៊ីលីដា ឥឡូវនេះ អាច​បើក​គណនី​«បញ្ញើ​សំចៃ» បាន​យ៉ាង​រហ័ស កាន់តែងាយស្រួល ហើយ​ថែមទាំង​ទទួលបាន…

ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក

ប្រទេសឥណ្ឌូនេស៊ីទើបបានទទួលសំណើវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំ របស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ