ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើង

ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើង ចេញមុខថ្កោលទោសកូរ៉េខាងត្បូង និងព្រមានកម្ទេចទីក្រុងសេអ៊ូល


ប្អូនស្រីរបស់បុរសខ្លាំងកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បានចេញមុខព្រមានតាមរយៈពេលសេចក្ដីថ្លែងការណ៍នៅថ្ងៃអាទិត្យម្សិលមិញនេះថា កូរ៉េខាងជើងថ្កោលទោសចំពោះការកត់សម្គាល់របស់រដ្ឋ មន្ត្រីការពារជាតិកូរ៉េខាងត្បូង ដែលអួតពីសមត្ថភាពវាយប្រហារទៅលើកូរ៉េខាងជើង ដោយកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងកម្ទេចគោលដៅសំខាន់ៗនៅក្នុងទីក្រុងសេអ៊ូលប្រសិនបើកូរ៉េខាងត្បូងចាត់វិធានការ«យោធាដ៏គ្រោះថ្នាក់»ដូចជាការវាយប្រហារទប់ស្កាត់មុនជាដើមនោះ។
ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើងគឺ លោកស្រី គីម យ៉ូជុង បានចេញមុខថ្កោលទោសកូរ៉េខាងត្បូង និងព្រមានកម្ទេចទីក្រុងសេអ៊ូល
ដោយ

លោកស្រី គី​ម យ៉ូ​ជុង (Kim Yo Jong) ជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​នេះ​«​កាន់តែ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កូរ៉េ និង​ភាព​តានតឹង​ផ្នែក​យោធា​នៅ​ឧបទ្វីប​កូរ៉េ កាន់តែ​អាក្រក់​ទៅ​ៗ»​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​KCNA​។

ការ​អះអាង​របស់​កូរ៉េ​ខាងជើង​នេះ បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​លោក ស៊ូ វូ​ក (Suh Wook) បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា យោធា​កូរ៉េ​ខាងត្បូង​មាន​កាំជ្រួច​ជា​ច្រើន​ប្រភេទ​ដែល​អាច​បាញ់​បាន​កាន់តែ​ឆ្ងាយ ត្រឹមត្រូវ និង​មាន​ថាមពល​ខ្លាំង​ប្រកបដោយ​«​សមត្ថភាព​ក្នុង​ការ​វាយលុក​ចំ​គោលដៅ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បាន​យ៉ាង​ត្រឹមត្រូវ និង​រហ័ស​ជាទី​បំផុត​»​។

លោក ស៊ូ ក៏​បាន​និយាយ​ផង​ដែរ​ថា ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​នឹង​គាំទ្រ​យ៉ាង​សកម្ម​ដល់ វិស័យ​យោធា​ដើម្បី​ធានា​ថា ខ្លួន​មាន​សមត្ថភាព​ឆ្លើយ​តប​យ៉ាង​លើសលប់​ចំពោះ​ការ​គំរាមកំហែង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែល​លោក ស៊ូ បាន​ហៅ​ថា​ជា​«​សត្រូវ​»​របស់​ខ្លួន​។

លោកស្រី គី​ម យ៉ូ​ជុង ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ពលករ​កូរ៉េ​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​នឹង​«​ពិចារណា​ឡើង​វិញ​នូវ​រឿង​ជា​ច្រើន​» ហើយ​ថា កូរ៉េ​ខាងត្បូង​«​អាច​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​»​ដោយសារ​តែ​ការ​កត់សម្គាល់​របស់​ខ្លួន​បែប​នេះ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ឡែក​មួយទៀត​កាលពី​ថ្ងៃអាទិត្យ លោក ប៉ាក ជុង​ឆុ​ន (Pak Jong Chon) លេខាធិការ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ បាន​និយាយ​ថា កូរ៉េ​ខាងជើង​«​នឹង​ដឹកនាំ​កម្លាំងយោធា​ទាំងអស់​របស់​ខ្លួន​ដោយ​គ្មាន​មេត្តា​ក្នុង​ការ​បំផ្លាញ​គោលដៅ​សំខាន់​ៗ​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​កងទ័ព​កូរ៉េ​ខាងត្បូង​»​ប្រសិនបើ​កងទ័ព​កូរ៉េ​ខាងត្បូង​ហ៊ាន​ធ្វើ​សកម្មភាព​យោធា​ដ៏​គ្រោះថ្នាក់ ដូច​ជា​ការ​វាយប្រហារ​ទៅ​លើ​កូរ៉េ​ខាងជើង​មុន​ជាដើម​។

ទោះ​យ៉ាងណា​ប្រទេស​កូរ៉េ​ខាងជើង​មិន​បាន​បញ្ជាក់​ពី​ទីកន្លែង​ណាខ្លះ ដែល​ខ្លួន​បាន​ចាត់​ទុក​ថា​ជា​គោលដៅ​សំខាន់​នៅ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​នោះ​ទេ​។

ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​ផ្លោង​ចំនួន​២​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ និង​ថ្ងៃ​ទី​០៤ ខែមីនា​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​មី​ស៊ី​ល ICBM ស៊េរី​ថ្មី ដែល​ប្រទេស​នេះ​កំពុង​អភិវឌ្ឍ និង​បាន​ធ្វើតេស្ត​មី​ស៊ី​ល ICBM ពេញលេញ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​២០១៧​មក​។

បន្ទាប់​ពី​ការ​សាកល្បង​នេះ​ហើយ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន ៥ ដែល​អា​មេ​រិ​កបាន​ចោទប្រកាន់​ថា បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់​ប្រទេស​កូរ៉េ​ខាងជើង​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា 

None



អត្ថបទបន្ទាប់


វៀតណាម នឹងនាំចូលធ្យូងថ្មពីអូស្ត្រាលី៥លានតោន ចំពេលមានក្ដីបារម្ភខ្វះខាតថាមពល

ប្រទេសវៀតណាម មានបំណងនាំចូលធ្យូងថ្មពីអូស្ត្រាលីក្នុងចំនួនប្រហែល៥លានតោន ចំពេលដែលប្រទេសវៀតណាមកំពុងមានបញ្ហាខ្វះខាតប្រភពថាមពល ដែលវាបានបង្ខំឲ្យ…

តៃវ៉ាន់គ្រោងបង្កើនល្បឿនអភិវឌ្ឍន៍យន្តហោះដ្រូនទប់ទល់នឹងប៉េកាំង ក្រោយឃើញគំរូសង្គ្រាមនៅអ៊ុយក្រែន

តៃវ៉ាន់នឹងបង្កើនល្បឿននៃការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនយោធារបស់ខ្លួន ដើម្បីពង្រឹងការការពារប្រឆាំងពីការគំរាមកំហែងពីទីក្រុងប៉េ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ