សៀវភៅ​លក់ដាច់បំផុត

សៀភៅរបស់លោក អូបាម៉ា ជាប់ជាសៀវភៅលក់ដាច់ខ្លាំងជាងគេបំផុតជិត៩០ម៉ឺនក្បាល នៅថ្ងៃបើកលក់ដំបូង!


សៀវភៅរបស់លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ដែលមានចំណងជើងថា A Promised Land ដែលសសេររៀបរាប់ពីជីវិតអាជីពការងារ និងបទពិសោធន៍របស់លោកជាច្រើនឆ្នាំនោះ បានលក់ដាច់ដល់ទៅជាង ៨៨៧.០០០ ក្បាលក្នុងរយៈពេល ត្រឹមតែមួយថ្ងៃបើកលក់ដំបូងតែប៉ុណ្ណោះ ហើយវាបានធ្វើឲ្យសៀវភៅនេះ បានក្លាយជាសៀវភៅដែលមានការលក់ដាច់ខ្លាំងជាងសៀវភៅណាណាទាំងអស់សម្រាប់ថ្ងៃបើកលក់ដំបូង។
សៀភៅរបស់លោក អូបាម៉ា ជាប់ជាសៀវភៅលក់ដាច់ខ្លាំងជាងគេបំផុតជិត៩០ម៉ឺនក្បាល នៅថ្ងៃបើកលក់ដំបូង! (រូបភាព៖ AFP)
ដោយ

សៀវភៅរបស់​លោកអូបាម៉ា ត្រូវបាន​បោះពុម្ព​លក់​ដោយ​​​ក្រុមហ៊ុន Penguin Random House ដែលមាន​​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ហើយការលក់​សៀវភៅនេះ គឺមាន​គ្រប់ទម្រង់ និងការបោះពុម្ព​សម្រាប់​​នៅសហរដ្ឋអាមេរិក និងកាណាដា ក៏ដូចជា​មាន​ការ​កក់​ទុក​មុនពេល​សៀវភៅ​ចេញលក់​ផងដែរ។

សៀវភៅ​ដែលមានចំណងជើងថា A Promised Land គឺជា​សៀវភៅ​ដំបូង ដែលនិយាយ​ពីរឿងរាវ​ផ្ទាល់​របស់​លោកអូបាម៉ាអំពី​ជីវិតការងារ និងការធ្វើជាប្រធានាធិបតី​អាមេរិកជាច្រើនឆ្នាំ ហើយ​សៀវភៅនេះ គឺំមាន​ការលក់​ដាច់ច្រើនជាងគេ​បំផុត​​នៅថ្ងៃដំបូង ពោលគឺលក់ដាច់​ច្រើន​ជាង​សៀវភៅ​ដែល​សរសេរ​ដោយភរិយា​របស់លោក គឺ​​លោកស្រី​ Michelle Obama ទៅទៀត ដោយកាលនោះ សៀវភៅ​របស់​ភរិយា​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ លក់​ដាច់​ជាង ៧២៥.០០០​ក្បាល ​នៅថ្ងៃលក់​ដំបូង កាលពី​ឆ្នាំ២០១៨ ហើយមកទល់ពេលនេះ លក់បាន​ដល់ទៅ ១៤លាន​ក្បាល​​​នៅទូទាំង​ពិភពលោក។ 

ក្រុមហ៊ុន​មេ​របស់ Penuin Random House គឺក្រុមហ៊ុន​សារព័ត៌មាន​អាល្លឺម៉ង់ Bertelsmann SE បានចំណាយ​ប្រាក់​ប្រមាណ ៦០លាន​ដុល្លារ សម្រាប់​​ទទួល​បាន​សិទ្ធិ​បោះពុម្ពលក់ជាសកល នូវ​​សៀវភៅ​​ ដែលសរសេរ​ដោយ​ប្ដី​ប្រពន្ធ​អតីត​ប្រធានាធិបតី និងជំទាវ​ទី១​ របស់​អាមេរិកមួយគូនេះ។ ជាមួយគ្នានេះ សៀវភៅ​របស់​លោក​អូបាម៉ា ក៏បាន​ជាប់​លំដាប់​ថ្នាក់​ទី១ ក្នុង​បញ្ជី​សៀវភៅ​ដែលលក់​ដាច់​ខ្លាំង​បំផុត នៅលើ​គេហទំព័រ Amazon និង BarnesandNobel.comផងដែរ។ តម្រូវការ​ពីអ្នក​លក់រាយ​សៀវភៅនេះ បាន​កើនឡើង​យ៉ាងខ្លាំង ដែលធ្វើឲ្យ​ក្រុមហ៊ុន​ Penguin Random House បានបង្កើន​ការ​បោះពុម្ព​ដល់ទៅ ៣លាន​៤សែនក្បាល ពោលគឺកើនឡើង​ពី​ចំនួនផែនការ​​ដើម ៣លានក្បាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


SME ថៃ កំពុងរៀបចំខ្លួន ដើម្បីទាក់យកវិនិយោគិនជប៉ុនកាន់តែច្រើន

ព័ត៌មាន
សហគ្រាសធុនតូច និងមធ្យម(SME) ក្នុងប្រទេសថៃ កំពុងរៀបចំខ្លួនយ៉ាងគត់មត់ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យចូលមកវិនិយោគកាន់តែច្រើន ខណៈដែលវិនិ…

វិស័យមូលបត្រកម្ពុជានៅតែរក្សាបានជំហររឹងមាំ អំឡុងពេលនៃវិបត្តិកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា នៅតែបន្ដអះអាងថា បើទោះបីជា វិបត្តិមេរោគ​កូវីដ-១៩ បានធ្វើឲ្យទំនោរសេដ្ឋកិច្ចសកលមានការថមថយចុះ ហើយសកម្មភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ