ទណ្ឌកម្មរបស់អាមេរិក

អាមេរិកដាក់ទណ្ឌកម្មបណ្តាញក្រុមហ៊ុនទូទាំងពិភពលោក ដែលជួយយោធារុស្ស៊ី


ក្រសួងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មលើបណ្តាញបុគ្គល និងក្រុមហ៊ុនលាក់មុខនៅទូទាំងពិភពលោកដែលខ្លួននិយាយថា កំពុងជួយយោធារុស្ស៊ីឱ្យគេចផុតពីការតាមដានពហុភាគីលើការនាំចេញបច្ចេកវិទ្យាទំនើបទៅកាន់ទីក្រុងម៉ូស្គូ ខណៈដែលវិមានក្រឹមឡាំងកំពុងធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន CNBC។
អាមេរិកប្រកាសដាក់ទណ្ឌកម្មលើបណ្តាញបុគ្គល និងក្រុមហ៊ុនលាក់មុខនៅទូទាំងពិភពលោក កំពុងជួយយោធារុស្ស៊ី
ដោយ

ក្រុមហ៊ុន ស៊ឺនីយ៉ា អ៊ីនជីន​នៀរីង (Serniya Engineering)​ ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ​គឺ​ជា​មេ​កន្ទ្រាញ​ធំជាង​គេ​នៃ​បណ្តាញបុគ្គល ​និង​ក្រុម​ហ៊ុន​លាក់​មុខ​ខាង​លើ​នេះ ​​ដែល​រដ្ឋការ​របស់​លោក ចូ បៃដិន ​ប្រធានាធិបតីអាមេរិក​បាននិយាយថា ក្រុមហ៊ុននេះ​​កំពុង​ធ្វើ​ប្រតិបត្តិការក្រោមការដឹកនាំរបស់​ទី​ភ្នាក់​ងារ​ចារកម្ម​របស់​រុស្ស៊ី​។

ផ្ដើម​ចេញ​ពីប្រទេសរុស្ស៊ី ​ក្រុម​ហ៊ុនទាំងនោះ ក៏មាន​ពង្រីកសាខាចេញ​​ទៅខាងក្រៅប្រទេសជាច្រើន ដោយ​បាន​​រួមបញ្ចូលទាំង​​មាននៅចក្រភពអង់គ្លេស អេស្បាញ ហ្វាំងឡង់ សិង្ហបុរី ម៉ាល់តា និងបារាំង។ ក្រុមហ៊ុនលាក់មុខទាំងនេះ គឺមានដំណើរការពេញលេញជាមួយនឹងលក្ខណៈនៃអាជីវកម្មស្របច្បាប់ ប៉ុន្ដែ​ពួកគេ​បម្រើការក្លែងបន្លំ និងលាក់បាំងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់។

សហរដ្ឋអាមេរិកបាននិង​កំពុង​តាម​ដានយ៉ាង​តឹង​តែង​លើ​​ការនាំចេញទំនិញ​តាំង​ពី​ចាប់​ផ្ដើម​ការវាយប្រហាររបស់រុស្ស៊ី​លើអ៊ុយក្រែននៅចុងខែកុម្ភៈមក។ ការរឹត​បន្តឹង​​នេះត្រូវ​បានធ្វើ​ឡើង​លើ​ការ​ហាមឃាត់ការនាំចេញស្ទើរ​តែដូចគ្នា ដែលកំពុងអនុវត្តរួម​គ្នា​​ដោយសហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី កាណាដា នូវែលហ្សេ​ឡង់ ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មី​កាលពីថ្ងៃព្រហស្បតិ៍​ផង​ដែរ​ទៅ​លើក្រុមហ៊ុន​បច្ចេក​វិទ្យា​ចំនួន ៤​ ដែល​បាន​ផ្គត់ផ្គង់​យោធារុស្ស៊ី​នូវ​គ្រឿង​​​អេឡិចត្រូនិចតូចៗ​ ឧប​ករណ៍​រុក​រក​​ និងកម្មវិធីសូហ្វ​វែរ​សម្រាប់​ថតរូបភាពផ្កាយរណប​ផង​ដែរ​។

ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង​៤​នេះ​គឺ​មាន​ក្រុម​ហ៊ុន​ Mikron ដែល​ជាក្រុមហ៊ុនផលិតបន្ទះឈីប​ដ៏​ធំបំផុតរបស់រុស្ស៊ីផងដែរ​។ ក្រុមហ៊ុន Mikron នេះទទួលខុសត្រូវចំពោះបន្ទះឈីបកាតឥណពន្ធនៅក្នុងប្រព័ន្ធទូទាត់ក្នុងស្រុករបស់រុស្ស៊ីគឺ​ប្រព័ន្ធ​ មៀ (Mir) ដែលគេ​បានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម​របស់លោកខាងលិចកាល​​ពីពេល​មុន​មក​។

សហរដ្ឋអាមេរិកក៏បានកំណត់វិស័យ​សេដ្ឋកិច្ច​រុស្ស៊ីចំនួន ៣ បន្ថែមទៀត​ គឺ​វិស័យ​លំហអាកាស សមុទ្រ និងអេឡិចត្រូនិចថា​ជាគោលដៅដ៏​មាន​សក្តានុពល សម្រាប់ការដាក់ទណ្ឌកម្មផង​ដែរ​ព្រោះ​វិស័យ​ទាំង​នេះ​បាន​​ផ្តល់​សារៈសំខាន់ជាយុទ្ធសាស្រ្ត តាម​ផ្នែក​ចំពោះមូលដ្ឋាន​ឧស្សាហកម្មការពារជាតិ​របស់​ប្រទេសរុស្ស៊ី​។

​រហូតមកដល់ពេលនេះ ​វិស័យដែល​ត្រូវបានគេ​មើល​ឃើញ​ថា​មានសារៈសំខាន់ជាយុទ្ធសាស្ត្រ​មិន​អាច​អត់​បាន​សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើ​សង្គ្រាមរបស់វិមានក្រឹម​ឡាំង​នៅ​អ៊ុយ​ក្រែន​នេះ​​គឺ​វិស័យ​​​សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា៖ ពលរដ្ឋរាប់រយនាក់បាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ព័ត៌មាន
ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើបាតុកររាប់រយនាក់ ដែលព្យាយាមអុកឡុកនៅមុខផ្ទះរបស់ប្រធានាធិបតីស្រីលង្កា លោក …

អាមេរិក និងជប៉ុនស្នើឱ្យអាស៊ានចូលរួមជួយដោះស្រាយវិបត្តិបន្ទះឈីបនាពេលខាងមុខ

ព័ត៌មាន
សហរដ្ឋអាមេរិក និងជប៉ុននឹងស្នើឱ្យ អាស៊ានចូលរួមក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ ខ្សែចង្វាក់ផ្គត់ផ្គង់ថ្មី ដើម្បីទប់ទល់នឹងបញ្ហាកង្វះខាតបន្ទះឈីប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ