Advertisement
លំនៅដ្ឋាន​តម្លៃសមរម្យ

គម្រោងលំនៅដ្ឋានតម្លៃសមរម្យទាំង ៤ ទីតាំង ដែលអ្នកគួរពិចារណាទិញស្នាក់នៅ


ការអភិវឌ្ឍប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនចំណូលទាប និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តគួរឲ្យកត់សម្គាល់ខណៈដែល តម្រូវការផ្ទះសម្បែងសម្រាប់ប្រជាពលរដ្ឋបាននិងកំពុងបន្តមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាម របាយការណ៍ពីក្រសួងរៀបចំដែនដី បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនេះ គឺមាន៤ទីតាំងហើយ ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផ្សេងៗគ្នា។ ក្នុងចំណោមនោះ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល គឺមានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ។
លំនៅដ្ឋាន​តម្លៃសមរម្យ ទីក្រុងរណប​សិរីមង្គល របស់ក្រុមហ៊ុន WorldBridge Home កំពុង​សម្រុកការសាងសង់ (រូបភាព៖ ខេមបូណូមីស)
ដោយ
Advertisement

បើតាម​របាយការណ៍ ពីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ប្រចាំ​ឆមាសទី ១ ឆ្នាំ២០១៩នេះ បាន​បង្ហាញឲ្យដឹងថា សរុបជារួម គម្រោង​លំនៅដ្ឋាន​តម្លៃសមរម្យ​មានចំនួន ៤ ទីតាំង សាងសង់​លំនៅដ្ឋាន​សរុប​ចំនួន ៨.២១៧ ខ្នង និង ២.៩៦០ ចំណែកឯកជន (បន្ទប់)។

របាយការណ៍ បាន​បញ្ជាក់ទៀតថា ក្នុងចំណោម​គម្រោង​លំនៅដ្ឋាន​តម្លៃសមរម្យ​ទាំង៤ ដែលបាន​និងកំពុង​សាងសង់នេះ គឺ​គម្រោង​លំនៅដ្ឋាន​ទីក្រុងរណប​សិរីមង្គល សម្រេចបាន​សមិទ្ធផល​សាងសង់​បាន​លឿនជាងគេ​បង្អស់។

ខាងក្រោមនេះ ជា​របាយការណ៍​របស់ក្រសួង​រៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ដែលបាន​រៀបរាប់ពី ការសមិទ្ធផល​សាងសង់​របស់គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នីមួយៗ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០១៩នេះ។ 

១, គម្រោង​ អភិវឌ្ឍន៍​លំនៅដ្ឋាន ទីក្រុងរសិរីមង្គល ៖ គម្រោងនេះ ជារបស់​ក្រុមហ៊ុន WorldBridge Home Co.,Ltd ដែលត្រូវបាន​គេដឹងថា ជារបស់​លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group និងត្រូវបាន​មហាជន​ស្គាល់ថា ជា​អ្នកជំនួញ​ដ៏ល្បីល្បាញ​ និងជោគជ័យ​មួយរូប​នៅកម្ពុជា។ គម្រោងនេះ មានទីតាំង នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ជារួម​គម្រោងនេះ សម្រេចបាន​ ៥៣% និងទទួលបាន​ការកក់​លំនៅដ្ឋាន​ចំនួន ៧០៣ ខ្នង។ 

នេះ​ជា​រូបភាព​ផ្ទះ​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​ថោក​និង​មធ្យម​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Worldbridge Land។ (រូបភាព៖ ខេបូណូមីស)

២, គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ បុរីមនោរម្យព្រែកតាទែន៖ អភិវឌ្ឍដោយ​ក្រុមហ៊ុន B&BM Development Co.,Ltd មានទីតាំង​នៅភូមិ​ស្លែង​ដីដុះ ឃុំព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល។ ជារួម​គម្រោងនេះ សម្រេច ១៤% និងបានលក់​លំនៅដ្ឋាន​ចំនួន ១.៤០៩ ខ្នង។ 

រូបភាព​ប្លង់ 3D របស់​គម្រោង បុរីមនោរម្យព្រែកតាទែន (រូបភាព៖ ពីក្រុមហ៊ុន)

៣, គម្រោង​លំនៅដ្ឋាន​ ហ្គ្រេនផាក៖ ដំណាក់កាលទី១ មានទីតាំង​នៅភូមិ​ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះ សម្រេចបាន​ ៤៧% និងទទួលបាន​ការលក់ និងកក់ផ្ទះ ចំនួន ៣៩០ ខ្នង។ 

រូបភាព​ប្លង់ 3D របស់​គម្រោងលំនៅដ្ឋាន ហ្ក្រេនផាក (រូបភាព៖ ក្រុមហ៊ុន)

៤, គម្រោង​លំនៅដ្ឋាន​អារ៉ាខាវ៉ា៖ ជាប្រភេទសំណង់​អគារ​ស្នាក់នៅរួម ដែលមានចំនួន​បន្ទប់ស្នាក់នៅ ២.៩៦០ បន្ទប់ មានទីតាំងនៅ​ភូមិផ្សារ​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជារួម គម្រោងនេះ សម្រេចបាន​៣៧% និងទទួល​បាន​អតិថិជន ចុះឈ្មោះទិញ ចំនួន ១.១២៥ បន្ទប់។ 

រូបភាព​ប្លង់ 3D របស់​គម្រោង លំនៅដ្ឋាន អារ៉ាខាវ៉ា (រូបភាព៖ ហ្វេសប៊ុក​អារ៉ាខាវ៉ា)

ទោះយ៉ាងណា នៅក្នុងរបាយការណ៍​មិនបានបញ្ជាក់​ពី​តម្លៃ​នៃគម្រោង​លំនៅដ្ឋាន​នីមួយៗនោះទេ ដ្បិតថា តម្លៃលំនៅដ្ឋាន​​វាមានការប្រែប្រួល ទៅតាម​និន្នាការទីផ្សារ​ជាក់ស្ដែង។ ប្រសិនបើ​លោកអ្នកចង់ ដឹង​ពីតម្លៃ ឬព័ត៌មាន​លម្អិត សូម​ធ្វើការទំនាក់ទំនង​ទៅកាន់​ក្រុមហ៊ុន​ដែលជាម្ចាស់​គម្រោង​ដោយផ្ទាល់។

សូមជម្រាបថា របាយការណ៍​ពីក្រសួង​ដែនដី បាន​បញ្ជាក់ដែរថា គិតត្រឹម​ឆមាសទី១ ឆ្នាំ២០១៩ នៅទូទាំង ប្រទេស​សំណង់​លំនៅដ្ឋាន​សរុប​មានចំនួន ១.៧៤៤ គម្រោង មានផ្ទៃក្រឡាសរុប​ចំនួន ៣.៧២៨.០៧៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ជាង ១,​៥៣ ពាន់​លាន​ដុល្លារអាមេរិក ស្មើនឹង​៤.០១៨ ខ្នង។ ក្នុងនោះដែរ បណ្ដុំ​លំនៅដ្ឋាន​មានលក្ខណៈបុរី​នៅទូទាំងប្រទេស​មានចំនួន ១៧ ទីតាំង ស្មើនឹង​១.៥២១.៧៤៥ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ជាង​៥៣២ លាន​ដុល្លារ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណើលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន និងឥណ្ឌា ត្រូវបានគណៈរដ្ឋមន្ត្រីថៃទម្លាក់ចោល

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ២០ សីហានេះ បានសម្រេចទម្លាក់ចោលនូវសំណើរបស់ក្រសួងទេសចរណ៍និងកីឡា ដែលបានស្នើឲ្យមានការលើកលែងទិដ្ឋាការសម្រាប់ភ្...

ថៃ នឹងបញ្ចេញថវិកាជាង ៦៨០ លានដុល្លារ ធានាថ្លៃស្រូវជូនកសិករ

ព័ត៌មាន
នៅទីបំផុត គណៈកម្មាធិការជាតិគោលនយោបាយស្រូវថៃ បានសម្រេចដាក់ចេញនូវកញ្ចប់ថវិកា២១ ពាន់លានបាត ឬស្មើនឹងប្រមាណ ៦៨០ លានដុល្លារអាមេរិក សម្រា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ