កីឡាស៊ីហ្គេម

មិត្តហ្វូនផ្ដល់ស៊ីមកាតដល់អត្តពលិកនិងគណៈប្រតិភូកម្ពុជាដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម


ថ្ងៃទី ០៤ ឧសភា ២០២២ - គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃនេះ បានជួបប្រជុំជាមួយនឹងថ្នាក់គ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាតដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ ស៊ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
មិត្តហ្វូនផ្ដល់ស៊ីមកាតដល់អត្តពលិកនិងគណៈប្រតិភូកម្ពុជាដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម
ដោយ

អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២។

ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការចូលរួមបេសកកម្មកីឡានៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់សេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញសម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ។

មិត្តហ្វូនផ្ដល់ស៊ីមកាតដល់អត្តពលិកនិងគណៈប្រតិភូកម្ពុជាដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិតហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅ ក្នុងប្រទេសវៀតណាម”។

លោក បានបន្តទៀតថា៖ “យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវាជូនប្រជាជនកម្ពុជាប្រមាណ ៩ លាននាក់ ៕




អត្ថបទបន្ទាប់


ឈ្នះខុនដូអ័រគីដេ និង រថយន្ត Toyota Raize រួមជាមួយរង្វាន់ផ្សេងៗទៀត៥០ រង្វាន់ក្នុងកម្មវិធី Mega Sales របស់អ័រគីដេ!

ព័ត៌មាន
មកដល់ហើយកម្មវិធីប្រូម៉ូសិនថ្មីប្លែក ពុំធ្លាប់មានពីមុនមកនោះគឺ Mega Sales ដែលអតិថិជនអាចមានឱកាសឈ្នះរង្វាន់ធំ ខុនដូអ័រគីដេចំនួន១រង្វាន់ …

MICHELIN សូមណែនាំនូវសំបកកង់ “MICHELIN Primacy SUV+” ថ្មី ដើម្បីផ្ដល់ភាពរីករាយកាន់តែច្រើនជាងមុនតាមរយៈការធ្វើដំណើរជាមួយនឹងរថយន្តប្រភេទ SUV របស់លោកអ្នក និងឆ្លើយតបនឹងការកើនឡើងនៃការប្រើប្រាស់រថយន្ត SUV នៅលើទីផ្សារ

ព័ត៌មាន
កាលពីថ្ងៃទី ២៩ខែមេសា កន្លងទៅនេះ MICHELIN ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យធ្វើដំណើរប្រកបដោយនិរន្តភាពសម្រាប់យានយន្តគ្រប់ប្រភេទទាំងអស់ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ