វិស័យសេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ចាត់ទុកការដាក់ចេញវិធានការគន្លឹះតាមវិស័យសំខាន់ៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកំណើនសេដ្ឋកិច្ច


ស្របពេលកម្ពុជា កំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ចសកល បញ្ហាភូមិសាស្រ្តនយោបាយ និងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ គឺទាមទារការដាក់ចេញនូវវិធានការគន្លឹះតាមវិស័យសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាទាំងនោះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាពសម្រាប់ជាតិ និងសង្គម។
វិស័យសេដ្ឋកិច្ច
ដោយ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថៃ្ងទី៩ ខែតុលា ឆ្នាំ២០២៥ គឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផ្តល់ការតម្រង់ទិសដល់ការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បន្តបង្កើតការងារ, វិភាជផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌, ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ សម្រាប់ឯកឧត្តម វង្សី វិស្សុត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ផែនការអភិវឌ្ឍន៍តាមវិស័យ ជាមួយនឹងផែនការយុទ្ធសាស្ត្រថវិកា ដែលជាផែនការចំណាយសម្រាប់ផែនការតាមវិស័យ ដើម្បីធានានូវភាពប្រទាក់ក្រឡារវាងផែនការយុទ្ធសាស្ត្រទាំងនេះ ជាមួយនឹងរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឱ្យកាន់តែរឹងមាំ និងកសាងភាពធន់សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមថ្នាក់ដឹកនាំរូបនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនៗ បានជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូច្នេះដើម្បីសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានណែនាំដល់ក្រសួងស្ថាប័នត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យ ផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពរបស់ខ្លួនឱ្យមានភាពផ្សារភ្ជាប់ជាមួយរបៀបវារៈគោលនយោបាយអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនេះឯកឧត្តម វង្សី វិស្សុត ណែនាំដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិជាមួយនឹងសហគមន៍ដៃគូអភិវឌ្ឍ អ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រួមទាំងកម្មវិធីកែទម្រង់លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ខណៈក្រសួង ស្ថាប័នទាំងអស់ ដែលទទួលហិរញ្ញប្បទាន សម្រាប់អនុវត្តកម្មវិធី គម្រោង និងសកម្មភាពនានា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប្រចាំ និបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវផ្ញើរបាយការណ៍លទ្ធផលនៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ មកក្រសួងផែនការ ទៅតាមពេលកំណត់ ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕




អត្ថបទបន្ទាប់


IMF ព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំនេះ តែជំរុញឱ្យកែប្រែចំណុចខ្វះខាតមួយចំនួន

ស្ថានភាពសេដ្ឋកិច្ចពិភពលោកថ្វីត្បិតតែមិនមានភាពល្អប្រសើរ តែវាក៏មិនអាក្រក់ខ្លាំងដូចអ្នកជំនាញមមួយចំនួនបានលើកឡើងនោះដែរ។ ជាក់ស្តែងមូលនិធិរូបិ…

តើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ មានការប្រែប្រួលយ៉ាងណា ក្រោយរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគ?

ព្រះសីហនុ ជាខេត្តមានសក្ដានុពលមួយសម្រាប់វិនិយោគក្នុងការបោះទុនវិនិយោគក្នុងផ្សេងៗជាពិសេសវិស័យអចលនទ្រព្យ ដោយសារខេត្តជាប់មាត់សមុទ្រនេះ មានហេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ