សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

Samsung និង Apple ផ្អាក​លក់​ផលិតផល​របស់ខ្លួន​ទៅឱ្យ​រុស្ស៊ី


Samsung ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាដ៏ធំបំផុតមួយ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Apple របស់​អាមេរិក ក្នុងការ​ផ្អាក​ការដឹកជញ្ជូន​ផលិតផល​របស់​ខ្លួន​ទៅកាន់​ប្រទេស​រុស្ស៊ី ។ ក្រុមហ៊ុនយក្សទាំងពីរនេះ បូករួមគ្នាទៅ មានចំណែក​ទីផ្សារ​ប្រហែល​ពាក់កណ្ដាល​នៃការលក់​ទូរសព្ទ​ស្មាតហ្វូន​សរុបនៅក្នុង​ប្រទេស​រុស្ស៊ី ។
Samsung និង Apple ផ្អាក​ការលក់​ផលិតផល​របស់ខ្លួន​ទៅឱ្យ​រុស្ស៊ី
ដោយ

ក្រុមហ៊ុន Samsung បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ការផ្អាក​លក់​ផលិតផល​ទៅ​ឱ្យ​រុស្ស៊ី នៅថ្ងៃសៅរ៍នេះ បន្ទាប់ពី​ក្រុមហ៊ុន Apple របស់​អាមេរិក​បាន​ធ្វើ​ដូចគ្នា​នេះ​ដែរ កាលពីដើម​សប្ដាហ៍ ។ 

សារព័ត៌មាន​អាមេរិក The New York Times ផ្សាយ​ថា មែនទែន​ទៅ រុស្ស៊ី​គឺជាទីផ្សារ​ទូរសព្ទ​ស្មាតហ្វូន​តូច​មួយ​ប៉ុណ្ណោះ​ចំពោះក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​នៅលើ​ពិភពលោក ដោយសារតែ​ការលក់​នៅក្នុង​រុស្ស៊ី មានប្រហែល​ត្រឹមតែ ៣% ប៉ុណ្ណោះ​នៃ​ការលក់​ស្មាតហ្វូន​សរុប​នៅទូទាំង​ពិភព​លោក ។

ប៉ុន្តែ វិធានការ​របស់​ក្រុមហ៊ុន Apple និង Samsung នេះ គឺជា​និមិត្តរូប​ ដែល​នឹង​ធ្វើ​ឱ្យ​ប្រជាជន​រុស្ស៊ី​ដឹង​ថា រដ្ឋាភិបាលរបស់ពួកគេ​រងការ​រិះគន់ចំពោះអ្វីដែល​ពិភព​លោក​ថ្កោលទោសថា ជាការឈ្លានពានរបស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន ។

ទោះជាយ៉ាងនេះក្ដី ប្រជាជនរុស្ស៊ី​នៅតែអាច​ទិញ​ទូរសព្ទ​ស្មាតហ្វូន​ពីក្រុមហ៊ុន​ចិន ដូចជា Xiaomi ជាដើម បានដដែល ៕




អត្ថបទបន្ទាប់


ប្រូម៉ូសិនពិសេសពី ធនាគារ អេស ប៊ី អាយ លី ហួរ ដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ នឹងទទួលបាននាឡិកា និងទូរសព្ទភ្លាមៗ

ព័ត៌មាន
បើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយ ធនាគារ អេស ប៊ី អាយ លី នឹងទទួលបាននាឡិកាដៃ Apple Watch និងទូរស័ព្ទ iPhone 13Promax ភ្លាមៗ …

ធនាគារធំៗរបស់រុស្ស៊ី​ប្រញាប់​ប្ដូរទៅប្រើ​ប្រព័ន្ធ​កាតរបស់ចិនវិញ បន្ទាប់ Visa និង​ Mastercard បិទដំណើរការនៅរុស្ស៊ី

ព័ត៌មាន
ធនាគារធំៗជាច្រើនរបស់រុស្ស៊ី នៅថ្ងៃអាទិត្យនេះ បាន​ប្រកាស​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ចេញ​បណ្ណ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ UnionPay របស់​ប្រទេស​ចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ