វិបត្តិប្រេងឥន្ធនៈ

វិបត្តិប្រេងឥន្ធនៈកំពុងសម្លាប់ឧស្សាហកម្មនេសាទថៃតម្លៃ៧ពាន់លានដុល្លារឱ្យជិតគាំងដំណើរការ


ឧស្សាហកម្មនេសាទដ៏មហិមារបស់ប្រទេសថៃ ដែលមានតម្លៃរាប់ពាន់លានដុល្លារកំពុងស្ថិតក្នុងស្ថានភាពដង្ហក់ និងប្រឈមនឹងការគាំងដំណើរការទាំងស្រុង ដោយសារតែវិបត្តិថាមពលសកល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express អ្នកនេសាទថៃបានព្រមានថា ទូកនេសាទរាប់ពាន់គ្រឿងនឹងត្រូវបង្ខំចិត្តបញ្ឈរចោលក្នុងពេលឆាប់ៗនេះ ប្រសិនបើគ្មានអន្តរាគមន៍បន្ទាន់ពីរដ្ឋាភិបាល ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់កប់ពពក ក្រោយផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា។
វិបត្តិប្រេងឥន្ធនៈ
ដោយ

ភាពស្ងប់ស្ងាត់ខុសធម្មតាកំពុងគ្របដណ្ដប់លើកំពង់ផែនេសាទធំបំផុតរបស់ថៃ ក្នុងខេត្តសាមុតសាខន ដោយបច្ចុប្បន្នទូកនេសាទជាងពាក់កណ្តាលត្រូវបានចតចោលរួចជាស្រេច ហើយទូកដែលនៅសេសសល់ ត្រូវបានគេរំពឹងថា នឹងឈប់ដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ជុំភូល កាណាវ៉ារី (Jumpol Kanawaree) ប្រធានសមាគមអ្នកនេសាទនៅខេត្តសាមុតសាខនបានអះអាងថា ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ថៃអាចនឹងលែងមានត្រីសមុទ្រទទួលទានទៀតហើយ ពីព្រោះអ្នកនេសាទលែងអាចទ្រាំទ្រនឹងការចំណាយលើការចេញទូកទៅនេសាទបន្តទៀតបាន ក្រោយតម្លៃប្រេងម៉ាស៊ូតហក់ឡើងខ្ពស់កប់ពពក។

នៅពេលនេះតម្លៃប្រេងម៉ាស៊ូតនៅថៃបានហក់ឡើងដល់១,១៩ដុល្លារក្នុងមួយលីត្រ ហើយបើវាឡើងដល់មួយលីត្រ១,៥០ដុល្លារនោះអ្នកនេសាទលែងចេញទូកតែម្តង។ តែយ៉ាងណាតម្លៃនេះ នៅទាបជាងតម្លៃប្រេងម៉ាស៊ូតនៅកម្ពុជានៅឡើយទេ។ លោក ជុំភូល បានបញ្ជាក់ថា វិបត្តិប្រេងលើកនេះធ្វើឱ្យអ្នកនេសាទពិបាកដកដង្ហើមជាងសម័យកូវីដ-១៩ ទៅទៀត ព្រោះក្រៅពីប្រេងថ្លៃ ធនធានត្រីក្នុងសមុទ្រក៏កាន់តែខ្សត់ទៅៗ។

ឧស្សាហកម្មនេសាទរបស់ថៃមានតម្លៃសរុបប្រមាណ៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអាម៉េរិក ជប៉ុន និងចិន។ ដោយឡែកគ្រាន់តែផ្សារត្រីនៅសាមុតសាខនមួយអាចផ្គត់ផ្គង់ត្រីបានរហូតដល់ទៅ៨០០តោនក្នុងមួយថ្ងៃ។

ទាក់ទងនឹងបញ្ហាដ៏ក្ដៅគគុកនេះ ក្រសួងហិរញ្ញវត្ថុថៃបានអះអាងថា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់រៀបចំកញ្ចប់ថវិកាសង្គ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកនេសាទ និងទប់ស្កាត់ការឡើងថ្លៃទំនិញនៅលើទីផ្សារបន្ថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្…

ស្ថានភាពសង្គ្រាមនៅជម្ឈិមកាន់តែអាក្រក់ ក្រោយក្រុមហ៊ូធីបើកការវាយប្រហារលើអ៊ីស្រាអែល ខណៈកងទ័ពម៉ារីនអាម៉េរិកទៅដល់សមរភូមិ

ហានិភ័យ នៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាកាន់តែខិតជិតមកដល់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ