ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា

ក្រសួង​សុខាភិបាល​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​សារ​កូវីដ​១៩​លើក​ទី១​នៅ​កម្ពុជា​


ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែមីនាឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ជនជាតិខ្មែរមួយរូប ដោយសារកូវីដ១៩។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)
ដោយ

អ្នកជំងឺជនជាតិខ្មែរដែលបានស្លាប់រូបនោះ មានវ័យ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នាវេលាម៉ោង ១០ និង ៤០នាទីព្រឹក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករជាស្លាប់លើកទី១នៅកម្ពុជា។

បុរសរូបនេះ មានទីលំនៅ នៅសង្កាត់ចាក់ អង្រៃ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គាត់ត្រូវបានរកឃើញថាមានឆ្លងកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងបន្ដការបូមប្រេងពីអណ្តូងទាំង៥ យ៉ាងសកម្ម

ព័ត៌មាន
កម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី KrisEnergy កំពុងមមាញឹកជាមួយការបូមប្រេងពីអណ្តូងប្រេងចំនួន៥ នៅតំបន…

សារព័ត៌មានអាមេរិក New York Times៖ ដល់ពេលដែលត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងរុស្ស៊ីហើយ

ព័ត៌មាន
សារព័ត៌មាន The New York Times របស់អាមេរិកដ៏ល្បីល្បាញមួយ ដែលធ្លាប់តែសរសេរចុះផ្សាយនូវព័ត៌មានតិះតៀនពីការដឹកនាំរបស់ចិនមិនសំចៃដៃនោះ ថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ