អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែររៀបចំ “កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស”


ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ - សហគ្រិនខ្មែរ បានរៀបចំកម្មវិធីអភិវឌ្ឍន៍ ទីផ្សារនាំចេញសម្រាប់សហគ្រាស។ កម្មវិធីនេះត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស មានគោលបំណង់ផ្តល់ជូនសហគ្រាសនាំចេញ និង សហគ្រាសដែលមានបំណងនាំចេញនូវ ចំណេះដឹងបច្ចេកទេស ការត្រៀមខ្លួន និងហិរញ្ញប្បទាន គាំទ្រសម្រាប់វិស័យនាំចេញ។
សហគ្រិនខ្មែររៀបចំ “កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាស”
ដោយ
អំពី Khmer Enterprise

ភ្នំពេញ,​​ ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០២៥ - សហគ្រិនខ្មែរ បានរៀបចំកម្មវិធីអភិវឌ្ឍន៍ ទីផ្សារនាំចេញសម្រាប់​សហគ្រាស។ កម្មវិធីនេះត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់​សហគ្រាស​ មានគោលបំណង់ផ្តល់ជូនសហគ្រាសនាំចេញ និង សហគ្រាសដែលមានបំណងនាំចេញនូវ ចំណេះដឹងបច្ចេកទេស ការត្រៀមខ្លួន និងហិរញ្ញប្បទាន គាំទ្រសម្រាប់វិស័យនាំចេញ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “នៅក្នុងបរិបទសកលភាវូបនីយកម្ម, ការពង្រឹងសមត្ថភាពរបស់ សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងការនាំចេញផលិតផលទៅទី​ផ្សារ អន្ដរជាតិ មានសារៈសំខាន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។ រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បានជួយគាំទ្រសហគ្រាសជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបណ្ដាញ ទំនាក់ទំនង សម្រាប់ការអភិវឌ្ឍន៍ប្រតិបត្ដិការអាជីវកម្ម។”

កម្មវិធីនេះក៏មានការចូលរួមពីដៃគូពាក់ព័ន្ធដូចជា៖ សភាពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ធនាគារ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនអនុលោមភាពស្តង់ដារ អ្នកនាំចេញ និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនទៀត។

សហគ្រិនខ្មែរ ក៏មានកម្មវិធីគាំទ្រសហគ្រាសនាំចេញផ្សេងៗទៀត ដែលមានដូចជា កម្មវិធី កញ្ចប់ជំនួយថវិកាអភិវឌ្ឍន៍ទីផ្សារនាំចេញ, ការចូលរួមពិព័រណ៍អន្ដរជាតិ ជាមួយសមាគមអាជីវកម្ម នានា និងការសម្របសម្រួលប្រតិភូធុរកិច្ចអន្ដរជាតិមកកាន់ប្រទេសកម្ពុជា។




អត្ថបទបន្ទាប់


តម្លៃខុនដូនៅរាជធានីភ្នំពេញឈរនៅលំដាប់ទី៤ក្នុងចំណោមទីក្រុងធំៗទាំង១០នៅអាស៊ី

ទីផ្សារខុនដូរនៅកម្ពុជា ជាទីផ្សារក្មេងខ្ចីមួយ បើធៀបនឹងទីផ្សារនានានៅក្នុងតំបន់អាស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្លៃខុនដូនៅកម្ពុជាបានឈរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ