ចំណូលពន្ធដារថយចុះ

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យចំណូលពន្ធដារថយចុះ៥% នៅ១០ខែឆ្នាំ២០២១នេះ?


ចំណូលដែលប្រមូលបានដោយអគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល ១០ខែ ឆ្នាំ២០២១ មានជាង ២ពាន់៣រយលានដុល្លារ មានការថយចុះ ៥% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ។ ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា មូលហេតុធ្វើឱ្យការប្រមូលពន្ធឆ្នាំនេះ ថយចុះក៏ព្រោះកម្ពុជា ជួបបញ្ហាកូវីដ-១៩ ប៉ះពាល់សេដ្ឋកិច្ចសង្គមទាំងមូល គួបផ្សំរាជរដ្ឋាភិបាលបានបន្ធូរបន្ថយ និងលើកលែងពន្ធលើវិស័យមួយចំនួន ដែលរងគ្រោះដោយសារកូវីដ-១៩ ផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗ បានអះអាងថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជា។ ដើម្បីចូលរួមស្ដារឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អំឡុងការរាតត្បាតជំងឺដ៏កាចសាហាវនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយ និងលើកលែងពន្ធ ដល់វិស័យមួយចំនួនដែលរងគ្រោះផងដែរ។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបញ្ជាក់ទៀតថា ប្រការទាំងនេះហើយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យការប្រមូលពន្ធនាឆ្នាំនេះមានការថយចុះ។

ដ្បិតថា ការបន្ធូរបន្ថយ និងលើកលែងពន្ធ លើវិស័យមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់កិច្ចការប្រមូលពន្ធ ក៏ដោយចុះ តែដើម្បីចូលរួមស្ដារវិស័យសេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជា រាជរដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធ ដល់វិស័យដែលរងគ្រោះ ចំនួន ៦ខែបន្ថែមទៀត ដោយគិតចាប់ពី ខែមករា ឆ្នាំ២០២២ តទៅ។ វិស័យទាំងនោះរួមមាន៖ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យដទៃទៀត។ 

បើទោះបី របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធនារយៈពេល ១០ខែ ឆ្នាំ២០២១ មានការថយចុះចំនួន៥% ក៏ដោយចុះ តែអគ្គនាយកនៃនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល នៅតែបង្ហាញសុទិដ្ឋិនិយមលើកិច្ចការប្រមូលពន្ធនៅឆ្នាំនេះ  ដោយលោកបានអះអាងថា នៅរយៈពេល ១០ខែ ឆ្នាំ២០២១ នេះការគ្រប់គ្រងលើការងារប្រមូលពន្ធនៅតែមានលក្ខណៈល្អប្រសើរ បើទោះស្ថិតក្នុងបរិបទកូវីដ-១៩ ខណៈការប្រមូលពន្ធវិញ បានលើសផែនការរហូត៣%ឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសង្ឃឹមថា ការពិនិត្យវាយតម្លៃរបស់អាមេរិកអំពីសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSPសម្រាប់កម្ពុជា “នឹងមានលទ្ធផលជាវិជ្ជមាន”

ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា សម្រាប់កម្ពុជាក៏ដូចជា ក្រសួងពាណិជ្ជកម្ម គឺមានមានក្ដីសង្ឃឹមថា ការពិនិត្យវាយត…

អេស៊ីលីដាទទួលបានប្រាក់ចំណេញជិត៣៩លានដុល្លារ នៅត្រីមាសទី៣ ឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ធនាគារអេស៊ីលីដា នៅតែអាចបន្តប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើពីអតិថិជនបានយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ