វិបត្តិប្រេងឥន្ធនៈឡាវ

ឡាវទំនងមានឱកាសប្រើជំហរមិនថ្កោលទោសរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ដើម្បីទៅបញ្ជាទិញប្រេងមកប៉ះប៉ូវកង្វះខាត


គេនៅចាំបានថា កាលពីពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបើកការបោះឆ្នោតថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ប្រទេសឡាវបានបោះឆ្នោតអនុប្បវាទ។ ពេលនេះឡាវមានបំណងទាញយកផលប្រយោជន៍ពីជំហរកណ្តាល របស់ខ្លួននេះ តាមរយៈការបញ្ជាទិញប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយការខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរបស់ជប៉ុន Nikkei។
ឡាវអាចទិញប្រេងពីរុស្ស៊ីដែរទេ?
ដោយ

បើតាមតារាងតម្លៃប្រេងចុងក្រោយ ប្រេងសាំងធម្មតានៅឡាវមានតម្លៃជាង ២ម៉ឺនគីប ឬស្មើនឹង ១,៤ដុល្លារអាមេរិកក្នុងមួយលីត្រ។ តម្លៃនេះកើនឡើងជាង ៤០% រាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនដំបូងកាលពីចុងខែកុម្ភៈ។ មិនត្រឹមតែប្រេងនោះទេ ការឡើងថ្លៃឥតឈប់ឈរលើអាហារ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ បានដាក់សម្ពាធថែមទៀតលើហិរញ្ញវត្ថុរបស់ពលរដ្ឋឡាវ។

ដើម្បីដោះស្រាយបញ្ហាដែលកំពុងអូសបន្លាយ ឡាវបានចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ីទាក់ទងនឹងការទិញប្រេង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឡាវបានរាយការណ៍ថា ប្រេងសាំងរុស្ស៊ីមានតម្លៃថោកជាងការផ្គត់ផ្គង់អន្តរជាតិដល់ទៅ ៧០%។ ការទម្លាក់តម្លៃនេះ ក៏ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិចដាក់មកលើទីក្រុងម៉ូស្គូជាបន្តបន្ទាប់។

គួរកត់សម្គាល់ថា កន្លងមកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ឡាវស្ទើរតែទាំងអស់ គឺបានមកពីប្រទេសចិន ថៃ វៀតណាម និងប្រទេសជិតខាងផ្សេងទៀត។ ប៉ុន្តែចាប់តាំងពីដើមខែឧសភាមក ទីក្រុងវៀងច័ន្ទបានបាត់បង់អំណាចនៃការទិញ ដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងខ្វះខាតរូបិយបណ្ណបរទេស។

រុស្ស៊ីធ្លាប់បានប្រកាសកាលពីខែមេសាថា ខ្លួនមានឆន្ទៈលក់ប្រេង និងផលិតផលដែលអាចផលិតជាថាមពលផ្សេងទៀតទៅឱ្យប្រទេសដែលរុស្ស៊ីហៅថាប្រទេសជាមិត្ត ក្នុងតម្លៃណាមួយក៏បាន។ ប្រការនេះបានផ្តល់ក្តីសង្ឃឹមដល់រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ ជាមធ្យោបាយដ៏មានសក្តានុពលមួយ ដើម្បីរើខ្លួនចេញពីស្ថានភាពដ៏លំបាកនេះ។

ឥណ្ឌា ដែលបានបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បាននិងកំពុងទិញប្រេងឆៅរបស់រុស្ស៊ីក្នុងតម្លៃថោក និងក្នុងចំនួនដ៏ច្រើនសម្បើម។ ឡាវបានបោះឆ្នោតអនុប្បវាទដូចគ្នា ហើយក៏សង្ឃឹមដែរថា ខ្លួនអាចទទួលបានលក្ខខណ្ឌអំណោយផលស្រដៀងគ្នានេះក្នុងនាមប្រទេសជាមិត្តជាមួយរុស្ស៊ី។

សូមបញ្ជាក់ថា ក្រៅតែពីវិបត្តិខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ និងអតិផរណា ប្រទេសឡាវក៏កំពុងជាប់ជំពាក់បំណុលយ៉ាងច្រើនផងដែរ ពិសេសជំពាក់ប្រទេសចិនតែម្ដង។ ការសងបំណុលក្រៅប្រទេសរបស់ទីក្រុងវៀងចន្ទន៍ត្រូវបានគេព្យាករណ៍ថា នឹងលើសពី ១ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចប្រឈមហានិភ័យនៃការរឹបអូស ប្រសិនបើប្រទេសនេះខកខានក្នុងការទូទាត់ និងធ្លាក់ចូលក្នុងអន្ទាក់បំណុល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីស្រីលង្កាស្នើសុំលោក ពូទីន ឲ្យជួយផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រទេសរបស់ខ្លួន ដែលកំពុងជួបវិបត្តិ

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បាននិយាយថា លោកបានស្នើសុំជំនួយពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យជួយប្រទេសស្រីលង្…

១ភាគ៥នៃការនាំចេញស្បៀងអាហារសកល ត្រូវបានរាំងខ្ទប់ ខណៈការប្រឈមនឹងវិបត្តិស្បៀងអាហារកំពុងកើនឡើង

ព័ត៌មាន
យោងតាមតួលេខចុងក្រោយបង្អស់មួយបានឱ្យដឹងថា ការរឹតបន្តឹងលើការនាំចេញស្បៀងអាហារ មានចំនួនស្ទើរតែមួយភាគប្រាំទៅហើយ នៃពាណិជ្ជកម្មស្បៀងអាហារសកល ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ