អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ និង Seedstars បើកដំណើរការ “កម្មវិធីពន្លឿនធុរកិច្ចខ្មែរ” ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្នុងស្រុក


សហគ្រិនខ្មែរ និង Seedstars ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ បានបើកដំណើរការកម្មវិធី "កម្មវិធីពន្លឿនធុរកិច្ចខ្មែរ" និងបើកទទួលការដាក់ពាក្យសម្រាប់ធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ចំនួន 15 ដែលកំពុងស្វែងរកឱកាសជំនះឧបសគ្គពង្រីកធុរកិច្ច នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលរីកលូតលាស់លឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍។
សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាបង្ហាញពីកំណើនយ៉ាងឆាប់រហ័សជាមួយនឹងទីផ្សារពាណិជ្ជកម្មដែលមានតម្លៃ ១,៦ ពាន់លានដុល្លារ
ដោយ
អំពី Khmer Enterprise

គំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលទិដ្ឋភាពធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ ដោយផ្អែកលើសន្ទុះនេះ សហគ្រិនខ្មែរ និង Seedstars បានរួមគ្នាបើកដំណើរការកម្មវិធីមួយនេះសម្រាប់ធុរកិច្ចថ្មីដែលកំពុងស្វែងរកឱកាសពង្រីកបន្ថែម។

ឧត្តមបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា "ប្រព័ន្ធអេកូឡូស៊ីនៅប្រទេសកម្ពុជារបស់យើងកំពុងមានការអភិវឌ្ឍ ហើយភាពជាដៃគូនេះជាការគាំទ្រចំពេលវេលាដើម្បីឱ្យធុរកិច្ចថ្មីឈានដល់សក្តានុពលពេញលេញរបស់ពួកគេ"។ “កម្មវិធីនេះផ្តល់ការគាំទ្រចំគោលដៅដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលរីកចម្រើន ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេ"

ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីនាពេលថ្មីៗនេះបង្ហាញថា ខណៈពេលដែលធរុកិច្ចថ្មីអាចរកបាននូវការផ្តល់មូលនិធិនៅដំណាក់កាលដំបូង ពួកគេក៏ប្រឈមមុខនឹងការពង្រីកធុរកិច្ចបន្ថែមទៀតនៅក្នុងទីផ្សារដំបូង។ កម្មវិធីនេះដោះស្រាយនូវចំណុចលំបាកទាំងនេះ ជាមួយនឹងកម្មវិធីគាំទ្រដ៏ទូលំទូលាយ។

លោក Tom Sebastian នាយកប្រចាំតំបន់អាស៊ីរបស់ Seedstars មានប្រសាសន៍ថា "អ្វីដែលធ្វើឱ្យទិដ្ឋភាពនៃធុរកិច្ចថ្មីរបស់កម្ពុជាពិតជាគួរឱ្យរំភើបនោះគឺរបៀបដែលធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ។” “យើងកំពុងឃើញស្ថាបនិកនៅទីនេះបង្កើតដំណោះស្រាយដែលអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួលនៅទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេច្រើនតែខ្វះគម្រោងជាក់លាក់ដែលត្រូវការដើម្បីឈានទៅមុខ។ កម្មវិធី​នេះ​​បង្កើត​ឡើង​ដើម្បី​បំពេញគម្លាត​នោះ។”

ធុរកិច្ចថ្មីដែលត្រូវបានជ្រើសរើសនឹងទទួលបាន៖

-ការវិភាគការរីកចម្រើនផ្ទាល់ខ្លួន ដើម្បីកំណត់ឧបសគ្គជាក់លាក់ក្នុងការពង្រីកអាជីវកម្ម

-កម្មវិធីបណ្តុះបណ្តាល Bootcamp ដែលផ្តោតលើយុទ្ធសាស្រ្តអនុវត្តជាក់ស្តែង

-ការជួយណែនាំផ្ទាល់ខ្លួនពីសំណាក់សហគ្រិនដែលមានបទពិសោធន៍

-ការតភ្ជាប់ទៅកាន់បណ្តាញអ្នកវិនិយោគតំបន់ និងអន្តរជាតិរបស់ Seedstars

-ការបង្ហាញខ្លួនតាមរយៈថ្ងៃធ្វើបទបង្ហាញជាសាធារណៈ

កម្មវិធីនេះផ្តោតលើធុរកិច្ចថ្មីដែលកំពុងរកប្រាក់ចំណូលជាមួយនឹងគំរូអាជីវកម្មដែលមានទីផ្សាររួចជាស្រេច ជាពិសេសនៅក្នុងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ, ពាណិជ្ជកម្មអេឡិចត្រូនិច និង សូហ្វវែរជាសេវាកម្ម (SaaS) ដែលបានបង្ហាញពីការទាក់ទាញទីផ្សារ ប៉ុន្តែប្រឈមនឹងឧបសគ្គចំពោះការពង្រីកក្នុងតំបន់។

កម្មវិធីនេះផ្អែកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ដែលនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល (fintech), ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងកម្មវិធីជាសេវាកម្ម (SaaS) បង្កើតសកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំង។ យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាមានអត្រាកំណើន ៥.៣% ក្នុងឆ្នាំ ២០២៤ ខណៈដែលវិស័យឌីជីថលកាន់តែមានតួនាទីសំខាន់ជាងមុន។

ការដាក់ពាក្យត្រូវបានបើករហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥។ ធុរកិច្ចថ្មីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ Link ។




អត្ថបទបន្ទាប់


ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ នឹងបង្កើនការផលិតប្រេងថែមទៀតនៅខែកក្កដា

ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ បានព្រមព្រៀងគ្នានឹងដំឡើងទិន្នផលប្រេងបន្ថែមទៀតសម្រាប់ខែកក្កដា ក្នុងចំនួនជាង៤១ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ដូចគ្នា…

សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកសម្រាប់លើកទី១ ក្នុងឆ្នាំ២០២៥ គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ

ភ្នំពេញ, ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ – សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១ ដែលបានធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ